កីឡា
Charlie Scott អបអរគ្រាប់បាល់ បង្ហាញពីក្តីស្រឡាញ់ចំពោះកូនស្រីកើតនៅកម្ពុជា
ការមកប្រកបអាជីពបាល់ទាត់នៅកម្ពុជាក្នុងរយៈពេលប្រមាណជាង៥ខែប៉ុណ្ណោះ កម្ពុជាបានក្លាយជាចំណែកដ៏សំខាន់ក្នុងជីវិតរបស់កីឡាករសញ្ជាតិអង់គ្លេស Charlie Scott និងក្រុមគ្រួសារ។

ភរិយាសញ្ជាតិហុងកុងរបស់ កីឡាករ Charlie Scott បានផ្តល់កំណើតឲ្យកូនស្រីនៅលើទឹកដីនៃប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ នៅពេលដែលកីឡាកររូបនេះបានចូលរួមជាមួយ បឹងកេត កាលពីពាក់កណ្តាលរដូវកាល២០២៤-២៥។ ការផ្តល់កំណើតនៅកម្ពុជាគឺមានន័យថា ទទួលបានសំបុត្រកំណើតនៅកម្ពុជា បើទោះជាឪពុកម្តាយជាជនបរទេសទាំងពីរនាក់ក៏ដោយ។

កីឡាករ Charlie Scott បានប្រាប់សារព័ត៌មាន«កម្ពុជាថ្នី»ថា ៖«ខ្ញុំ ភរិយា និងកូនស្រីរបស់ខ្ញុំកំពុងនៅប្រទេសកម្ពុជា។ កូនស្រីរបស់ខ្ញុំកើតនៅប្រទេសកម្ពុជា។ ដូច្នេះហើយ ទោះថ្ងៃក្រោយ មានអ្វីកើតឡើងក៏ដោយ ក៏ប្រទេសកម្ពុជាបានក្លាយជាកន្លែងពិសេសសម្រាប់ក្រុមគ្រួសារខ្ញុំ ពីព្រោះកម្ពុជាតែងតែជាទីកន្លែងដ៏វិសេសសម្រាប់កូនស្រីរបស់ខ្ញុំដែលមានកំណើតនៅទីនេះ»។

កីឡាករបានឲ្យដឹងថា រូបគេ និងក្រុមគ្រួសាររីករាយក្នុងការស្នាក់នៅប្រទេសកម្ពុជាណាស់។ កាលពីពេលថ្មីៗនេះ អ្នកម្តាយ និងប្អូនស្រីបង្កើត ព្រមទាំង ឪពុកម្តាយក្មេករបស់ខ្លួនក៏បានលេងប្រទេសកម្ពុជា។ ពួកគាត់ពិតជាចូលចិត្តកម្ពុជា។
កីឡាករបាននិយាយថា ៖«ទីនេះជាកន្លែងដ៏រីករាយ ប្រជាជនរួសរាយរាក់ទាក់។ ប្រជាជនស្វាគមន៍ពួកខ្ញុំយ៉ាងកក់ក្តៅ។ ពួកគាត់បានធ្វើឲ្យពួកខ្ញុំមានអារម្មណ៍ល្អ។ ខ្ញុំមានអារម្មណ៍ដូចជា រឿងនេះសំខាន់ណាស់ចំពោះការជួយជ្រោមជ្រែងគ្នាក្នុងការស្នាក់នៅទីនេះ ពីព្រោះក្នុងនាមជាកីឡាករបាល់ទាត់ យើងតែងតែផ្លាស់ប្តូរពីប្រទេសមួយទៅប្រទេសមួយ ប៉ុន្តែការស្វែងរកទីកន្លែងមួយដែលប្រជាជនស្វាគមន៍ពួកយើងយ៉ាងកក់ក្តៅគឺជារឿងកម្រ។ ដូចខ្ញុំបាននិយាយអីចឹង ខ្ញុំពិតជាអរគុណ និងដឹងគុណចំពោះប្រជាជនកម្ពុជាដែលស្វាគមន៍យើងខ្ញុំយ៉ាងល្អ»។

កីឡាករ Charlie Scott បានចុះកុងត្រាចូលរួមជាមួយ បឹងកេត ត្រឹមតែពាក់កណ្តាលរដូវកាល ២០២៤-២៥ ប៉ុណ្ណោះ។ បន្ទាប់ពីចប់រដូវកាលទៅ នៅមិនទាន់មានព័ត៌មានផ្លូវការណាមួយពីការបន្តកុងត្រាថ្មីឡើយ ប៉ុន្តែរូបគេជាកីឡាករម្នាក់ដែលអ្នកគាំទ្រពេញចិត្តចំពោះការបង្ហាញសមត្ថភាពនៅលើទីលាន៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៨ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


