Connect with us

ព័ត៌មានជាតិ

មន្រ្តីជំនាញ​សិក្សាផលប៉ះពាល់ គម្រោង​​សាងសង់​ផ្លូវតភ្ជាប់ខាងកើតស្ពាន​ចាក់អង្រែក្រោម-ព្រែកប្រា ​ជាង ១ គីឡូម៉ែត្រ

បានផុស

នៅ

មន្រ្តីក្រសួង​សាធារណការនិងដឹកជញ្ជូន កាលពីថ្ងៃ ១៥ កក្កដា ម្សិលមិញនេះ​ បាន​បើកកិច្ចប្រជុំ​ពិនិត្យពិភាក្សាពាក់ព័ន្ធ​គម្រោង​សាងសង់​ផ្លូវតភ្ជាប់ផ្នែកខាងកើតស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដោយមានការ​ចូលរួមពី​មន្រ្តីជំនាញ តំណាងក្រុមហ៊ុន Shanghai Construction Group រួមទាំង​ភាគីពាក់ព័ន្ធជាច្រើនរូប​ទៀត។

កិច្ចប្រជុំរៀបចំ​ឡើង​ក្នុងគោលបំណង ពិនិត្យពិភាក្សាការងារបច្ចេកទេសបំពេញបន្ថែម​ ស្របតាមស្ដង់ដារបច្ចេកទេសលើគំនូសប្លង់លម្អិត និងការស្វែងរកដំណោះស្រាយនៃបញ្ហាប្រឈមរួមគ្នាលើផលប៉ះពាល់ ព្រមទាំងពិនិត្យលើសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធគម្រោងផ្លូវតភ្ជាប់ផ្នែកខាងកើត នៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) លោក សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំដល់ភាគីពាក់ព័ន្ធ​ធ្វើយ៉ាងណាឱ្យស្របតាមបទដ្ឋាន​បចេ្ចកទេស សំដៅកាត់បន្ថយ​ផលប៉ះពាល់ឱ្យនៅកម្រិតអប្បបរមា ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ត្រូវផ្ដល់ព័ត៌មានគ្នាទៅវិញទៅមកឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធានាឱ្យការអនុវត្តគម្រោងទាន់ពេលវេលាតាមការគ្រោងទុក។

គម្រោងផ្លូវតភ្ជាប់ពីគម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ ផ្នែកខាងកើត ទៅផ្លូវជាតិលេខ១ នៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) មានប្រវែង ១ ៥៩១ម៉ែត្រ ស្ថិតនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ តាមការណែនាំដ៏ខ្ពស់ខ្ពស់ ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម -ព្រែកប្រា) នាថ្ងៃទី១៩ កុម្ភ: ឆ្នាំ២០២៤៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ទុកជាន់ទុក! ថៃ​ ប្រកាស​អាសន្ន​រលក​យក្ស​ស៊ូណាមិ កៀកមកដល់

ជីវិតកម្សាន្ដ៣៦ នាទីutes មុន

នាង Bella ត្រូវជនជាតិថៃគ្នាឯងព្រួត​រិះគន់​ និងប្រមាថមើលងាយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ការឈ្លានពាន​​កម្ពុជា ប៉ះពាល់ដល់ទំនុកចិត្តវិនិយោគិននៅ​ថៃ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កំពុងឈរបញ្ជាផ្ទាល់ដល់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ រៀបចំចម្អិនម្ហូបអាហារផ្គត់ផ្គង់ទាំងស្រុងជូនប្រជាពលរដ្ឋភៀសសឹក ៥ទីតាំងជាង ២ម៉ឺននាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តម្លៃប្រេងអន្តរជាតិ​ធ្លាក់ចុះ ជុំវិញកង្វល់សេដ្ឋកិច្ចចិន អាមេរិក

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវ​ខ្សាច់ លិចក្រុង​សុខោទ័យភ្លាមៗ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ បាញ់គ្រាប់ផ្លោង១០គ្រាប់ចូលឡាវ ប៉ុន្តែមិនទាន់មានប្រតិកម្មពីឡាវទេ

ព័ត៌មានជាតិ៩ ម៉ោង មុន

ថៃ ចាប់ផ្ដើមវាយប្រហារដោយកាំភ្លើងធំចូលមូលដ្ឋានខេត្តពោធិ៍សាត់ទាំងព្រឹកព្រលឹមនៅថ្ងៃទី២៦កក្កដានេះ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃ ភូត UN ថា ប្រតិបត្តិការយោធារបស់ពួកគេ មិនប៉ះពាល់ប្រាសាទព្រះវិហារទេ ព្រោះឆ្ងាយពីនោះ ២គីឡូម៉ែត្រ 

កីឡា៧ ម៉ោង មុន

ព្រឿង​ សុជាតិ​ ប្ដេជ្ញា​ការពារបូរណភាព​ទឹកដី​ និង​ប្រជាជន​កម្ពុជា​ទោះ​ត្រូវ​បាត់បង់​ជីវិត​ក៏​ដោយ​

Sokha Hotels

ព័ត៌មានពេញនិយម