កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ អាជ្ញាធរខណ្ឌមានជ័យ បានបន្តនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋ និងកម្មករ កម្មការនី ចំនួន៥,០០០ គ្រួសារ ដល់ច្រកទ្វារមុខផ្ទះ និងបន្ទប់ជួល ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ក្នុងតំបន់ក្រហម។ ក្នុងនោះប្រជាពលរដ្ឋក្នុងសង្កាត់ស្ទឹងមានជ័យ៣ គឺភូមិដំណាក់ធំ២ មានចំនួន...
ករណីឆេះផ្ទះ១ខ្នងបណ្ដាលឱ្យស្លាប់មនុស្សមួយគ្រួសារសរុប៥នាក់ ដោយរួចខ្លួនតែប្ដីម្នាក់ ត្រូវបានប្រជាពលរដ្ឋក្នុងមូលដ្ឋាន...
អាជ្ញាធរខណ្ឌមានជ័យ បន្តនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ...
លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងនៅព្រឹក ថ្ងៃទី១១ ខែឧសភា ២០២១នេះថា៖ ក្រោយកម្ពុជាទទួលវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៥០ ម៉ឺនដូសថា វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន១,៥លានដូស នឹងដឹកមកដល់ប្រទេសកម្ពុជាបន្តបន្ទាប់នៅប៉ុន្មានថ្ងៃទៀតនេះ ក្នុងនោះ ៥០ម៉ឺនដូស នឹងមកដល់នៅថ្ងៃទី១៦ ខែឧសភា និង១លានដូសទៀត នឹងមកដល់នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១។ លោកជំទាវបានបញ្ជាក់ថា ប្រមុខរដ្ឋាភិបាលសម្តេចតេជោហ៊ុន សែន បានដាក់បទបញ្ជាឲ្យទិញ ៥ លានដូសថែមទៀត...
អគ្គិសនីកម្ពុជាបានសម្រេចឲ្យជំនាញគិតយកមធ្យមភាគប្រើប្រាស់ចំនួនបីខែជាប់គ្នាដើម្បីធ្វើវិក្កយបត្រជូនអតិថិជន...
ក្នុងរយៈពេល១០ថ្ងៃ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានសម្រុកចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋរស់នៅតំបន់ក្រហម នៃរាជធានីភ្នំពេញបានជិត ៤៥ម៉ឺននាក់ហើយ ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំងនៅតំបន់ក្រហមបានលើកឡើងថា៖ ដំណើរការចាក់វ៉ាក់សាំងនៅតំបន់ក្រហម បើទោះបីមានការលំបាក និងស្មុគស្មាញបន្តិច ព្រោះស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩នោះ តែដំណើរការរក្សាបានភាពល្អប្រសើរ ហើយដំណើរការចាក់ក៏បានលឿនទៅតាមផែនការ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានបញ្ជាក់បន្ថែមឱ្យដឹងទៀតថា ប្រជាពលរដ្ឋដែលនឹងត្រូវចាក់វ៉ាក់សាំងក្នុងតំបន់ក្រហម នៃខណ្ឌទាំង៦នេះ មានចំនួនសរុបជាង៦០ម៉ឺននាក់។...
កម្មករ កម្មការិនី ក្រុមហ៊ុន ម៉ាស័្ទរ និង ហ្រែ្វង ( ខេមបូឌា ) ខូអិលធីឌី ចំនួន៨១នាក់ ក្នុងចំណោមអ្នកសម្រាកព្យាបាលប្រមាណ ៤៣៩នាក់ នៅក្នុងស្រុកអង្គស្នួលខេត្តកណ្តាល ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ ក្រោយពីបានព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩។ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ថ្លែងថា៖ “ចំពោះបងប្អូន កម្មករ កម្មការិនី ដែលបានជាពីជំងឺកូវីដ-១៩ នាពេលនេះ...