កីឡា
ខ្លាំងប៉ះគ្នា! ជប៉ុន ជួប ប៉ូឡូញ ល្ងាចនេះ បន្ទាប់ពីឈ្នះរៀងៗខ្លួនម្សិលមិញ ជើងឯកបាល់ទះពិភពលោក
ក្រុមបាល់ទះជម្រើសជាតិ ជប៉ុន ត្រូវប្រឈមនឹងក្រុមខ្លាំងលំដាប់ពិភពលោក ប៉ូឡូញ ប្រហែលជាម៉ោង៦ល្ងាច ថ្ងៃទី១២ ខែមិថុនានេះ ក្នុងព្រឹត្តិការណ៍បាល់ទះពិភពលោក FIVB Men’s Volleyball Nations League ឆ្នាំ២០២៥។

កាលពីថ្ងៃ ទី១១ ខែមិថុនា ក្រុមទាំងពីរទទួលបានជ័យជម្នះរៀងៗខ្លួន ក្នុងនោះ ជប៉ុន បានយកឈ្នះ ម្ចាស់ផ្ទះ ចិន ដោយលទ្ធផលមិនអាចតដៃរួច ៣-០ ខណៈ ប៉ូឡូញ បានយកឈ្នះ ហូឡង់ ដោយលទ្ធផល ៣-១។
ក្រុមទាំងពីរមានប្រវត្តិជួបគ្នា២៩លើក ក្នុងនោះ ប៉ូឡូញ ឈ្នះ២៥លើក និង ជប៉ុន ឈ្នះតែ៤លើកប៉ុណ្ណោះ ក្នុងការប្រកួតសរុប ១១១សិត ដែលប៉ូឡូញ ឈ្នះ៨៣សិត ហើយជប៉ុនឈ្នះ២៨សិត។

ទោះបីជាយ៉ាង ណា សម្រាប់ការប្រកួត FIVB Men’s Volleyball Nations League ឆ្នាំ២០២៥ សង្កេតឃើញថា ក្រុមភាគច្រើនមិនសូវដាក់កីឡាករលំដាប់ A ទាំងអស់ទេ។ ជាក់ស្តែងជប៉ុនមិនមានកីឡាករសំខាន់ៗជាច្រើន ហើយប៉ូឡូញ ក៏គ្មានកីឡាករសំខាន់ជាច្រើនដែរ។
ខាងក្រោមជាលទ្ធផល ការប្រកួទី១
- អ៉ីតាលី ឈ្នះ ប៊ុលហ្គារី ៣-១
- អាហ្សង់ទីន ឈ្នះ បារាំង ៣-១
- អ៊ុយក្រែន ឈ្នះ អាមេរិក ៣-០
- ប្រេស៊ីល ឈ្នះ អ៉ីរ៉ង់ ៣-០
- ប៉ូឡូញ ឈ្នះ ហូឡង់ ៣-១
- ជប៉ុន ឈ្នះ ចិន ៣-០
- ស៊ែប៊ី ឈ្នះ តួកគី ៣-១

កម្មវិធីប្រកួត ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥
- ចិន vs ស៊ែប៊ី
- ប៉ូឡូញ vs ជប៉ុន
- ស្លូវេនៀ vs គុយបា
- ប្រេស៊ីល vs គុយបា
- អាមេរិក vs អ៉ីរ៉ង់
- អាល្លឺម៉ង់ vs អ៉ីតាលី
- អាហ្សង់ទីន vs កាណាដា

អត្ថបទ៖ វីរបុត្រ
រូបថត៖ volleyballworld
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


