Connect with us

ជីវិតកម្សាន្ដ

សំណុំរឿងក្ដីក្ដាំ Kim Soo Hyun ឈានដល់រឹបអូសទ្រព្យមេធំរបស់វិទ្យាស្ថាន Garo Sero

បានផុស

នៅ

យោងតាម ​​Money Today បានរាយការណ៍កាលពីថ្ងៃទី១១ ខែមិថុនា តុលាការក្រុងសេអ៊ូលកណ្តាល នៃប្រទេសកូរ៉េខាងត្បូង បានចេញបម្រាមបណ្តោះអាសន្នលើប៉ុស្តិ៍ YouTube របស់ Garo Sero Institute ពីការតាមដាន និងបៀតបៀនលើតារាសម្ដែង Kim Soo Hyun ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Kim Soo Hyun និង Kim Se Ui (ប្រធាន​ប៉ុស្តិ៍ YouTube របស់ Garo Sero Institute) រូបភាព៖2sao.vn

លើសពីនេះ តុលាការក៏បានអនុម័តលើសំណើររឹបអូសជាបណ្តោះអាសន្ន នូវអាផាតមិនប្រណីតចំនួនពីររបស់លោក Kim Se Ui អាយុ ៤៨ ឆ្នាំ ដែលជាប្រធាន Channel YouTube Garo Sero Institute ។

អចលនទ្រព្យដែលចោទសួរគឺផ្ទះល្វែងទំហំ ១២០.២ ម៉ែត្រការ៉េនៅ Seocho-gu និងផ្ទះល្វែងទំហំ ២០៨.៦៥ ម៉ែត្រការ៉េនៅ Apgujeong, Gangnam-gu, ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ តម្លៃសរុបនៃប្លុកអចលនទ្រព្យទាំងពីរត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១១.៣ពាន់លានវ៉ុន ។ ក្រុមហ៊ុនគ្រប់គ្រងរបស់តារាសម្តែង Kim Soo Hyun – Gold Medalist គឺជាម្ចាស់បំណុលនៅក្នុងករណីរឹបអូសទ្រព្យសម្បត្តិនេះ។

អ្នកជំនាញផ្នែកច្បាប់ Roh Jong Eon បានពន្យល់ថា នេះមានន័យថា តុលាការបានរកឃើញបណ្តឹងដែលភាគី Kim Soo Hyun បញ្ចុះបញ្ចូលគ្រប់គ្រាន់ហើយ។ ពួកគេបានបង្ហាញឲ្យឃើញថា តើនរណាជាអ្នកទទួលខុសត្រូវចំពោះការបរិហារកេរ្តិ៍ និងបានរៀបរាប់លម្អិតអំពីការខូចខាតដែលប៉ាន់ស្មានដល់ក្រុមហ៊ុន។

ទោះជាយ៉ាងណាក៏ដោយ ប្រភពពីមនុស្សជិតស្និទ្ធកត់សម្គាល់ថា ផ្ទះល្វែងទាំងពីរត្រូវបានប្រើប្រាស់ជាវត្ថុបញ្ចាំសម្រាប់ប្រាក់កម្ចី ដែលធ្វើឲ្យក្រុមហ៊ុនពិបាកក្នុងការយកមកវិញនូវចំនួនពេញលេញ បើទោះបីជាឈ្នះបណ្តឹងមួយនេះក៏ដោយ។

ជម្លោះរវាង Channel YouTube Garo Sero Institute ដែលជាគ្រួសាររបស់តារាសម្ដែង Kim Sae Ron និង Kim Soo Hyun បានចាប់ផ្តើមនៅក្នុងខែមីនាឆ្នាំនេះ។ ប៉ុស្តិ៍ YouTube Garo Sero បានចោទប្រកាន់តារាប្រុស ថា មានទំនាក់ទំនងមិនសមរម្យជាមួយ Kim Sae Ron នៅពេលនាងនៅជាអនីតិជន។

ភ្លាមៗ Kim Soo Hyun បាន​បដិសេធ​ចំពោះ​ការ​លើក​ឡើង​នេះ ហើយ​បាន​បញ្ជាក់​ថា​អ្នក​ទាំង​ពីរ​បាន​ចាប់​ផ្តើម​ទំនាក់​ទំនង​របស់​ពួក​គេ​នៅ​រដូវ​ក្ដៅ​ឆ្នាំ ២០១៩ បន្ទាប់​ពី Kim Sae Ron ពេញវ័យ។ រឿងអាស្រូវនេះប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មុខមាត់របស់តួឯកកូរ៉េ។ ហើយតារាសម្តែងប្រុស ក៏ត្រូវបានសាធារណៈជនធ្វើពហិការ ហើយម៉ាកនានាបានកាត់កិច្ចសន្យាផ្សាយពាណិជ្ជកម្ម ដែលបណ្តាលឲ្យខូចខាតផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំង។

ដូច្នេះហើយទើបធ្វើឲ្យតួឯកប្រុសក្នុងរឿង «សង្សារខ្ញុំជាមនុស្សភពផ្កាយ» បានដាក់ពាក្យបណ្តឹងប្រឆាំងនឹង Channel Youtube របស់ Garo Sero និងគ្រួសារ Kim Sae Ron ដើម្បីទាមទារសំណងចំនួន ១២ ពាន់លានវ៉ុន ៕

2sao.vn

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តួស្រីរឿង «តំណាលតែងតាំងទេវតា» ជាប់ក្នុងបញ្ចីហាមឃាត់ ក្រោយបំពានច្បាប់ និងបោកប្រាស់ការសិក្សា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម