ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី កាណាដា គ្រោងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្នាំនេះ
មន្រ្តីជាន់ខ្ពស់ឥណ្ឌូណេស៊ីម្នាក់ បានឱ្យដឹងកាលពីពេលថ្មីៗនេះ ប្រទេសឥណ្ឌូណេស៊ី និងកាណាដា គ្រោងនឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយឆ្នាំនេះ ប៉ុន្តែរដ្ឋាភិបាលទាំង២ មិនទាន់បានកំណត់កាលបរិច្ឆេទជាក់លាក់នោះទេ។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe ។

គម្រោងចុះហត្ថលេខានេះ រាយការណ៍ឡើងក្រោយប្រទេសទាំង២ បានបិទបញ្ចប់ការចរចាសំខាន់ផ្សេងៗសម្រាប់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយទ្វេភាគី (CEPA) កាលពីខែធ្នូ ឆ្នាំមុន។ ក្រោមកិច្ចព្រមព្រៀងនេះ កាណាដាយល់ព្រមទម្លាក់ពន្ធសំខាន់ៗលើទំនិញឥណ្ឌូណេស៊ី ហើយឥណ្ឌូណេស៊ីក៏នឹងធ្វើដូចគ្នាចំពោះទំនិញកាណាដា។
មន្ត្រីជាន់ខ្ពស់នៅក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី លោក Djatmiko Bris Witjaksono បាននិយាយថា៖ «យើងនឹងចូលទៅក្នុងទីផ្សារអាមេរិកខាងជើងឆាប់ៗនេះ តាមរយៈ CEPA នាពេលខាងមុខ»។ លោកបន្ថែមថា៖ «យើងនៅតែរង់ចាំពេលវេលាត្រឹមត្រូវដើម្បីចុះហត្ថលេខាប៉ុណ្ណេះ ហើយមេដឹកនាំប្រទេសទាំង២ នឹងធ្វើជាសាក្សីលើកិច្ចព្រមព្រៀងនេះ»។
គេមើលឃើញថា កិច្ចព្រមព្រៀងនេះគឺជាផ្នែកមួយការធ្វើពិពិធកម្មទីផ្សាររបស់ឥណ្ឌូណេស៊ី ជាពិសេសក្រោយពេលដែលសហរដ្ឋអាមេរិកដំឡើងពន្ធនាំចូលពីប្រទេសជុំវិញពិភពលោក រួមទាំងឥណ្ឌូណេស៊ី និងកាណាដា។
គួរគូសបញ្ជាក់ថា ពាណិជ្ជកម្មឥណ្ឌូណេស៊ី-កាណាដា បានឈានដល់ជិត ៣,៦ ប៊ីលានដុល្លារក្នុងឆ្នាំ ២០២៤ ដោយឥណ្ឌូណេស៊ីមានឱនភាពពាណិជ្ជកម្មជាមួយកាណាដា ប្រមាណ ៦៩៣,២ លានដុល្លារ។ ចាប់ពីខែមករាដល់ខែមិថុនាឆ្នាំ ២០២៥ ពាណិជ្ជកម្មរវាងប្រទេសទាំង២ បានកើនឡើង ២៧ ភាគរយ ឈានដល់ជិត ២,៣ ប៊ីលានដុល្លារ៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


