ព័ត៌មានអន្ដរជាតិ
អ្នកជំនាញព្រមានថា វិស័យអចលនទ្រព្យថៃកៀកនឹងដួលរលំ ចំពេលបន្ទុកបំណុលកើនឡើង
អ្នកជំនាញកំពូលៗរបស់ថៃ បានព្រមានថា វិស័យអចលនទ្រព្យថៃកំពុងតែកៀកកិតនឹងការដួលរលំ ចំពេលដែលកំណើនបំណុលគ្រួសារ និងការរឹតបណ្ដឹងលក្ខខណ្ឌផ្ដល់ឥណទាន បង្កើតព្យុះនៃបញ្ហារួមផ្សំគ្នា ដែលគំរាមគំហែងដល់វិស័យនេះ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation ។

បំណុលគ្រួសារថៃ បានកើនដល់ ៩០ ភាគរយ នៃ GDP ( ផលិតផលក្នុងស្រុកសរុប) នៅត្រីមាសទី ១ ដើមឆ្នាំ ក្នុងចំនួនសរុប ១៦,២ ទ្រីលានបាត។ ឥណទានទិញផ្ទះតែផ្នែក រួមចំណែកប្រមាណ ៣៧,៩ ភាគរយ ឬ ៦ ទ្រីលានបាត នៃបំណុលគ្រួសារសរុប ខណៈឥណទានមិនដំណើរការក្នុងគ្រួសារ កើនលើស ២០០ ប៊ីលានបាត ចំពេលដែលឥណទានប្រមាណ ៥៧៥ ប៊ីលានបាត ផ្សេងទៀត ប្រឈមនឹងហានិភ័យនៃការសងមិនរួច។
ទន្ទឹមនឹងបញ្ហានេះ សេដ្ឋកិច្ចថៃឯណោះវិញក៏បន្តដើរអូសជើង ដោយកំណើនឆ្នាំនេះរពឹងថានឹងធ្លាក់ចុះយឺតយ៉ាវមកត្រឹម ១,៨ ភាគរយ ដោយផ្អែកលើការព្យាកររបស់ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ ភាពមិនអំណោយផលនៃសេដ្ឋកិច្ច ធ្វើឱ្យស្ថាប័នហិរញ្ញវត្ថុបង្កើនការប្រឹងប្រយ័ត្ន ដោយរឹតបណ្ដឹងលើលក្ខខណ្ឌផ្ដល់ឥណទាន។

បញ្ញវន្តឯករាជ្យជំនាញខាងលំនៅដ្ឋាន និងការអភិវឌ្ឍទីក្រុង លោកបណ្ឌិត Vichai Viratkapan បានព្រមានអំពីភាពធ្ងន់ធ្ងរនៃស្ថានភាពនេះ ដោយនិយាយថា៖ «អត្រាបដិសេធឥណទានបានកើនឡើងជាង ៤៥ ភាគរយ ដែលនាំឱ្យការលក់លំនៅដ្ឋានថ្មី ធ្លាក់ចុះប្រចាំត្រីមាស ២០-៣០ ភាគរយ»។
ការផ្ទេរអចលនទ្រព្យ បានធ្លាក់ចុះ ៥-១០ ភាគរយ ចន្លោះត្រីមាសទី ១ ឆ្នាំ២០២៣-២០២៥ ជាពិសេសសម្រាប់ខុនដូ ដែលត្រូវតែបញ្ចប់ការសាងសង់មុនអាចផ្ទេរកម្មសិទ្ធិបាន។
ការលក់ធ្លាក់ចុះ ការអនុម័តឥណទានទិញផ្ទះតិចជាងមុន និងការផ្ទេរអចលនទ្រព្យយឺតយ៉ាវ កំពុងធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណូល និងលំហូរសាច់ប្រាក់របស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យយ៉ាងធ្ងន់ធ្ងរ។ ក្រៅពីនេះ លោក Vichai បាននិយាយថា ក្រុមហ៊ុនអភិវឌ្ឍន៍ទាំងចុះបញ្ជី និងមិនចុះបញ្ជីឥឡូវនេះកំពុងជួបបញ្ហាជាមួយនឹងការទូទាត់សញ្ញាបណ្ណសាជីវកម្ម៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ