អាជ្ញាធរខេត្តកណ្តាលបានចេញសេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិសាស្ត្រភូមិជ្រៃធំ នៃឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ “បរិវេណក្រុមហ៊ុនត្រេនដ្រាហ្គន ក្នុងភូមិសាស្រ្តភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ត្រូវបានដាក់ជាតំបន់ក្រហម”។“ភូមិសាស្រ្តភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ជាតំបន់លឿង លើកលែងបរិវេណក្រុមហ៊ុនត្រេនដ្រាហ្គន ត្រូវកំំណត់ជាតំបន់ក្រហម”។ នេះបើតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកណ្ដាល ដែលនឹងចាប់អនុវត្តពីថ្ងៃ ២២ ខែឧសភា ឆ្នាំ២០២១ ដល់ថ្ងៃ ០៦ មិថុនា ឆ្នាំ២០២១។
នាព្រឹកថ្ងៃទី២៣ ឧសភា ២០២១នេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រធានគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញអត្ថបទក្រើនរំលឹកមួយ ដោយសម្ដែងការព្រួយបារម្ភ និងណែនាំឱ្យប្រជាពលរដ្ឋ បន្តរស់នៅ តាមបែបគន្លងថ្មី ដែលមានខ្លឹមសារដូចខាងក្រោម៖ ជីវិតរស់នៅធម្មតាតាមបែបគន្លងថ្មី ឬក៏ធម្មតាដូចមុនពេលមិនទាន់មានការរាតត្បាតជំងឺកូវីដ-១៩?បន្ទាប់ពីជួបប្រទះការបិទខ្ទប់រួចមក យើងចង់ត្រឡប់ទៅជីវិតធម្មតាវិញ។ ប៉ុន្តែវីរុសកូវីដ-១៩ កំពុងតែចរាចរយ៉ាងទូលំទូលាយនៅក្នុងប្រទេស។ ដូច្នេះយើងត្រូវតែអនុវត្តជីវិតធម្មតារបស់យើងឱ្យទៅជាធម្មតាបែបគន្លងថ្មីមួយ ក្នុងការការពារការចម្លងវីរុសកូវីដ-១៩ សម្រាប់បុគ្គល សម្រាប់ក្រុមគ្រួសារ និងសម្រាប់សហគមន៍...
បញ្ហាកង្វះទីផ្សារផលិតផលដំណាំស្វាយនៅប្រទេសកម្ពុជាកើតឡើង ដោយសារតែអ្នកដាំដុះកន្លងមកមិនបានយកចិត្តទុកដាក់តាមការណែនាំរបស់ក្រសួង។ នេះបើយោងតាម ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ។ ឯកឧត្តម វេង សាខុន មានប្រសាសន៍ថា៖ «ខ្ញុំសូមបញ្ជាក់ជូនសាធារណជន និងម្ចាស់ចំការស្វាយទាំងអស់ បានជ្រាបបន្ថែមថា ការតម្រូវឲ្យមានការចុះបញ្ជីចំការស្វាយនេះ គឺជាលក្ខណ្ឌតម្រូវរបស់ប្រទេសនាំចូល ហើយក្នុងករណីមានការកើតឡើងមិនប្រក្រតីណាមួយ ដែលកើតចេញពីផ្លែស្វាយដែលបានបញ្ជូនទៅដល់ប្រទេសនាំចូលហើយនោះ គេនឹងតាមដានមកមើលចំការស្វាយវិញបានដោយងាយស្រួល ដើម្បីមានវិធានការ ផ្អាក ឬបញ្ឈប់ម្ចាស់ចំការស្វាយនោះមិនឲ្យនាំចេញបន្តទៀតបាន»។ ក្នុងឆ្នាំ២០២១នេះកម្ពុជាគ្រោងនឹងនាំចេញផ្លែស្វាយស្រស់ប្រមាណ១០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិន ដោយអាចផ្តល់នូវប្រាក់ចំណូលប្រមាណជា...
ពហុព្យាបាល និងសម្ភព វិសាលសុខ បានបញ្ចេញតារាងព្យាបាល អ្នកជំងឺកូវីដ១៩ ដែលមានតម្លៃចាប់ពី ២៥០ដុល្លារ រហូតដល់ ១0០០ដុល្លារ សម្រាប់ការព្យាបាលនៅបន្ទប់ super VIP ខណៈបន្ទប់សង្គ្រោះបន្ទាន់ត្រូវចំណាយ១២០០ដុល្លារ។ កាលពីពេលថ្មីៗ ក្រសួងសុខាភិបាលអនុញ្ញាតឱ្យមន្ទីរពេទ្យឯកជនចំនួន ០៣ ទទួលព្យាបាលអ្នកជំងឺកូវីដ-១៩គឺ មន្ទីរពេទ្យ សង់ត្រាល់ មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ និង មន្ទីរពេទ្យវិសាលសុខ។ អត្ថបទ៖ Sokhom Khon
ក្រុមហ៊ុន ប៉េង ហួត គ្រុប បានឧបត្ថម្ភថវិកាចំនួន៥០០០០ដុល្លា ជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)
ក្រុងប៉ោយប៉ែតកំពុងតែផ្ទុះជំងឺកូវីដ១៩ តំបន់ខ្លះកំពុងបិទខ្ទប់តែនៅតែមានជន១ក្រុមឆ្លៀតឱកាសនាំគ្នាជក់...
ឆ្លើយតបទៅនឹងគណនេយ្យហ្វេសប៊ុកឈ្មោះ Oun Leak ដែលបានបង្ហោះពាក់ព័ន្ធនឹងការផាកពិន័យ