សន្តិសុខសង្គម
បញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅស្នងការដ្ឋាននគរបាលខេត្តក្រចេះ ពាក់ព័ន្ធករណីវាយកូនស្រី និងម្ដាយបង្កើតស្លាប់
ជនសង្ស័យម្នាក់ ដែលវាយកូនស្រីបង្កើត និងម្ដាយបង្កើតបណ្តាលឱ្យស្លាប់កាលពីយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នៅឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ត្រូវបានកម្លាំងនគរបាលចាប់ឃាត់ខ្លួនបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តក្រចេះហើយ នៅរសៀលថ្ងៃទី១១ ខែមិថុនា នេះ។

ជនសង្ស័យមានឈ្មោះ ប៊ិញ ភីរុន ភេទប្រុស អាយុ ៣២ ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ (ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន) បានធ្វើសកម្មភាពយកដុំឥដ្ឋវាយទៅលើម្ដាយបង្កើត និងកូនបង្កើតរបស់ខ្លួន បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតទាំងពីរនាក់ ខណៈពេលដែលបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកស្រុកស្នួល។
ជនរងគ្រោះឈ្មោះ យ៉េន មឿន ភេទស្រី អាយុ ៦៦ឆ្នាំ ជនជាតិខ្មែរ (ជាម្តាយបង្កើត) ត្រូវចំក្បាលផ្នែកខាងក្រោយបណ្តាលឲ្យរងរបួសធ្ងន់ បន្ទាប់មកជនសង្ស័យបានបន្តធ្វើសកម្មភាពយកដុំឥដ្ឋដដែលបន្តវាយទៅលើកូនបង្កើតស្រីរបស់ខ្លួន ឈ្មោះ ណ រ ភេទស្រី អាយុ ៣ឆ្នាំ ត្រូវចំក្បាលរងរបួសធ្ងន់។ បន្ទាប់មកជនរងគ្រោះ ត្រូវបានសាច់ញាតិដឹកយកមកសង្រ្គោះ និងបានស្លាប់បាត់បង់ជីវិតទាំង ២នាក់ នៅមន្ទីរពេទ្យបង្អែក ស្រុកស្នួល ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ២៣និង៣០នាទី នៅ ចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។
ក្រោយពីទទួលបានព័ត៌មានខាងលើសមត្ថកិច្ចជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្សឹម បានចុះទៅដល់កន្លែងកើតហេតុធ្វើការពិនិត្យស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ រហូតដល់វេលាម៉ោង ៣និង០០នាទី ទាបភ្លឺឈានចូលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ សមត្ថកិច្ចបានឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ប៊ិញ ភីរុន នៅចំណុចព្រៃចំការស្វាយ ស្ថិតនៅភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ និងចាប់យកសំភារៈវត្ថុតាង បំណែកដុំឥដ្ឋ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យឈ្មោះ ប៊ិញ ភីរុន បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពយកដុំឥដ្ឋវាយទៅលើម្តាយបង្កើតឈ្មោះ យ៉េន មឿន ត្រូវចំក្បាលផ្នែកខាងក្រោយរួចអូសជនរងគ្រោះជាម្តាយទម្លាក់ពីលើផ្ទះចុះមកដី ហើយបន្តយកដុំឥដ្ឋវាយទៅលើជនរងគ្រោះបន្ថែមទៀតរហូតសន្លប់បាត់ ស្មារតី បន្ទាប់មករូបខ្លួនបានឡើងទៅលើផ្ទះយកដុំឥដ្ឋធ្វើសកម្មភាពវាយទៅលើជនរងគ្រោះជាកូនស្រីបង្កើត ឈ្មោះ ណ រ ដែលកំពុងតែដេកលក់ត្រូវចំក្បាលរួចបានចាប់បោះកូនស្រីពីលើផ្ទះមកដីហើយរូបខ្លួនបានចុះមកបន្តវាយទៅលើកូន និងម្តាយបង្កើតបន្ថែមទៀតរហូតសន្លប់បាត់ស្មារតីទាំង ២នាក់ប្រាកដមែន។ មូលហេតុដោយរូបខ្លួនខឹងនឹងម្តាយតែងតែស្តីបន្ទោស និងជេររូបខ្លួនថា អាក្របីទើបរូបខ្លួនខឹងមួរម៉ៅក៏វាយសម្លាប់ម្តាយបង្កើត និងកូនង្កើតរបស់ខ្លួនប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យឈ្មោះ ប៊ិញ ភីរុន ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿងបញ្ចូនទៅស្នងការដ្ឋាននគរបាលខេត្តក្រចេះចាត់ការតាមនីតិវិធី៕
អត្ថបទ ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


