សេដ្ឋកិច្ច
តម្លៃហាងឆេងមាសធ្លាក់ចុះ នៅថ្ងៃសុក្រនេះ
អ្នកជំនាញនៅក្នុងវិស័យហិរញ្ញវត្ថុបានលើកឡើងថា ហាងឆេងមាសបានបន្តធ្លាក់ចុះនៅថ្ងៃសុក្រនេះមកនៅតម្លៃ ៤០២០ ដុល្លារ ក្នុងមួយតម្លឹង ដោយសារតែមានការបញ្ជាលក់ច្រើន ខណៈសម្ពាធពន្ធរបស់សហរដ្ឋអាមេរិកបានថមថយ។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities បានប្រាប់ឱ្យដឹងថា មិនមានកត្តាធំដុំដែលធ្វើឱ្យមាសប្រែប្រួលនោះទេ ប៉ុន្តែតាមបែបបច្ចេកទេស មាសបានទម្លាក់ខ្លួនចុះមកវិញ បន្ទាប់ពីហក់ឡើងខ្ពស់បំផុតដល់ ៤០៩៨ ដុល្លារ ក្នុងមួយតម្លឹង កាលពីសប្ដាហ៍មុន។
លោក ឡុង សំណាង បញ្ជាក់ថា មានរឿងមួយចំនួន ដែលមាសបានធ្លាក់ចុះ ដោយសារតែការបញ្ជាលក់ច្រើននៅតាមគេហៈទំព័រជាច្រើន ប៉ុន្តែវាមិនមែនជាការបញ្ជាលក់តាមទ្រង់ទា្រយធំៗ លក្ខណៈជាធនាគារប្រចាំប្រទេសនីមួយៗ ឬក៏វិនិយោគិនធំៗទេ ពោលគឺជាអតិថិជនទូទៅដែលគាត់បញ្ជាលក់យកចំណេញ ដែលធ្វើឱ្យមាសធ្លាក់ចុះ។

លោក ឡុង សំណា យល់ឃើញថា៖ «ពាក់ព័ន្ធនឹងសម្ពាធពន្ធរបស់សហរដ្ឋអាមេរិក មួយរយៈនេះ លោក ដូណាល់ ត្រាំ ហាក់ដូចជាបន្ធូរបន្ថយ ឬមិនសូវមានឥទ្ធិពលគាបសង្កត់ទៅលើបណ្ដាប្រទេសមួយចំនួន នៅប៉ែកអាស៊ី និងអឺរ៉ុប មិនដូចពេលដំបូង ដែលតម្រូវឱ្យប្រទេសទាំងអស់ទៅចរចានៅអាមេរិក អញ្ចឹងគាត់ដូចជាតម្លាក់ដៃបន្តិច ដែលធ្វើឱ្យសម្ពាធពន្ធធូរថយ»។
លោក ដូណាល់ ត្រាំ ប្រហែលងាកមកធ្វើឱ្យសេដ្ឋកិច្ចពិភពលោកឱ្យកាន់តែប្រសើរឡើង ខណៈបណ្ដាប្រទេសមួយចំនួន តែងតែលើកសរសើរលោក ពីសន្តិភាព ដែលជាឱកាសឱ្យបណ្ដាប្រទេសមួយចំនួនធ្វើការចរចាកាន់តែស្រួល។
បើតាមលោក ឡុង សំណាង រយៈពេលខ្លី តម្លៃមាសនឹងធ្លាក់ចុះ ប៉ុន្តែនៅអំឡុងខែ តុលា រហូតដល់ដំណាច់ឆ្នាំ ២០២៥ តម្លៃមាសនឹងអាចងើបឡើងវិញ ដោយសារការកាត់បន្ថយអត្រាការប្រាក់របស់សហរដ្ឋអាមេរិក នៅពេលដែលសេដ្ឋកិច្ចល្អប្រសើរឡើង។
គិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៥ តម្លៃមាសកំពុងជួញដូរក្នុងតម្លៃ ៤០២០ ដុល្លារ ក្នុងមួយតម្លឹង។ សម្រាប់ហាងឆេងមាសក្នុងស្រុកតាមបណ្ដាហាងនានានៅរាជធានីភ្នំពេញ លក់ចេញក្នុងតម្លៃ ៤០២ ដុល្លារក្នុងមួយជី៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


