ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូងផ្អាកការបំពងសំឡេងឃោសនាតាមព្រំដែនប្រឆាំងកូរ៉េខាងជើង
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១២ខែមិថុនានេះ កូរ៉េខាងត្បូងបានបញ្ឈប់ការបំពងសំឡេងតាមឧគ្ឃោសនស័ព្ទរបស់ខ្លួននៅតាមព្រំដែនជាមួយកូរ៉េខាងជើង ដែលជាការផ្លាស់ប្តូរគោលនយោបាយដ៏សំខាន់មួយ ក្រោយមានប្រធានាធិបតីថ្មីក្នុងគោលបំណងកាត់បន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េ។

ចំណាត់ការនេះ បញ្ជាដោយប្រធានាធិបតីសេរីនិយមទើបជាប់ឆ្នោតថ្មី លោក Lee Jae-myung ដែលជាជំហានជាក់ស្តែងដំបូងដោយរដ្ឋបាលរបស់លោកឆ្ពោះទៅរកការស្តារទំនុកចិត្តឡើងវិញជាមួយក្រុងព្យុងយ៉ាង។
ការបំពងសំឡេងដែលរួមមានសារប្រឆាំងរបបដឹកនាំក្រុងព្យុងយ៉ាង និងតន្ត្រី K-pop ត្រូវបានដំណើរការឡើងវិញកាលពីឆ្នាំមុន ដើម្បីឆ្លើយតបទៅនឹងយុទ្ធនាការបង្កហេតុរបស់ប្រទេសកូរ៉េខាងជើងក្នុងការបង្ហោះប៉េងប៉ោងផ្ទុកសំរាមនិងលាមកសត្វរាប់ពាន់ចូលទៅកូរ៉េខាងត្បូង។ យុទ្ធសាស្ត្របែបសង្រ្គាមត្រជាក់ទាំងនេះបានបង្កើនភាពតានតឹងឆ្លងព្រំដែន និងទាក់ទាញការតវ៉ាពីប្រជាជនកូរ៉េខាងត្បូងនៅជិតព្រំដែន ដែលបានស៊ូទ្រាំនឹងការបំពងសំឡេងសងសឹករបស់កូរ៉េខាងជើងដែលមានសំឡេងរំខានផងដែរ។
ប្រធានាធិបតី Lee ដែលបានចូលកាន់តំណែង បន្ទាប់ពីការចោទប្រកាន់ទម្លាក់អតីតប្រធានាធីបតី លោក Yoon Suk Yeol ដែលជាអ្នកអភិរក្សនិយមកំពុងជំរុញឱ្យបើកបណ្តាញទំនាក់ទំនងឡើងវិញជាមួយកូរ៉េខាងជើង និងកាត់បន្ថយការប៉ះទង្គិចផ្នែកយោធា។ ក្រសួងបង្រួបបង្រួមកូរ៉េក៏បានជំរុញសកម្មជនកូរ៉េខាងត្បូងឱ្យបញ្ឈប់ការបង្ហោះខិត្តប័ណ្ណប្រឆាំងកូរ៉េខាងជើង ដោយព្រមានថាសកម្មភាពបែបនេះអាចបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល។

ទោះបីជាមានកាយវិការផ្សះផ្សានេះក៏ដោយ ក៏ទិដ្ឋភាពភូមិសាស្ត្រនយោបាយទាំងមូលនៅតែតានតឹង។ កូរ៉េខាងជើងបន្តបដិសេធការសន្ទនាជាមួយកូរ៉េខាងត្បូង ដោយផ្តល់អាទិភាពដល់ទំនាក់ទំនងកាន់តែរីកចម្រើនជាមួយរុស្ស៊ី និងពង្រីកកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។ មន្ត្រីលោកខាងលិចមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ទីក្រុងព្យុងយ៉ាងអាចនឹងទទួលបានការគាំទ្រផ្នែកបច្ចេកវិទ្យារបស់រុស្ស៊ីជាថ្នូរនឹងជំនួយយោធាក្នុងជម្លោះអ៊ុយក្រែន។
ទោះបីជាមិនមានការឆ្លើយតបភ្លាមៗពីប្រទេសកូរ៉េខាងជើងទាក់ទងនឹងការសម្រេចចិត្តរបស់ទីក្រុងសេអ៊ូលក៏ដោយ ការផ្អាកការឃោសនានេះបង្ហាញពីបំណងយ៉ាងសំខាន់របស់កូរ៉េខាងត្បូងដើម្បីផ្លាស់ប្តូរពីការប្រឈមមុខដាក់គ្នាឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន និងឆ្ពោះទៅរកសន្តិភាព ទោះបីជាមានការសង្ស័យអំពីចេតនារបស់ លោក គីម ជុងអ៊ុន និងការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើងក៏ដោយ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


