សន្តិសុខសង្គម
ពលរដ្ឋក្នុងខណ្ឌឬស្សីកែវ ស្នើសុំតបណ្តាញទឹកស្អាត និងអគ្គិសនីទៅតំបន់មិនទាន់អភិវឌ្ឍន៍គ្រប់គ្រាន់
ប្រជាពលរដ្ឋរស់នៅក្នុងមួលដ្ឋានខណ្ឌឬស្សីកែវ បានស្នើសុំឲ្យអាជ្ញាធរពាក់ព័ន្ធជួយតបណ្ដាញអគ្គិសនី និងបណ្ដាញទឹកស្អាតចូលទៅតំបន់មួយចំនួនដែលមិនទាន់មានការអភិវឌ្ឍន៍គ្រប់គ្រាន់ដើម្បីជាតម្រូវការចាំបាច់សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។

ការស្នើសុំនេះ បានធ្វើឡើងនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌឬស្សីកែវ អាណត្តិទី៤ កាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ក្រោមវត្តមានរបស់លោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ នៅបរិវេណរោងចក្រទឹកកក ក្នុងសង្កាត់ស្វាយប៉ាក រដ្ឋបាលខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

នៅក្នុងវេទិការ ប្រជាពលរដ្ឋបានលើកឡើងថា នៅតំបន់ខ្លះក្នុងខណ្ឌឬស្សីកែវ ប្រឈមមុខនឹងការខ្វះខាតទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងអគ្គិសនីសម្រាប់បំពេញតម្រូវការជាចាំបាច់។ ដូច្នេះពួកគាត់ស្នើសុំអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធពិចារណាជួយដោះស្រាយបញ្ហានេះ ដើម្បីលើកស្ទួយការអភិវឌ្ឍសង្គមក្នុងតំបន់។ ក្រៅពីស្នើសុំលើបញ្ហាទាំងពីរនេះ ប្រជាពលរដ្ឋក៏បានលើកឡើងពីបញ្ហាការចោលសំរាមបង្កឲ្យមានក្លិនស្អុយ ស្នើសុំធុងដាក់សំរាម ស្នើសុំផ្លូវបេតុង ភ្លើងបំភ្លឺសាធារណៈ និងការដាក់ប្រព័ន្ធលូជាដើម។

លោក ជុំ បាយ័នវិបុល បានលើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ អាណត្តិទី៤ នឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនទៅប្រជាពលរដ្ឋ តាមរយៈការស្នើសុំ និងការលើកជាសំណូមពររបស់ពួកគាត់។ លោកបន្តថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះ ត្រូវបានកំណត់ធ្វើឡើងមួយឆ្នាំម្តង សម្រាប់សង្កាត់នីមួយៗដើម្បីស្វែងយល់ពីតម្រូវការអាទិភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ។

លោក ជិន ប៊ុនធឿន អភិបាល នៃគណអភិបាលខណ្ឌឬស្សីកែវ បានទទួលយកសំណូមពរ និងពិនិត្យដោះស្រាយតាមលទ្ធភាពជាក់ស្តែង។ លោកអភិបាលក៏បានផ្តល់លេខទូរស័ព្ទផ្ទាល់ខ្លួនសម្រាប់ប្រជាពលរដ្ឋមានបញ្ហា និងចម្ងល់ផ្សេងៗ ក្នុងន័យពន្លឿនការងារ និងមានប្រសិទ្ធិភាព។

ដោយឡែកការស្នើសុំផ្លូវបេតុង លោកអភិបាលខណ្ឌនឹងចាត់ក្រុមការងារចុះពិនិត្យជាក់ស្តែង។ ជាមួយគ្នានេះ លោកក៏បានជូនធុងសំរាមភ្លាមៗតាមការស្នើរបស់ប្រជាពលរដ្ឋ ព្រមទាំងស្នើសូមឱ្យប្រជាពលរដ្ឋចូលរួមវេចខ្ចប់ ទុកដាក់សំរាមនៅតាមផ្ទះរៀងៗខ្លួន និងបញ្ឈប់ការយកសំរាមមកទុកចោលតាមដងផ្លូវ ដែលនាំឱ្យប៉ះពាល់បរិស្ថាន ប៉ះពាល់សុខភាពប្រជាពលរដ្ឋនៅក្នុងភូមិឋានផងដែរ៕
អត្ថបទ៖ សំណាង





-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


