សេចក្ដីជូនដំណឹង
ឯកឧត្តម ឃួង ស្រេង ប្រកាសគាំទ្រយន្តការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាព្រំដែន និងការការពារបូរណភាពទឹកដីនៅតាមព្រំដែនកម្ពុជា-ថៃ ព្រមទាំងគាំទ្រយ៉ាងពេញទំហឹងចំពោះវីរកង់ទ័ពជួរមុខកម្ពុជា ដែល បាននឹងកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហានជាមួយសត្រូវឈ្លានពាន
យើងខ្ញុំទាំងអស់គ្នា ក្នុងនាមក្រុមប្រឹក្សារាជធានីភ្នំពេញ គណៈអភិបាលរាជធានីភ្នំពេញ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងក្នុងនាមប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងលើ យន្តការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហា ព្រំដែន និងការការពារបូរណភាពទឹកដីនៅតាមព្រំដែនកម្ពុជា-ថៃ ព្រមទាំងគាំទ្រយ៉ាងពេញទំហឹងចំពោះវីរកង់ទ័ពជួរមុខកម្ពុជា ដែល បាននឹងកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហានជាមួយសត្រូវឈ្លានពាន ហើយសូមយកឱកាសនេះ ហើយសូមយកឱកាសនេះ សម្តែងនូវការថ្កោលទោស់ដាច់ខាត ចំពោះទង្វើឈ្លានពានយ៉ាងគឃ្លីនរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលបានបើកការវាយប្រហារដោយចេតនាគិតទុកជាមុន មកលើ ដែនអធិបតេយ្យភាពរបស់កម្ពុជា ចាប់តាំងពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅតាមតំបន់ព្រំដែនក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ រួមទាំង់ តំបន់ជុំវិញប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ស្ថិតក្នុងទឹកដីកម្ពុជា ដូចដែលបានគូសបញ្ជាក់នៅក្នុងសន្ធិសញ្ញា ផែនទីដែលទទួលស្គាល់ជាអន្តរជាតិ និងការកំណត់តាមផ្លូវច្បាប់អន្តរជាតិពាក់ព័ន្ធ។

ការដាក់ចេញនូវយន្តការដោះស្រាយនេះ គឺជាឆន្ទៈរួមរបស់ប្រជាពលរដ្ឋខ្មែរ និងជាផែនការយុទ្ធសាស្ត្រប្រកបដោយគតិបណ្ឌិត ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី តាមរយៈការផ្ញើលិខិតរដ្ឋបាលផ្លូវការ ជូនចំពោះក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ ស្នើសុំកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បីសុំការអន្តរាគមន៍បញ្ចប់ការឈ្លានពានរបស់កងកម្លាំងប្រដាប់អាវុធថៃ រីដែនអធិបតេយ្យភាពរបស់កម្ពុជា ដើម្បីដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី បន្តិវិធី ក្នុងកិច្ចការការពារដែ ក្នុងកិច្ចការការពារដែនអធិបតេយ្យភាព និង បូរណភាពទឹកដីរបស់កម្ពុជា។ ទន្ទឹមនឹងនេះ យើងខ្ញុំទាំងអស់គ្នាក៏សូមសម្តែងនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមជា នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាអគ្គភស្តុភារជាន់ខ្ពស់សម្រាប់ កងកម្លាំងប្រដាប់អាវុធដ៏អង់អាចឈ្លាសវៃ បានរួមចំណែកយ៉ាងសកម្មក្នុងការបញ្ជាកងទ័ពជាមួយប្រមុខរាជរដ្ឋាភិបាល ប្រមុខការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដើម្បីឆ្លើយតបប្រឆាំងនឹងអំពើឈ្លានពានយ៉ាងគឃ្លីន របស់កងកម្លាំងប្រដាប់អាវុធថៃ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស មានទំនុកចិត្តខ្ពស់ និងធានាប្រក្រតីភាព រស់នៅប្រកបដោយភាពកក់ក្តៅបំផុត។
ជាថ្មីម្តងទៀត! ក្នុងនាមយើងខ្ញុំទាំងអស់គ្នាជាសមរភូមិក្រោយ សូមប្រកាសគាំទ្រយ៉ាងឱឡារិកចំពោះយន្តការដោះស្រាយ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាពនៃកម្ពុជា ក្នុងស្មារតីជាតិនិយមខ្ពស់ និងបានត្រៀមខ្លួនរួចជានិច្ចទទួលអនុវត្តនូវរាល់បទបញ្ជាដ៏ខ្ពង់ខ្ពស់ បំផុត ឱ្យបានម៉ឺងម៉ាត់ និងឥតងាករេ ព្រមទាំងសូមផ្តល់នូវកម្លាំងចិត្តពីសមរភូមិក្រោយជូនចំពោះបងប្អូនវីរកងទ័ពជួរមុខ ក្នុងការ ការពារបូរណភាពទឹកដី ដោយមិនអនុញ្ញាតឱ្យជាតិសាសន៍ណាមួយមករំលោភបំពានបានឡើយ។
យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សា ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឫទ្ធិបារមីទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតមេទ័ពខ្មែរ គ្រប់ជំនាន់ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ សូមជួយតាមបីបាច់ថែរក្សា ការពារ ប្រោះព្រំ កងកម្លាំងជួរមុខកម្ពុជា ឱ្យជួបតែសេចក្តីសុខ សុវត្ថិភាព និងឈ្នះអស់មារសត្រូវទាំងអស់៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


