កីឡា
មុនប៉ះគ្នាថ្ងៃអាទិត្យនេះ ប្រវត្តិ ១៣ ឆ្នាំចុងក្រោយ ព័រទុយហ្គាល់ មិនធ្លាប់ឈ្នះ អេស្ប៉ាញ ទាល់តែសោះ
ការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន UEFA Nations League នៅសល់ត្រឹម ១ ថ្ងៃទៀតប៉ុណ្ណោះ ដែលជាជំនួបដ៏ធំរវាងក្រុមជម្រើសជាតិ អេស្ប៉ាញ ទល់នឹង ព័រទុយហ្គាល់។

ជំនួបនេះ រាប់បានជាជំនួបដ៏ធំប្រចាំប្រវត្តិសាស្ត្រពាន Nations League ដោយសារក្រុមទាំង ២ សុទ្ធតែជាក្រុមខ្លាំង និងសម្បូរទៅដោយធនធានកីឡាករល្អ តាំងពីអ្នកចាំទី រហូតដល់ខ្សែប្រយុទ្ធ។
យ៉ាងណា បើចាប់អារម្មណ៍អំពីប្រវត្តិជួបគ្នារវាងក្រុមទាំង ២ កន្លងមក ឃើញថា ក្រុមអេស្ប៉ាញ មានកំណត់ត្រាល្អជាង។ ការជួបគ្នារយៈពេល ១៣ ឆ្នាំចុងក្រោយ រាប់ចាប់ពីឆ្នាំ ២០១២ មក គឺ ព័រទុយហ្គាល់ មិនធ្លាប់ឈ្នះទៅលើក្រុមរហស្សនាមគោជល់ទាល់តែសោះ។ ក្នុងនោះការជួបគ្នា ៦ លើក ព័រទុយហ្គាល់ ចាញ់ ២ លើក និងស្មើ ៤ លើក។

ខាងក្រោមនេះ គឺជាប្រវត្តិជួបក្រុមទាំង ៦ លើករបស់ក្រុមទាំង ២ ដោយរាប់ចាប់ពីឆ្នាំ ២០១២៖
- ឆ្នាំ ២០១២ ក្នុងពានរង្វាន់ UEFA European Championship វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ព័រទុយហ្គាល់ ចាញ់ អេស្ប៉ាញ ៤-២ បន្ទាប់ពីស្មើគ្នា ០-០
- ឆ្នាំ ២០១៨ ក្នុងពាន FIFA World Cup ព័រទុយហ្គាល់ ស្មើ អេស្ប៉ាញ ៣-៣
- ឆ្នាំ ២០២០ ក្នុងការប្រកួតមិត្តភាព ព័រទុយហ្គាល់ ស្មើ អេស្ប៉ាញ ០-០
- ឆ្នាំ ២០២១ ក្នុងការប្រកួតមិត្តភាព ព័រទុយហ្គាល់ ស្មើ អេស្ប៉ាញ ០-០
- ឆ្នាំ ២០២២ ក្នុងពាន UEFA Nations League ព័រទុយហ្គាល់ ស្មើ អេស្ប៉ាញ ១-១
- ឆ្នាំ ២០២២ ក្នុងពាន UEFA Nations League ព័រទុយហ្គាល់ ចាញ់ អេស្ប៉ាញ ១-០
គួរបញ្ជាក់ថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន Nations League រវាងក្រុមជម្រើសជាតិ ព័រទុយហ្គាល់ និងអេស្ប៉ាញ នឹងធ្វើឡើងនៅយប់ថ្ងៃ អាទិត្យ ឈានចូលថ្ងៃ ចន្ទ ទី ៩ ខែ មិថុនា ឆ្នាំ ២០២៥៕
អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


