ព័ត៌មានជាតិ
សមត្ថកិច្ចខេត្តព្រះសីហនុឆ្លើយតបស្ត្រីម្នាក់ ដែលចោទថាងូតទឹកនៅមុខផ្ទះមួយភ្លែតសោះមកផាកលុយ៥០ដុល្លារ
ព្រះសីហនុ ៖ ឆ្លើយតបទៅនឹងគណនេយ្យហ្វេសប៊ុកឈ្មោះ Oun Leak ដែលបានបង្ហោះពាក់ព័ន្ធនឹងការផាកពិន័យ នាថ្ងៃសុក្រ ១០ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៤ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃើញគណនេយ្យខាងលើបង្ហោះថា “សូមថ្នាក់ដឹកនាំជួយមើលផង ត្រឹមក្មេងងូតទឹកនៅមុខផ្ទះមួយភ្លែតសោះមកផាកលុយ៥០ដុលារដែរមែន បើនៅក្នុងផ្ទះដាច់ទឹក ហេតុអីមិនមានការព្រមាន លើកទី១ មកដល់ភ្លាមអត់និយាយណែនាំទេហាឡើងផាកលុយតែម្តង សំខាន់គាត់អត់ឲ្យថតរូបផុសទេ បើគាត់ធ្វើរឿងត្រូវហេតុអីត្រូវខ្លាច បងប្អូននៅកំពង់សោមប្រយ័ត្នទាំងអស់គ្នាណា ប្រហែសតែ៥នាទីគាត់មកស្ងាត់ៗ“។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុសូមជម្រាបថា កាលពីថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៥និង០០នាទី លោកវរសេនីយ៍ត្រី ផាត់ សោភ័ណ ជាប្រធានក្រុមល្បាតចល័តក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ដែលកំពុងដឹកនាំក្រុម ចុះល្បាតនិង រឹតបន្តឹងការអនុវត្តវិធានការរដ្ឋបាល ក៏បានឃើញស្ត្រីម្នាក់ ក្មេងតូចម្នាក់ និងបុរសម្នាក់ នៅក្បែរគ្នា នៅចំណុចផ្លូវអូរ៣ ការ៉ាសាំងPTT ដោយពុំមានពាក់ម៉ាស់(មិនមានម៉ាស់ជាប់ខ្លួនតែម្ដង) ហើយស្ត្រីខាងលើក៏បានពរក្មេងគេចខ្លួនបាត់ដោយពុំស្ដាប់ការណែនាំ នៅសល់តែបុរសម្នាក់ជនជាតិចិន ក្រុមការងារក៏បានឲ្យម៉ាស់គាត់ និងធ្វើការណែនាំគាត់ឲ្យពាក់ម៉ាស់ រួចពន្យល់ឲ្យយល់ដឹងពីការផាកពិន័យ គាត់ក៏ព្រមទទួលស្គាល់កំហុស និងយល់ព្រមបង់ពិន័យ។

ដោយឡែក ស្ត្រីម្នាក់ខាងលើនោះ ដែលរត់គេចខ្លួនចូលទៅក្នុងអគារស្នាក់នៅមិនព្រមចេញមកស្ដាប់ការណែនាំរបស់សមត្ថកិច្ចទេ លុះប្រហែលជាកន្លះម៉ោងក្រោយដោយមានមិត្តរបស់គាត់ទៅហៅគាត់ទើបគាត់ព្រមចេញមក ស្ដាប់ការណែនាំរបស់សមត្ថកិច្ច និងបានយល់ព្រមដោយស្ម័គ្រចិត្តក្នុងការបង់ពិន័យ ចំពោះកំហុសឆ្គងរបស់ខ្លួនក្នុងការមិនគោរពទៅនឹងវិធានការរដ្ឋបាល៕
ប្រភព ៖ ផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
កែសម្រួលដោយ ៖ នាគព័ន្ធ



-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


