Connect with us

សេដ្ឋកិច្ច

តួកគី​សង្ឃឹមថានឹង​សម្រេច​ទំហំពាណិជ្ជកម្មជាមួយ​កម្ពុជា​ដល់១ពាន់លានដុល្លារ

បានផុស

នៅ

សមាជិកសភាតួកគី និង​ជាតំណាង​ប្រតិភូសភាតួកគី​លោក អូស្មាន់ សាហ្លាម (Osman Saglam) បាន​បង្ហាញ​នូវ​ក្ដី​សង្ឃឹម​ពី​ការ​សម្រេច​ទំហំពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​ដល់​១ពាន់លានដុល្លា​នាពេល​ឆាប់ៗខាង​មុខ។ ការ​លើក​ឡើង​នេះ​ក្នុងពេលដែល​លោក​ជួប​ពិភាក្សា​ការងារ​ជាមួយអនុប្រធាន​ទី​២​រដ្ឋសភាកាលពី​ថ្ងៃទី១៦ ខែ​កក្កដា ឆ្នាំ២០២៥​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ អូស្មាន សាហ្លាម បាន​លើក​ឡើង​ថា ទំនាក់ទំនងកម្ពុជា​និង​តួកគីកាន់តែមាន​ទំនាក់ទំនង​ និង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំង​ពី ដែល​ឆ្លុះ​បញ្ចាំង​តាម​រយៈ​ការផ្លាស់ប្តូរដំណើរទស្សនកិច្ចថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងការប្តេជ្ញាចិត្តបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃប្រទេសទាំងពីរ ដោយ​លោក​សង្ឃឹមថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ នឹងឈានដល់ ១ពាន់លានដុល្លា នាពេលខាងមុខឆាប់ៗនេះ។

អនុប្រធាន​ទី​២​កម្ពុជា​លោក វង សូត មាន​ប្រសាសន៍​ដោយ​បាន​សង្កេតពីការ​រីក​ចម្រើន​ជាបន្តបន្ទាប់​នូវ​ទំនាក់ទំនង​រវាង​កម្ពុជា និង​តួកគី ដោយ​មាន​ការ​ចុះកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នា នៅលើវិស័យជាច្រើន ព្រមទាំងមានការគាំទ្រគ្នាទៅវិញទៅមកលើវេទិកាអន្តរជាតិជាច្រើន ទាំងក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។

លោក​បន្ថែម​ដោយបានអរគុណចំពោះរដ្ឋាភិបាលនៃសាធាររដ្ឋតួកគី ដែលតែងតែគាំទ្រ និងផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជា លើវិស័យជាច្រើន ដូចជា៖ វិស័យអប់រំ ការថែទាំសុខភាព ជំនួយសង្គ្រោះទឹកជំនន់ ជំនួយដោះមីន ការកសាងលំនៅដ្ឋានជូនប្រជាជនក្រីក្រ និងជំនួយជាច្រើនទៀត តាមរយៈទីភ្នាក់ងារសម្របសម្រួល-ទីកា (TIKA) ចាប់តាំងពី ឆ្នាំ២០០៩ រហូតដល់បច្ចុប្បន្ន។

កម្ពុជា​និង​តួកគី​មាន​គោលដៅសម្រេច​ឱ្យ​បាន​ទំហំពាណិជ្ជកម្ម​ឱ្យបាន​១ពាន់លានដុល្លារ​ក្នុង​ឆ្នាំ​២០២៤កន្លង​ទៅ ខណៈក្នុង​ឆ្នាំ​២០២៣​ទំហំពាណិជ្ជកម្មប្រទេស​ទាំង​ពីរសម្រេច​បាន​ ២៣៤លានដុល្លារ​៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម