ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីកត់ត្រាកំណើនភ្ញៀវទេសចរអន្តរជាតិដល់ ៨,៥ លាននាក់ ត្រឹម ៧ ខែដើមឆ្នាំ
ប្រទេសឥណ្ឌូណេស៊ីបានទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៨,៥ លាននាក់ ដោយកើនឡើងប្រមាណ ១០ ភាគរយ ក្នុងរយៈពេល ៧ ខែដើមឆ្នាំ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងជិតពាក់កណ្ដាលនៃគោលដៅប្រចាំឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មានរដ្ឋ Antara។

យោងតាមការិយាល័យស្ថិតិឥណ្ឌូណេស៊ី ប្រទេសនេះបានទទួលភ្ញៀវទេសចរប្រមាណ ១,៤៨ លាននាក់ នៅខែកក្កដា ដោយកើនឡើង ១៣ ភាគរយ ដែលនេះជាការបន្តកំណើនប្រចាំខែ ក្រោយធ្លាក់ចុះ ៣ ខែជាប់ៗគ្នានៅដើមឆ្នាំ។
ឥណ្ឌូណេស៊ីកំណត់គោលដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យបានចន្លោះពី ១៤,៦-១៦ លាននាក់នៅឆ្នាំនេះ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍របស់ប្រទេស លោកស្រី Widiyanti Putri Wardhana បាននិយាយថា វិស័យទេសចរណ៍របស់ឥណ្ឌូណេស៊ីកំពុងដំណើរការ «ការស្ទុះងើបឡើងវិញដ៏គួរឱ្យកត់សម្គាល់»។
លោកស្រីបានបន្ថែមថា ឥណ្ឌូណេស៊ីមិនគិតតែលើចំនួនអ្នកទស្សនាប៉ុណ្ណោះទេ តែក៏ផ្ដោតផងដែរលើការផ្តល់ជូនដល់ភ្ញៀវនូវសេវាកម្មទេសចរណ៍ប្រកបដោយគុណភាព ការថែរក្សាបរិស្ថាន និងវប្បធម៌ និងការធានាអត្ថប្រយោជន៍សម្រាប់សហគមន៍មូលដ្ឋាន។
កាលពីដើមខែនេះ ឥណ្ឌូណេស៊ីបានបើកដំណើរការកម្មវិធីទូរស័ព្ទថ្មីមួយដែលមានឈ្មោះថា «All Indonesia» ដើម្បីសម្រួលដល់នីតិវិធីនៃការចូលទៅក្នុងប្រទេស សម្រាប់ភ្ញៀវទេសចរអន្តរជាតិ។ អាជ្ញាធរក៏បានដាក់ពង្រាយក្រុមការងារល្បាតអន្តោប្រវេសន៍នៅកោះបាលី ដើម្បីដោះស្រាយការរំលោភបំពានណាមួយដោយជនបរទេសផងដែរ។
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


