សេដ្ឋកិច្ច
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច៖ ពន្ធអាម៉េរិក និងជម្លោះព្រំដែន ជាឱកាសសម្រាប់កម្ពុជាអភិវឌ្ឍន៍សមត្ថភាព-ពង្រឹងភាពប្រកួតប្រជែង
លោក អូន ព័ទ្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានគូសបញ្ជាក់ថា បញ្ហាពន្ធរបស់សហរដ្ឋអាម៉េរិក និងការផ្ទុះឡើងនូវជម្លោះព្រំដែនដែលបង្កឡើងដោយប្រទេសជិតខាងរបស់កម្ពុជានាពេលថ្មីៗនេះ គឺជាឱកាសបន្ថែមសម្រាប់កម្ពុជា ក្នុងការអភិវឌ្ឍសមត្ថភាព និងពង្រឹងភាពប្រកួតប្រជែង។

កាលពីពេលថ្មីៗកន្លងទៅនេះ លោក ឧបនាយករដ្ឋមន្ត្រី អូន ព័ទ្ធមុនីរ័ត្ន បានលើកឡើងថា ក្នុងឆ្នាំ ២០២៥ នេះ ការដាក់ពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក និងការផ្ទុះឡើងនូវជម្លោះព្រំដែនដែលបង្កឡើងដោយប្រទេសជិតខាងរបស់កម្ពុជានាពេលថ្មីៗនេះ បានបន្ថែមសម្ពាធមកលើសេដ្ឋកិច្ចកម្ពុជា។
លោកឧបនាយករដ្ឋមន្រ្តីបានលើកបន្ថែមទៀតថា៖«នៅចំពោះមុខបញ្ហាប្រឈមទាំងនេះ ទន្ទឹមនឹងការឆ្លើយតបដោយម៉ឺងម៉ាត់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការការពារអធិបតេយ្យ បូរណភាពដែនដី និងកិត្យានុភាពជាតិ រាជរដ្ឋាភិបាលបាននិងកំពុងតាមដាន និងវាយតម្លៃស្ថានការណ៍ជាក់ស្តែងដោយយកចិត្តទុកដាក់បំផុត ព្រមទាំងថ្លឹងថ្លែង និងត្រៀមដាក់ចេញនូវវិធានការឆ្លើយតបមុតស្រួចលើគ្រប់វិស័យទាំងឡាយសំដៅម្ខាងរក្សាចលនការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជារួម»។
ម្ខាងទៀត ប្រែក្លាយបញ្ហាប្រឈមទាំងនេះឱ្យក្លាយទៅជាកាលានុវត្តភាព ជាពិសេសសម្រាប់ការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមខណៈដែលស្មារតីស្នេហាជាតិ និងចលនារួបរួមជាតិកាន់តែមានសន្ទុះខ្លាំងឡើងដែលជំរុញដល់ការលើកស្ទួយ និងការឱ្យតម្លៃខ្ពស់ដល់ផលិតផលក្នុងស្រុក។

លោក ឧបរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា «ការណ៍នេះ គឺជាកាលានុវត្តភាពមួយដ៏វិសេសសម្រាប់ការអភិវឌ្ឍសមត្ថភាព ការធ្វើពិពិធកម្ម ផលិតផលក្នុងស្រុក និងការពង្រឹងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជាដែលនឹងរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ច និងការពង្រឹងឯករាជ្យភាពនៃសេដ្ឋកិច្ចជាតិ»។
លោកអូន ព័ទ្ធមុនីរ័ត្ន បានបន្ថែមថា និយាយជារួម រាជរដ្ឋាភិបាលនឹងបន្តពង្រឹងភាពប្រកួតប្រជែងភាពរឹងមាំ និងភាពធន់ទៅនឹងវិបត្តិតាមរយៈការកែលម្អបរិយាកាសធុរកិច្ច ការបន្តធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រឹងលទ្ធភាពលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក សំដៅជំរុញការតភ្ជាប់ទៅនឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកល ការចាប់យកសកម្មភាពផលិតកម្មដែលបង្កើតតម្លៃបន្ថែមខ្ពស់ ការបង្កើតការងារសម្រាប់កម្លាំងពលកម្មដែលមានជំនាញ ការពង្រីកមូលដ្ឋានសេដ្ឋកិច្ចជាតិឱ្យកាន់តែទូលំទូលាយ។

សូមជម្រាបថា ផ្អែកលើសូចនាករម៉ាក្រូ សេដ្ឋកិច្ច ៧ ខែ ដើមឆ្នាំ ២០២៥ សេដ្ឋកិច្ចកម្ពុជា នៅបន្តមានចលនការល្អ ដោយក្នុងនោះទោះបីវិស័យខ្លះហាក់មិនទាន់អាចស្ទុះងើបខ្លាំងដូចការរំពឹងទុក ប៉ុន្តែវិស័យមួយចំនួនក៏សម្រេចបានវឌ្ឍនភាពល្អជាងការរំពឹងទុក ខណៈវិស័យកសិកម្មនៅបន្តរក្សាបាននូវស្ថិរភាពនៃកំណើន៕
ដោយ៖ ឌិន ថារី
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


