ព័ត៌មានជាតិ
ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន និង រ៉ូយ៉ាល់គ្រុប ចុះអនុសារណៈយោគយល់ បង្កើតសាលារៀនអន្តរជាតិ Southbridge International School Cambodia (SISC)លើទឹកដី ទីក្រុងអ័រគីដេ ដឹប៊ូតានិចស៊ីធី ជ្រោយចង្វា ដោយនាំយកកម្មវិធីសិក្សាស្តង់ដាពិភពលោក ពីចក្រភពអង់គ្លេសមកតែម្តង
ភ្នំពេញ ថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០២៣៖ ជំហានថ្មីមួយទៀត ដែលនឹងផ្តល់នូវអត្ថប្រយោជន៍ដ៏សំខាន់សម្រាប់ ពលរដ្ឋរស់នៅក្នុងតំបន់ខណ្ឌជ្រោយចង្វា ជាពិសេសអ្នកដែលរស់នៅក្នុងគម្រោងលំនៅដ្ឋាន ទីក្រុងអ័រគីដេ ដឹប៊ូតានិចស៊ីធី និង ក្បែរៗគម្រោងទីក្រុងដ៏ធំមួយនេះតែម្តង ក្រោយពេលក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន និង រ៉ូយ៉ាល់គ្រុប បានប្រកាសកិច្ចព្រមព្រៀងអនុសារណៈយោគយល់ ក្នុងការបង្កើតសាលារៀនអន្តរជាតិ South Bridge International School Cambodia ថ្មីមួយទៀតលើទឹកដីទីក្រុងអ័រគីដេ ដឹប៊ូតានិច ស៊ីធី តាមបណ្តោយផ្លូវជាតិ ៦អា។



លោក គ្រួច សុភត្ត្រា នាយកគ្រប់គ្រងចាត់ការទូទៅ បានសម្តែងនូវក្តីសោមនស្សរីករាយ និងមានប្រសាសន៍យ៉ាងដូច្នេះថា “ កិច្ចសហប្រតិបត្តិការរវាងគម្រោង អ័រគីដេ ដឹប៊ូតានិច និង សាលារៀនអន្តរជាតិ South Bridge International School Cambodia នេះ នឹងធ្វើអោយគុណភាពនៃការរស់នៅរបស់ពលរដ្ឋក្នុងតំបន់ជ្រោយចង្វា ជាពិសេសអ្នករស់នៅក្នុងគម្រោងក្រុង អ័រគីដេ ដឹប៊ូតានិចស៊ីធី កាន់តែងាយស្រួល១កម្រិតទៀត ក្នុងការផ្តល់នូវការសិក្សាអប់រំស្តង់ដាពិភពលោក ពីចក្រភពអង់គ្លេស តាមរយៈសាលាអន្តរជាតិដែលមានកិត្យានុភាពនៅកម្ពុជា មួយនេះ ដោយពួកគេមិនចាំបាច់ចំណាយពេលយូរក្នុងការជូនបុត្រធីតាទៅសាលារៀន ចំណេញពេលវេលាពីការកកស្ទះចរាចរណ៍ ចំណេញប្រេងឥន្ធនៈ ហើយកាន់តែពិសេសនោះគឺ សុវត្តិភាព និង បរិយាកាសស្រស់ស្រាយសម្រាប់ការសិក្សាប្រកបដោយគុណភាពសម្រាប់បុត្រធីតាតែម្តង។”



លោកក៏បានបង្ហាញនូវភាពជឿជាក់ និង មោទនភាពផងដែរថា “នេះគឺជាកិច្ចសហប្រតិបត្តិការដ៏ល្អឥតខ្ចោះមួយ ដែលជម្រុញអោយការរស់នៅក្នុងគម្រោង អ័រគីដេ ដឹប៊ូតានិចស៊ីធី កាន់តែសំបូរបែបបន្ថែមទៀតពីលើហេដ្ឋារចនាសម្ព័ន្ធ សួនច្បារស្រស់បៃតង បឹងធម្មជាតិ ក្លឹបហាត់ប្រាណ ស្ទីមសោណាប្រណិត ផ្សារទំនើបសហគមន៍ដែលមានក្នុងនៅក្នុងប្លង់មេនៃទីក្រុងនេះ ហើយវាជាកិច្ចសហប្រតិបត្តិការដែលនឹងនាំឆ្ពោះទៅការបង្កើតធនធានមនុស្សយ៉ាងល្អបំផុត ដើម្បីក្លាយជាទំពាំងស្នងឬស្សី ក្លាយជាអ្នកដឹកនាំនៃប្រជាជាតិកម្ពុជាទាំងមូលនៅពេលអនាគតដ៏ខ្លីខាងមុខ ដែលនេះគឺបេសកកម្មដ៏មានសារៈសំខាន់មួយសម្រាប់កម្ពុជា។”
លោកក៏បានប្តេជ្ញានឹងជម្រុញអោយកិច្ចសហប្រតិបត្តិការនេះឆ្ពោះទៅរកភាពជោគជ័យ ដើម្បីជាប្រយោជន៍ដល់បុត្រធីតា លោក លោកស្រីដែលរស់នៅក្នុងតំបន់នេះផងដែរ។
ហើយនេះជាឱកាសដ៏មានតម្លៃមួយផងដែរសម្រាប់សាលាអន្តរជាតិ South Bridge International School Cambodia ដែលបានសហការជាមួយក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន នៅក្នុងគម្រោង ដឹប៊ូតានិចស៊ីធី។




លោក ឡារី ស៊ីនឃ្លែរ ដែលជានាយកសាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា ក៏បានមានប្រសាសន៍ថា “ សាខាសាលាអន្តរជាតិ South Bridge International School Cambodia ថ្មី ដែលមានទីតាំងនៅក្នុងគម្រោង ដឹប៊ូតានិចស៊ីធី នឹងនាំមកនូវសហគមន៍សិក្សាមួយដែលមានទស្សនវិស័យក្នុងការផ្តល់តម្លៃ និងលើកទឹកចិត្តដល់ភាពច្នៃប្រឌិតរបស់សិស្សានុសិស្ស ហើយតែងតែស្វែងរកឱកាសសម្រាប់ពួកគេក្នុងការចែករំលែក ក្នុងការចូលរួម ប្រកួតប្រជែង និងក្នុងការសិក្សាពីមជ្ឍដ្ឋានខាងក្រៅផងដែរ។ គោលបំណងចំបងមួយរបស់យើងគឺរៀបចំសិស្សានុសិស្សយើង ឱ្យក្លាយជាពលរដ្ឋសកលដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមជួយ ដល់គ្រួសារ សង្គម និងជាតិ។ ”
ហើយលោកក៏បានបញ្ជាក់បន្ថែមយ៉ាងម៉ុតម៉ាំថា៖ “ មាតាបិតា អ្នកអាណាព្យាបាលសិស្ស អាចជឿជាក់ថាលោកគ្រូ អ្នកគ្រូដែលបានទទួលការបណ្តុះបណ្តាលជាលក្ខណៈអន្តរជាតិ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នឹងលះបង់កម្លាំងកាយចិត្ត និងលើកទឹកចិត្តសិស្សានុសិស្សយើងឱ្យសម្រេចបាននូវសក្តានុពលពេញលេញរបស់ពួកគេ ទាំងផ្នែកសិក្សា និងជំនាញផ្សេងៗក្នុងសង្គម។”








-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ