Connect with us

សេដ្ឋកិច្ច

ហាងឆេងមាសបន្តហក់ឡើងខ្ពស់ដល់ជាង ៤ ១៥០ ដុល្លារ មួយតម្លឹង

បានផុស

នៅ

តម្លៃហាងឆេងមាសបានបន្តកើនឡើងដល់ជាង ៤ ១៥០ ដុល្លារ ក្នុងមួយតម្លឹង​ នៅមុនពេលដែល​អាមេរិកគ្រោងទម្លាក់អត្រាការប្រាក់នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៥ និង​ជំនួបមេដឹកនាំត្រីភាគី អា​មេរិក-រុស្ស៊ី-អ៊ុក្រែននៅពេលខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​ហាងឆេងមាសក្នុងស្រុកតាម​បណ្ដាហាងនានានៅ​រាជធានី​ភ្នំពេញលក់​ចេញ​​ក្នុងតម្លៃ ៤១៤ ដុល្លារ ក្នុងមួយជី។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន ​PP Link securities ប្រាប់​កម្ពុជាថ្មីថា នៅចំពោះមុខមានព័ត៌មានធំពីរ ដែលអាចធ្វើឱ្យតម្លៃហាង​ឆេងមាសមាន​ការ​ប្រែ​ប្រួល ទី១ គឺពាក់ព័ន្ធនឹងការកាត់បន្ថយអត្រាការប្រាក់នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៥។ ទី២ ពាក់​ព័ន្ធនឹងការប្រជុំបិទបញ្ចប់សង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន ដោយមានការជួបគ្នាត្រីភាគីរវាង​លោក​​ដូណាល់ ត្រាំ ជាមួយលោក ហ្សេលេនស្គី និងលោក ពូទីន។

លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានលើកឡើងថា​ ប្រសិនបើម្ដងនេះ មេដឹកនាំទាំងពីរ​មិនព្រមបញ្ចប់​សង្គ្រាមនៅក្នុងពេលនេះទេ លោក ត្រាំ នឹងដកខ្លួនចេញពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន​តែម្ដង ហើយ​ការ​ខូចខាតបន្តទៀត គាត់មិនដឹងលឺទៀតទេ។

លោក ឡុង សំណាង យល់ឃើញថា៖ «ប្រសិនបើការប្រជុំត្រីភាគី មិនមានផ្លែផ្កា គឺតម្លៃហាងឆេង​មាស​​នឹង​ហក់ឡើងបន្តទៀត តែបើសិនជាការប្រជុំមួយនេះ រកចំណុចកណ្ដាលឃើញ ឬក៏បញ្ចប់​សង្គ្រាម តម្លៃហាងឆេងមាសនឹងអាចធ្លាក់ចុះមកវិញមុនថ្ងៃទី ១៧ ខែកញ្ញាខាងមុខនេះ»៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម