សេដ្ឋកិច្ច
របរលក់ម្ជូរតាមចិញ្ចើមផ្លូវ ជួយឱ្យបុរសម្នាក់ អាចរកចំណូលបានជាង ១៥ម៉ឺនរៀល
មុខរបរលក់ម្ជូរតាមចិញ្ចើមផ្លូវ បានជួយឱ្យបុរសម្នាក់ អាចស្វែករកប្រាក់ចំណូលបានជាង ១៥ម៉ឺនរៀល ក្នុងមួយថ្ងៃ ខណៈរបរបែបនេះបច្ចុប្បន្នសម្បូរអ្នកលក់ក៏ច្រើន។

ស្ថិតនៅក្នុងវ័យ ៣៣ឆ្នាំ លោក កក្កដា ជាអ្នកលក់ម្ជូរតាមរទេះរុញតាមផ្លូវត្រសក់ផ្អែម បានប្រាប់ កម្ពុជាថ្មី ថា មុខរបរលក់ម្ជូរនេះ លោកបានចាប់ផ្ដើមធ្វើវាឡើងមកតាំងពីឆ្នាំ ២០១៩ មកម្ល៉េះ ពោលគឺចាប់ពីពេលលោកបានចាកចេញពីស្រុកកំណើតដែលស្ថិតនៅស្រុកពោធិ៍រៀង ខេត្តព្រៃវែង មករស់នៅជាមួយបងប្រុសនៅភ្នំពេញ។

កក្កដា បានឱ្យដឹងទៀតថា ជារៀងរាល់ថ្ងៃ លោកចាប់ផ្ដើមធាក់កង់ដើរលក់ម្ជូរចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៥កន្លះល្ងាច ទើបបានត្រឡប់មកសម្រាកនៅផ្ទះជួលវិញ។
ឆ្លើយតបទៅដោយទឹកមុខញញឹមរីករាយ ក្រោមកំដៅថ្ងៃក្ដៅខ្លាំង កក្កដា បានបញ្ជាក់ថា របរលក់ម្ជូរនេះ ទោះបីហត់នឿយបន្ដិចតែបានជួយឱ្យលោក អាចស្វែងរកប្រាក់ចំណូលបានចន្លោះ ពី១៥ម៉ឺនរៀល ទៅជិត២០ម៉ឺនរៀល ក្នុងមួយថ្ងៃ។

ចំពោះអតិថិជនវិញ កក្កដា អះអាងថា «ភ្ញៀវរបស់ខ្ញុំភាគច្រើនគឺជាបុគ្គលិកធនាគារ និងអ្នកធ្វើការក្រុមហ៊ុននៅម្ដុំៗផ្លូវត្រសក់ផ្អែមនេះឯង»។ ប្រសិនបើ ត្រឡប់ទៅកាន់ការចាប់ផ្ដើមដំបូងវិញ កក្កដា បានឱ្យដឹងដែរថា «ដំបូងឡើយ របរលក់ម្ជូររបស់លោក ក៏មិនទាន់មានអ្នកស្គាល់ច្រើន ជួនលក់ដាច់ ជួនក៏សល់ពេញតែទូហ្នឹង!» នេះជាការបញ្ជាក់របស់អ្នកលក់ម្ជូររូបនេះ។

សម្រាប់ពេលបច្ចុប្បន្ន កក្កដា ប្រាប់ឱ្យថា រូបលោក ក៏អាចមានលទ្ធភាពជួយធ្វើផ្ទះជូនឪពុកម្ដាយ នៅឯស្រុកកំណើតខ្លួនក្នុងតម្លៃជាង ២ម៉ឺនដុល្លារ តាមរយៈការលក់ម្ជូរតាមរទេះរុញនេះ និងបានសន្សំប្រាក់ខ្លះ សម្រាប់ផែនការទៅថ្ងៃអនាគត ផងដែរ៕
អត្ថបទ និង រូបភាព ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


