សេដ្ឋកិច្ច
ភាពប្រសើរនៃសកម្មភាពសេដ្ឋកិច្ចធ្វើឱ្យអាជីវកម្មរបស់ក្រុមហ៊ុនផ្លូវដែករ៉ូយ៉ាល់រេលវេកើនឡើងក្នុងត្រីមាសទី១
ភ្នំពេញ៖ក្រុមហ៊ុនផ្លូវដែករ៉ូយ៉ាល់ រេលវេ ម.ក.ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងចុះបញ្ចីនៅផ្សារហ៊ុនបានរាយការណ៍កំណើននៃអាជីវកម្មរបស់ខ្លួនក្នុងត្រីមាសទី១ឆ្នាំ២០២៤នេះ ឆ្លុះបញ្ចាំងអំពីភាពប្រសើរឡើងនៃសកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា តំបន់និងសកលលោក។

យោងតាមរបាយការណ៍ផ្ញើរទៅកាន់ផ្សារមូលបត្រកម្ពុជាកាលពីថ្ងៃទី២៧ខែឧសភា ក្នុងត្រីមាសទី១ ឆ្នំា២០២៤ រ៉ូយ៉ាល់ រេលវេ មានចំណូលសរុបចំនួន ១៣.៣០៦ លានរៀល កើនឡើង ជាងត្រីមាសទី១ ឆ្នំា២០២៣ ចំនួន ៥៧១ លានរៀល ស្មើនឹង ៤,៤៨% បើធៀប នឹងត្រីមាសទី១ ឆ្នំា២០២៣។
ជាមួយគ្នានេះដែរ សម្រាប់ការខាតសុទ្ធក្នុងការិយបរិច្ឆេទ៣ខែដែលបានបញ្ចប់ក្នុងត្រីមាសទី១ ឆ្នំា២០២៤ សរុបចំនួន ៨.១៦៨ លានរៀល ធ្លាក់ចុះចំនួន ១០.៧២១ លានរៀលស្មើនឹង ៤១៩,៩៨% បើធៀបនឹងត្រីមាសទី១ ឆ្នំា២០២៣ ។
ក្នុងចុងការិយបរិច្ឆេទនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ រ៉ូយ៉ាល់ រេលវេ ម.ក. មានទ្រព្យសកម្មសរុប ចំនួន ១៣៦.៥០១ លានរៀល ធ្លាក់ចុះចំនួន ១.០៥២ លានរៀល ស្មើនឹង ០,៧៦% និងមូលធនសរុប មានចំនួន ៣៩.០៧២លានរៀល កើនឡើងចំនួន ៧.៧៧១ លានរៀល ស្មើនឹង ២៤,៨៣% បើធៀបនឹងចុងការិយបរិច្ឆេទនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

ថ្លែងក្នុងសេចក្តីប្រកាសព័ត៌មាននេះ អ្នកឧកញ្ញ៉ា គិត ម៉េងប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុននេះថា នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានគេព្យាករណ៍ថានឹងកើនឡើងប្រមាណ ៥,៨% ក្នុងឆ្នាំ២០២៤ និង ៦,០% ក្នុង ឆ្នាំ២០២៥ ការកើនឡើងនេះគឺដោយសារការស្ទុះងើបឡើងវិញនូវវិស័យទេសចរណ៍ និងទស្សនវិស័យផលិតកម្មដ៏រឹងមាំ នេះបើយោងតាម ការចេញផ្សាយចុងក្រោយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ដែលបានចេញផ្សាយនាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។
អ្នកឧកញ្ញ៉ាបានថ្លែងបញ្ជាក់ថាសម្រាប់ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ខែមេសា ឆ្នាំ២០២៤ ប៉ាន់ប្រមាណថាមានកំណើន ៥,០% ក្នុងឆ្នាំ២០២៣ ដែល ជំរុញដោយការស្ទុះងើបឡើងវិញដ៏រឹងមាំនៅក្នុងវិស័យទេសចរណ៍ និងសកម្មភាពរឹងមាំនៅក្នុងការផលិតនៅខាងក្រៅវិស័យ GFT។ របាយការណ៍នេះបានព្យាករណ៍ពីការបន្តពង្រីកសេដ្ឋកិច្ចនៅឆ្នាំ២០២៤ និង ឆ្នាំ២០២៥ ដែលគាំទ្រដោយការផលិតដែលផ្តោតលើការនាំ ចេញកាន់តែខ្លាំង។ អតិផរណាត្រូវបានប៉ាន់ស្មានជាមធ្យម ២,១% ក្នុងឆ្នាំ២០២៣ ដោយមានការធ្លាក់ចុះនៃតម្លៃថាមពលជាសកលដែល តម្លៃស្ថិតនៅកម្រិតទាបប្រមាណ ២,០% ក្នុងរយៈពេល ២ ឆ្នាំខាងមុខ។

លោកបញ្ជាក់ទៀតថា៖« ចំពេលបរិយាកាសធុរកិច្ចប្រកបដោយភាពប្រកួតប្រជែងនេះ រ៉ូយ៉ាល់ រេលវេ បានដើរតួយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍ សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព តាមរយៈការបន្តចូលរួមជាមួយអតិថិជនថ្មីសម្រាប់សេវាកម្មដឹកជញ្ជូនទំនិញជាមួយនឹងតម្លៃសមរម្យបំផុត ដើម្បីសមជាមួយនឹងការផ្លាស់ប្តូរស្ថានភាពសេដ្ឋកិច្ចនេះ»។

ក្រុមហ៊ុនរ៉ូយ៉ាល់រេវេបានធ្វើការចុះបញ្ជីលក់មូលបត្របំណុលចំនួនប្រមាណ១០លានដុល្លារកាលពីថ្ងៃទី៣១ខែតុលាឆ្នាំ២០២២ដោយបានយកទុននេះមកពង្រីកអាជីវកម្មរបស់ខ្លួន។ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ ក្រុមហ៊ុន ក៏បានទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿងម៉ាក Kiha 183 Heavy Snow ពីប្រទេសជប៉ុន ក្នុងការបើកដំណើការរថភ្លើងល្បឿនលឿន ទាំង២ខ្សែ ភ្នំពេញ-ប៉ោយប៉ែត និងភ្នំពេញ-ព្រះសីហនុ ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២២ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


