សន្តិសុខសង្គម
ទំនាស់ពាក្យសម្ដីរឿងឆ្កែដេញខាំ រហូតបង្ករបួសស្នាម និងផ្ទុះអាវុធ
ផ្ដើមចេញពីរឿងឆ្កែដេញខាំ បុរសម្នាក់ទូរស័ព្ទហៅមិត្តភ័ក្ដិមកបង្កហិង្សាបណ្ដាលឲ្យជនរងគ្រោះពីរនាក់រងរបួស និងផ្ទុះអាវុធមួយគ្រាប់រួចគេចខ្លួនបាត់។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះដែលត្រូវជនបង្កវាយនឹងស្នាប់កាំភ្លេីងហេីយផ្ទុះអាវុធមួយគ្រាប់ បាននិយាយប្រាប់ថា នៅមុនពេលកេីតហេតុ មានបុរសម្នាក់ជិះម៉ូតូអគ្គិសនីមួយគ្រឿង ហេីយត្រូវឆ្កែដេញខាំតែមិនទាន់បានខាំផងក៏ត្រូវបុរសស្រែកជេរ ព្រមទាំងយកដុំឥដ្ឋមកគប់ឆ្កែ។ បន្ទាប់មក ក្រុមគ្រួសារជនរងគ្រោះ២នាក់ចុះមកប្រាប់កុំគប់គ្រែងត្រូវឡាន និងផ្ទះប្រជាពលរដ្ឋជិតខាង។ ភ្លាមនោះ ក៏បានទាស់ពាក្យសម្ដីគ្នាដោយបុរស២នាក់និយាយថា ឆ្កែខាំបងឯងមែន បេីកខាំចាំគាត់ចាក់ថ្នាំអោយ ព្រោះឆ្កែដែលដេញមានចំនួន៣ក្បាល មិនដឹងថាឆ្កែគាត់ ឬក៏ឆ្កែគេទេ។

ប្រភពបន្ថែមថា ក្រោយពីកើតទំនាស់ពាក្យសម្ដី បុរសអ្នកជិះកង់ម៉ូតូអគ្គិសនីបានទូរស័ព្ទហៅបក្ខពួកម្នាក់ទៀតមកកន្លែងកេីតហេតុ ដោយជិះម៉ូតូម៉ាកPCX មួយគ្រឿង ខណៈកំពុងតែឈ្លោះគ្នា បុរសដែលជាបក្ខពួកជិះម៉ូតូPCX បានដកកាំភ្លេីងខ្លីមកវាយទៅលេីជនរងគ្រោះ២នាក់បណ្តាលឲ្យបែកក្បាល ចំណែកស្រ្ដីម្នាក់ទៀតមកជួយឃាត់រងរបួសបែកបបូរមាត់ ហេីយបុរសម្នាក់ជិះម៉ូតូម៉ាកPCXខាងលេីបានផ្ទុះអាវុធមួយគ្រាប់ហេីយជិះម៉ូតូគេចខ្លួនបាត់។

ក្រោយពីកើតហេតុ បុរសដែលជិះម៉ូតូអគ្គិសនី និងជនរងគ្រោះ២នាក់ទៀតត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ឃាត់យកទៅសួរនាំនៅប៉ុស្តិ៍នគរបាលសង្កាត់អូបែកក្អមភ្លាមៗដេីម្បីសួរនាំបន្ត និងដេីម្បីចាត់ការតាមនិតិវិធីបន្ត៕
អត្ថបទ៖ សំណាង


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


