Connect with us

សេដ្ឋកិច្ច

​កម្ពុជា​ស្វាគមន៍​ជើង​ហោះហើរ​ដំបូង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ Etihad Airways របស់ប្រទេស​អេមីរ៉ាតអារ៉ាប់រួម

បានផុស

នៅ

​ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways របស់ប្រទេស​អេមីរ៉ាតអារ៉ាប់រួម (UAE) នៅថ្ងៃទី ០៤ ខែ​តុលា​ ឆ្នាំ ២០២៥ ​បាន​តភ្ជាប់ជើងហោះហើរដំបូង ​មកកម្ពុជា​ ដោយបានចុះចតនៅ​អាកាស​យាន​ដ្ឋាន​អន្តរជាតិតេជោ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មាន​ប្រសាសន៍​កាលពីពេលថ្មីៗ កម្ពុជាមានក្រុមហ៊ុន​អាកាសចរណ៍​ទាំងក្នុងស្រុក និងក្រៅស្រុក​ចំនួន ៣២ កំពុងដំណើរការ ហើយនៅចំពោះមុខមានក្រុមហ៊ុន​អាកាស​​ចរណ៍​ខ្នាតយក្សចំនួន ២ បន្ថែមទៀត គឺក្រុមហ៊ុនអាកាស​ចរណ៍​តួកគី និងក្រុមហ៊ុន Etihad Airways របស់ប្រទេស​អេមីរ៉ាតអារ៉ាប់រួម តភ្ជាប់ជើងហោះហើរមក​កម្ពុជា ​បន្ទាប់ពីការដាក់ឱ្យដំ​ណើរ​ការអាកាសយានដ្ឋានអន្តរជាតិតេជោនៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៥ ហើយលោក​សង្ឃឹម​ថានឹង​មាន​ក្រុមហ៊ុនខ្នាតយក្សថ្មីៗបន្ថែមទៀតហោះហើរមកកម្ពុជា។

លោករដ្ឋមន្ត្រីបន្ថែមថា ​ទៅថ្ងៃមុខ ដោយសារព្រលានរបស់យើងក្លាយ​ទៅជា​ខ្នាត 4F អាចហោះហើរ​ផ្លូវ​ឆ្ងាយ រយៈពេលយូរពីតំបន់ និងទ្វីបផ្សេងៗ មកត្រង់តែម្ដង។

​យោងតាមអាកាសចរស៊ីវិល នៅក្នុងឆមាសទី១ ឆ្នាំ ២០២៥​ កម្ពុជា​ទទួល​បាន​អ្នក​ដំ​ណើរចេញ-ចូល​តាមផ្លូវអាកាសជាង ៣,៦ លាននាក់ កើនឡើង ២០% ធៀប​នឹងរយៈ​ពេល​ដូចគ្នាកាលពីឆ្នាំ ២០២៤។

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានព្យាករណ៍ថា ការដឹកជញ្ជូនអ្នកដំណើរ​តាមផ្លូវអាកាស​នឹង​កើន​ដល់​​ចំនួន ៧,៥​លាននាក់ នៅក្នុងឆ្នាំ ២០២៥នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម