ព័ត៌មានជាតិ
ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប គ្រោងចុះ MOU ជាមួយក្រសួងពាណិជ្ជកម្មនាំចេញអង្ករកម្ពុជា
លោក Rami Sharaf អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានស្នើសុំឱ្យមានការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ជាមួយក្រុមហ៊ុន FUSIONEX នៃប្រទេសម៉ាឡេស៊ី ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការបង្កើតឱ្យមាន DIGITAL TRADE HUB FOR CAMBODIA ដើម្បីធ្វើការសិក្សាបឋម (Pilot Study) លើការនាំចេញស្រូវអង្ករកម្ពុជា។

លោកបានបញ្ជាក់ថា ក្រុមហ៊ុន Royal Group កំពុងតែរៀបចំសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នានេះ និងផ្ញើជូនក្រសួងពាណិជ្ជកម្មធ្វើការពិនិត្យ និងសម្រេច មុនពេលឈានដល់ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាជាផ្លូវការ។
សំណើររបស់លោក Rami Sharaf ធ្វើឡើងនៅក្នុងជំនួបជាមួយលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន FUSIONEX របស់ប្រទេសម៉ាឡេស៊ី ដើម្បីពិភាក្សាការងារអំពីប្រព័ន្ធសម្របសម្រួលពាណិជ្ជកម្ម ដែលគ្របដណ្តប់ទៅលើការសម្របសម្រួលច្រកចេញ-ចូលពាណិជ្ជកម្មតែមួយ កាលពីថ្ងៃទី ០៦ កុម្ភៈ។

លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្រសួងពាណិជ្ជកម្ម បាននិងកំពុងតែអនុវត្ត ក្នុងការគាំទ្រទៅលើការនាំចេញឱ្យកាន់តែប្រសើរឡើង រួមមាន៖ ការធ្វើវិមជ្ឈការទៅកាន់ថ្នាក់ក្រោមជាតិ (មន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត) ក្នុងការសម្របសម្រួលជូនដល់អាជីវករចុះបញ្ជីពាណិជ្ជកម្ម និងបញ្ជាក់ប្រភពដើមទំនិញ(CO), ការអនុវត្តគម្រោងEIF ជាជំហានដំបូងផ្តោតលើ E-Commerce ចំពោះសហគ្រាសធុនតូច និងមធ្យម ដើម្បីបង្កើតទម្រង់ទីផ្សារបែប B2B & B2C ដល់សហគ្រិនកម្ពុជាក្នុងការអនុវត្តសហគ្រិនភាពបែបឌីជីថល ដោយលទ្ធផលនៃការអនុវត្តនេះនឹងធ្វើការបង្ហាញទៅកាន់ម្ចាស់ជំនួយគាំទ្រគម្រោងវិញផងដែរ។
លើសពីនេះទៀត លោកស្រីសង្ឃឹមថា ក្រសួងពាណិជ្ជកម្មនឹងមានកិច្ចសហប្រតិបត្តិការល្អជាមួយក្រុមហ៊ុនទាំងពីរជាបន្តបន្ទាប់។
លោក Raymond Lee នាយកកម្មវិធី នៃក្រុមហ៊ុន FUSIONEX បានលើកឡើងថា សព្វថ្ងៃនេះ ក្រុមហ៊ុន FUSIONEX ផ្តោតសំខាន់លើប្រព័ន្ធឌីជីថល ក្នុងការសម្រួលការងារជូនអតិថិជន ជាពិសេសការប្រតិបត្តិការគ្រប់គ្រង និងរក្សាទិន្នន័យទាក់ទងនឹងការនាំចេញ និងសម្រួលបែបបទពន្ធគយ ដើម្បីពន្លឿនការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


