Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម​បារម្ភពីកំណើនសាច់នាំចូលថោកៗ ប៉ះពាល់ដល់ឧស្សាហកម្ម​ក្នុងស្រុក

បានផុស

នៅ

វៀតណាម​កំពុងព្រួយបារម្ភពីកំណើននៃការនាំចូលសាច់ថោកៗនៅតាមផ្សារទំនើបៗ រួមទាំងសាច់ជ្រូកជាដើមនោះ ដោយថាវានឹង​ប៉ះពាល់ដល់ឧស្សាហកម្មចិញ្ចឹមសត្វយក​សាច់ក្នុងស្រុក ដែលទាមទារ​ឱ្យ​មាន​ចំណាត់ការជាយុទ្ធសាស្រ្តរបស់រដ្ឋាភិបាល។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍​ចុងក្រោយ​ពីក្រសួងកសិកម្ម និងបរិស្ថានវៀតណាម ប្រទេសនេះ​​បានចំណាយប្រាក់ជិត ២,៦ ប៊ីលាន​ដុល្លារអាមេរិក លើ​ការនាំចូល​​ផលិតផលពាក់ព័ន្ធនឹង​សត្វចិញ្ចឹមយកផល​ ក្នុងរយៈពេល ៧ ខែដំបូង​ដើមឆ្នាំ ដោយ​កើនឡើងជិត ២៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។ សាច់ និងផលិតផលសាច់ ​រួមចំណែកប្រមាណជាង ១ ​ប៊ីលានដុល្លារ ខណៈ​ទឹកដោះគោ និងផលិតផលទឹកដោះគោ រួមចំណែកជាង ៨៦០ លាន​ដុល្លារ។

គិតត្រឹមក្នុងខែកក្កដាតែមួយ ការនាំចូលលើទំនិញប្រភេទដដែល​មាន​រហូតដល់ទៅ ៤០០ លានដុល្លារ។

​មន្ត្រីវៀតណាមបាន​លើកឡើងថា កំណើននៃការប្រើប្រាស់​ និងតម្លៃវត្ថុធាតុដើមក្នុងស្រុក ​បាន​ធ្វើឱ្យ​តម្លៃ​សាច់ផលិតក្នុងវៀតណាមខ្ពស់ជាងផលិតផលពីបរទេស ដែលនេះរួមចំណែកដល់កំណើននៃការនាំចូល​។

ជាក់ស្ដែង នៅតាម​ផ្សារទំនើប និងហាងទំនិញជាច្រើននៅទីក្រុងហូជីមិញ ​សាច់ជ្រូកដែលនាំចូលពីប្រទេសប្រេស៊ីលមានតម្លៃទាបជាងផលិតផលក្នុងស្រុកចន្លោះពី ២០-៣០ ភាគរយ។ ​ជាមួយ​គ្នានោះបណ្តាញចែកចាយធំៗក៏កំពុងស្តុកទុកសាច់នាំចូលជាច្រើនប្រភេទផងដែរ ដោយផលិតផលក្លាសេមួយចំនួនមកពីអឺរ៉ុប កាណាដា និងអូស្ត្រាលី លក់បានត្រឹមតែ ៦០-៨០ ភាគរយ នៃតម្លៃទំនិញដូចគ្នាក្នុងស្រុកប៉ុណ្ណោះ។ ​

ទំនិញ​បរទេសទាប គឺដោយសារតែតែការចំណាយលើផលិតកម្មទាបក្នុងប្រទេសរបស់ពួកគេ ដោយសារតែការចិញ្ចឹមសត្វតាមរយៈបច្ចេកវិទ្យា​ទំនើប និងទ្រង់ទ្រាយធំ។

​គម្លាតតម្លៃកំពុងដាក់សម្ពាធសម្រាប់កសិករវៀតណាម។ យោងតាមសមាគម​សត្វចិញ្ចឹមភាគអាគ្នេយ៍របស់វៀតណាម​ អ្នកផលិតក្នុងស្រុកប្រឈមនឹងការចំណាយផលិតកម្មខ្ពស់ដោយសារតែការពឹងផ្អែកលើវត្ថុធាតុដើម​នាំចូល និងប្រតិបត្តិការខ្នាតតូច។ ទន្ទឹមនឹងនោះ វៀតណាមបើក​ចំហទីផ្សារ​កាន់តែខ្លាំងឡើង ដែល​បង្កភាពងាយស្រួលសម្រាប់ផលិតផលបរទេសក្នុង​ការហូរចូល ខណៈការប្រកួតប្រជែងរវាងអ្នកផ្គត់ផ្គង់ក្នុងស្រុកមាន​រួចទៅហើយ៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម