Connect with us

សេដ្ឋកិច្ច

អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ​ចាប់ផ្ដើម​បើក​ដំណើរ​ការ​នៅ​ព្រឹក​ថ្ងៃទី ​០៩ ខែកញ្ញា​

បានផុស

នៅ

អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ 4F ដំណាក់កាលទី១ ​តម្លៃ ២ ពាន់លានដុល្លារ ​នឹងបើក​ដំណើរ​ការជើងហោះហើរដំបូង​នៅព្រឹក​ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ​២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ពិធី​សម្ពោធ​ជើង​ហោះ​ហើរ​ដំបូង ​ធ្វើឡើង​ក្រោម​វត្តមាន​ លោក ម៉ៅ ហាវណ្ណាល់ ​រដ្ឋមន្ត្រី​ទទួលបន្ទុក ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍ស៊ីវិល, ​លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ​និងលោក​អ្នកឧកញ៉ា ពុង ខៀវសែ។

​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន ២ គឺក្រុមហ៊ុន ​Air Cambodia និង​ក្រុមហ៊ុន Singapore Airlines នឹងចុះ​ចត​នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥។​

​អាកាសយានដ្ឋានអន្តរជាតិតេជោ​មានផ្ទៃដីសរុប ២ ៦០០ ហិកតា ស្ថិតនៅចម្ងាយ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ​

​អាកាសយានដ្ឋានអន្តរជាតិតេជោ​មាន៣ដំណាក់កាល គឺដំណាក់កាលទី១ សាងសង់​រួចរាល់​នៅ​ឆ្នាំ ២០២៥ ​អាច​ទទួល​អ្នកដំណើរ​បានប្រមាណ ១៣ លាននាក់​ក្នុងមួយឆ្នាំ ដំណាក់​កាល​ទី២ នឹង​បញ្ចប់នៅឆ្នាំ ២០៣០ ដែល​អាច​ទទួល​បាន​អ្នកដំណើរ​ប្រមាណជា ៣០ លាន​នាក់​ក្នុងមួយឆ្នាំ និង​ដំណាក់​កាលចុងក្រោយ នឹង​បញ្ចប់​នៅឆ្នាំ ២០៥០ អាច​នឹងទទួល​បាន​អ្នក​ដំណើរ​រហូត​ដល់ ៥០ លាននាក់​ក្នុងមួយឆ្នាំ៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម