Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ីគ្រោងចុះកិច្ចព្រមព្រៀងសង់រោងចក្រថាមពល​នុយក្លេអ៊ែរ​នៅវៀតណាម​

បានផុស

នៅ

​សេចក្ដីថ្លែងការណ៍រួមរវាងប្រទេសវៀតណាម និងរុស្ស៊ី បាន​ឱ្យដឹងថា​ ប្រទេសទាំង២បានព្រមព្រៀងគ្នាដើម្បីពន្លឿនការ​​ចរចា និង​គម្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការសាងសង់រោងចក្រថាមពល​នុយក្លេអ៊ែរ​​​ក្នុងប្រទេសវៀតណាម។ នេះបើតាម​ការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

​អគ្គលេខាបក្សកុម្មុយនិស្ដ​វៀតណាមលោក  To Lam និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ​ក្នុងជំនួបនៅទីក្រុងមូស្គូ កាលពីថ្ងៃទី ១០ ឧសភា ឆ្នាំ ២០២៥
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីថ្លែងការណ៍​ដែល​ចេញផ្សាយកាលពីថ្ងៃអាទិត្យ និងក្រោយទស្សនកិច្ចរបស់​អគ្គលេខាបក្សកុម្មុយនិស្ដ​វៀតណាមលោក  To Lam ទៅក្រុងមូស្គូ បាននិយាយយ៉ាងដូច្នេះថា៖ «​ការអភិវឌ្ឍ​រោងចក្រ​(ថាមពលនុយក្លេអ៊ែរ)ដោយប្រើបច្ចេកវិទ្យាទំនើប នឹងគោរពយ៉ាងតឹងរ៉ឹងជាមួយបទប្បញ្ញត្តិសុវត្ថិភាពនុយក្លេអ៊ែរ និងវិទ្យុសកម្ម និងសម្រាប់ជាប្រយោជន៍នៃការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម»។ ​

ការព្រមព្រៀងចុងក្រោយ​នេះ ធ្វើឡើងចំពេលដែលវៀតណាមប្រកាសស្ដារឡើងវិញនូវផែនការ​សាង​សង់​រោងចក្រថាមពលនុយក្លអ៊ែររបស់ខ្លួន ដើម្បីសម្រេចបាន​នូវសន្តិសុខថាមពលជាតិ ដែលជាផ្នែកមួយនៃការជំរុញសេដ្ឋកិច្ចកំពុងរីកចម្រើនរបស់ប្រទេស។

បើតាមរ៉យទ័រ រដ្ឋាភិបាលវៀតណាមបានឱ្យដឹងនាពេលកន្លងមកថា ​រោងចក្រថាមពលនុយក្លេអ៊ែរដំបូងរបស់វៀតណាម ដែលមានសមត្ថភាពរួមបញ្ចូលគ្នារហូតដល់ ៦,៤ ជីហ្គាវ៉ាត់ ​គ្រោងនឹងបើកដំណើរការចន្លោះឆ្នាំ​ ២០៣០-៣៥។ រដ្ឋាភិបាលបាននិយាយ​កាលពីដើមឆ្នាំថា ខ្លួននឹងធ្វើការពិភាក្សាជាមួយដៃគូបរទេសអំពីគម្រោងថាមពលនុយក្លេអ៊ែរ រួមមានរុស្ស៊ី ជប៉ុន កូរ៉េខាងត្បូង បារាំង និងសហរដ្ឋ​អាមេរិក​។

ក្រៅតែពីគម្រោងនុយក្លអ៊ែរ វៀតណាម និងរុស្ស៊ីក៏បានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មប្រេង និងឧស្ម័ន រួមទាំងការផ្តល់ប្រេងឆៅ និងឧស្ម័នធម្មជាតិពង្រាវ (LNG) ដល់ប្រទេស​វៀតណាម​ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម