ព័ត៌មានអន្ដរជាតិ
អ្នកជំនាញថៃទាមទារឱ្យរដ្ឋាភិបាលធ្វើកំណែទម្រង់សេដ្ឋកិច្ច ដែលដើរអូសជើង
អ្នកជំនាញថៃបានជំរុញទាមទារឱ្យរដ្ឋាភិបាលធ្វើកំណែទម្រង់ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច ដើម្បីងើបចេញពីកំណើនយឺតយ៉ាវ ចំពេលដែលសេដ្ឋកិច្ចថៃបន្តដើរអូសជើងដោយសារតែបញ្ហាប្រឈមផ្សេងៗរួមទាំងបំណុលគ្រួសារខ្ពស់ វិបត្តិនយោបាលក្នុងស្រុក និងការគំរាមកំហែងពីខាងក្រៅ។

តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃពុធនេះ អគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិថៃ (NESDC) លោក Danucha Pichayanan ដែលគ្រប់គ្រងគោលនយោបាយសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសនេះ បាននិយាយថា ថៃត្រូវតែខិតខំប្រឹងប្រែងរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឱ្យបានម៉ត់ចត់ ដើម្បីឱ្យកំណើនរុលទៅមុខ។
លោកបានបន្តថា៖ «ប្រសិនបើថៃចង់ដកខ្លួនចេញពីវដ្តនៃកំណើនសេដ្ឋកិច្ចទាប នោះប្រទេសត្រូវតែពន្លឿនការរៀបចំរចនាសម្ព័ន្ធឡើងវិញទាំងវិស័យឧស្សាហកម្ម និងកសិកម្ម»។
លោក Danucha បានពន្យល់យ៉ាងដូច្នេះថា ផលិតផលដែលប្រទេសថៃផលិតភាគច្រើនជាទំនិញប្រើប្រាស់ធម្មតា ខណៈការស្រាវជ្រាវ និងការអភិវឌ្ឍន៍បច្ចេកវិទ្យាបន្ថែមទៀត ចាំបាច់ដើម្បីបង្កើតផលិតផលគុណភាពខ្ពស់ដែលមានតម្រូវការ។
លោកបានបន្តថា ក្នុងវិស័យកសិកម្ម ថៃជំរុញខ្សែច្រវ៉ាក់តម្លៃ (Value Chain) ដើម្បីអភិវឌ្ឍឧស្សាហកម្មអាហារឱ្យកាន់តែខ្លាំង ខណៈបច្ចុប្បន្នផលិតផលពីវិស័យកសិកម្មភាគច្រើន នៅតែបន្តលក់ជាប្រភេទទំនិញ។

អ្នកជំនាញសេដ្ឋកិច្ចថៃដដែលបានបន្តថា រដ្ឋាភិបាលថៃត្រូវតែស្វែងរកប្រភពចំណូលថ្មី ដូចជាការរៀបចំរចនាសម្ព័ន្ធពន្ធមួយចំនួនឡើងវិញនៅពេលសមស្រប។ ក្រៅពីនេះ ថៃគួរកាត់បន្ថយការពឹងផ្អែកលើការនាំចេញ ហើយងាកទៅជំរុញតម្រូវការក្នុងស្រុកឱ្យបានកាន់តែច្រើន។
កាលពីមុន ការប្រើប្រាស់ក្នុងស្រុក ត្រូវបានប្រើប្រាស់ជាឧបករណ៍ជំរុញសេដ្ឋកិច្ច។ ប៉ុន្តែក្រោយមក បំណុលគ្រួសារបានក្លាយទៅជាឧបសគ្គដ៏ធំ ដោយវាកាត់បន្ថយអំណាចទិញរបស់ប្រជាជន។ លោក Danucha បាននិយាយថា ការជំរុញការប្រើប្រាស់ តម្រូវឱ្យមានវិធានការដើម្បីបង្កើនប្រាក់ចំណូលរបស់ប្រជាជន និងបង្កើតការងារ។
គួរគូសបញ្ជាក់ថា កំណើនសេដ្ឋកិច្ចថៃបានបន្តដើរអូសជើង ក្នុងអត្រាមធ្យម ១,៩ ភាគរយ ក្នុងរយៈពេល ១ ទសវត្សរ៍កន្លងទៅ។ NESDC បានព្យាករថា ថៃនឹងមានកំណើនសេដ្ឋកិច្ចប្រហែល ២ ភាគរយ នៅឆ្នាំ ២០២៥ នេះ ដោយធ្លាក់ចុះ ២,៥ ភាគរយ នៅឆ្នាំ ២០២៤ ចំពេលដែលបញ្ហាជាច្រើនបង្កការគំរាមកំហែង។ ក្នុងនៅឆ្នាំ ២០២០ សេដ្ឋកិច្ចថៃបានធ្លាក់ចុះ ៦ ភាគរយ ដោយសារតែវិបត្តិកូវីដ១៩៕
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


