សេដ្ឋកិច្ច
ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ចាប់ដៃជាមួយរដ្ឋ ប្រតិបត្តិការ និងថែទាំងគម្រោងផ្លូវដែក
ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ នៅរសៀលថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥ បានចុះហត្ថលេខាកិច្ចព្រមព្រៀងប្រតិបត្តិការ និងថែទាំបណ្តោះអាសន្នលើគម្រោងផ្លូវដែកកម្ពុជា ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន។

កិច្ចព្រមព្រៀងគោលការណ៍នេះជាគោលជំហានសំខាន់ក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើងនៃកម្ពុជា ដើម្បីធានាបាននូវដំណោះស្រាយដឹកជញ្ជូនដ៏ប្រសើរ និងគ្រប់គ្រងបានយូរអង្វែងសម្រាប់អនាគត។
ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ នឹងនៅតែបន្តខិតខំក្នុងការផ្តល់សេវាកម្មផ្លូវរថភ្លើងដ៏មានសុវត្ថិភាព គួរឱ្យទុកចិត្ត និងមានប្រសិទ្ធភាពជូនដល់អាជីវកម្មនានាទូទាំងប្រទេស។
កិច្ចសហប្រតិបត្តិការជាមួយក្រសួងសាធារណការ បង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការគាំទ្រគោលដៅអភិវឌ្ឍន៍រយៈពេលវែងរបស់កម្ពុជា។

លោក ប៉ែង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ការចុះកិច្ចព្រមព្រៀងនេះ ធ្វើឡើងក្នុងគោលបំណងធានាថា ប្រតិបត្តិការផ្លូវដែកនៅតែបន្តដោយគ្មានការរំខានក្នុងអំឡុងពេលអន្តរកាល នៃកិច្ចចរចាកិច្ចព្រមព្រៀង PPP ថ្មី រវាងរាជរដ្ឋាភិបាល ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ និងក្រុមហ៊ុនដៃគូយុទ្ធសាស្ត្រ ជាពិសេសធានាឱ្យបាននូវការធ្វើឱ្យប្រសើរឡើងសេវាផ្លូវដែកនានា ទាំងការដឹកជញ្ជូនមនុស្ស និងទំនិញ, ការបង្កើតឱ្យមាននូវវិធានការសុវត្ថិភាពខ្ពស់បំផុត មួយនៅតាមបណ្តាញផ្លូវដែកទាំងពីរខ្សែ និងការអនុវត្តយ៉ាងម៉ឺងម៉ាត់ ស្របតាមការណែនាំ របស់រាជរដ្ឋាភិបាល ក្នុងករណីចាំបាច់ណាមួយ។
កិច្ចព្រមព្រៀងប្រតិបត្តិការ និងថែទាំបណ្តោះ អាសន្ននេះ ក៏បានកំណត់អំពីសូចនាករសមិទ្ធកម្មគន្លឹះ ថ្មីមួយចំនួនផងដែរ ដើម្បីជំរុញការធ្វើប្រតិបត្តិការ និងការថែទាំផ្លូវដែក ដោយអនុលោមតាមស្តង់ដារ និងឧត្តមានុវត្តន៍អន្តរជាតិ៕


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


