ព័ត៌មានអន្ដរជាតិ
ការលក់រថយន្ត Tesla នៅអឺរ៉ុបទាំងមូល ធ្លាក់ចុះគំហុកនៅខែមេសា
ការលក់រថយន្ត Tesla របស់លោក អេឡុន ម៉ាសក៍ នៅអឺរ៉ុបទាំងមូល បានធ្លាក់ចុះជាគំហុកនៅខែមេសា ចំពេលក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់សហរដ្ឋអាមេរិកមួយនេះ បន្តប្រឈមមុខនឹងការខូចខាតកេរ្តិ៍ឈ្មោះក្នុងតំបន់ និងកំណើននៃការប្រកួតប្រជែង។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ CNBC។

យោងតាមសមាគមក្រុមហ៊ុនផលិតរថយន្តអឺរ៉ុប (ACEA) ក្រុមហ៊ុន Tesla បានលក់រថយន្តចំនួន ៧ ២៦១ គ្រឿង នៅអឺរ៉ុប ក្នុងខែមេសា ដោយធ្លាក់ចុះ ៤៩ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ការធ្លាក់ចុះនេះ បានកើតឡើងខណៈការលក់រថយន្តអគ្គិសនីសរុបនៅអឺរ៉ុប បានកើនឡើង ៣៤,១ ភាគរយ ក្នុងខែមេសា ដូចគ្នា។
បញ្ហានេះ បណ្ដាលមកពីការខូចខាតកេរ្តិ៍ឈ្មោះនៃម៉ាកយីហោរបស់ Tesla ជុំវិញការពាក់ព័ន្ធនយោបាយអាមេរិក របស់លោក ម៉ាសក៍ ក៏ដូចជាការគាំទ្រពួកស្ដាំនិយមអឺរ៉ុប និងទំនោរគាំទ្រពួកណាហ្ស៊ីរបស់លោក។ មនោសញ្ចេតនាប្រឆាំងលោក ម៉ាសក៍ បណ្ដាលឱ្យអតិថិជនអឺរ៉ុបធ្វើពហិការប្រឆាំងរថយន្ត Tesla ខណៈក្រុមហ៊ុនរងការប្រកួតប្រជែងកាន់តែខ្លាំងឡើងៗ ជាពិសេសពីក្រុមហ៊ុនចិន។

ចន្លោះពីខែមករា ដល់ខែមេសា ការលក់រថយន្តរបស់ Tesla បានធ្លាក់ចុះជិត ៤០ ភាគរយ។ ខណៈក្រុមហ៊ុនចេញនូវរថយន្ត Model Y ប្រភេទ SUV ថ្មី ស៊េរីរថយន្តរបស់ក្រុមហ៊ុន Tesla កាន់តែចាស់ទៅៗ ដោយមិនទាន់មានម៉ូឌែលថ្មីជាមួយតម្លៃសមរម្យដូចគ្នានឹងគូប្រជែង។
ជាមួយគ្នានេះ ការប្រកួតប្រជែងកំពុងឡើងកំដៅ រួមទាំងពីក្រុមហ៊ុនផលិតរថយន្តជាប្រពៃណីនៅអឺរ៉ុប និងក្រុមហ៊ុនចិន។ កាលពីសប្តាហ៍មុន ទិន្នន័យបានបង្ហាញថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD បានលក់រថយន្តអគ្គិសនីលើស Tesla នៅអឺរ៉ុបជាលើកដំបូង។
ក្រៅពីនេះ គេក៏មើលឃើញផងដែរថា អតិថិជនអឺរ៉ុបមានក៏ទំនោរទិញរថយន្តកូនកាត់ ដែលប្រើទាំងថ្ម និងប្រេងឥន្ធនៈ។ យ៉ាងណាមិញ Tesla លក់តែរថយន្តអគ្គិសនីពេញទីប៉ុណ្ណោះ ព្រោះមិនទាន់មានរថយន្តកូនកាន់នោះទេ៕
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


