វប្បធម៌ ជំនឿ
អាជ្ញាធរជាតិអប្សរា រៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍ស្តីពី «អង្គរ និងចិន៖ ក្បឿង និងជំនួញតាមផ្លូវសមុទ្រ» រយៈពេល ៦ខែ
អាជ្ញាធរជាតិអប្សរា សហការជាមួយដេប៉ាតឺម៉ង់មនុស្សសាស្ត្រ នៃសាកលវិទ្យាល័យហុងកុង តំណាងដោយលោកស្រី Sharon Wong បានរៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍ ស្តីពី«អង្គរ និងចិន៖ ក្បឿង និងជំនួញតាមផ្លូវសមុទ្រ» ដែលមានរយៈពេល៦ខែ នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ខេត្តសៀមរាប។ នេះបើតាមការផ្សាយរបស់អាជ្ញាធរជាតិអប្សរា នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥។

ចំពោះគោលបំណងនៃការរៀបចំពិព័រណ៍ខាងលើ ដើម្បីបង្ហាញពីឧស្សាហកម្មផលិតកុលាលភាជន៍ក្នុងសម័យអង្គរ និងទំនាក់ទំនងជាមួយចិនលើវិស័យនេះ។ ជាពិសេស គឺបង្ហាញនូវទស្សនៈថ្មីអំពីកេរដំណែលអង្គរ ក្រោមការស្វែងយល់ ការច្នៃប្រតិដ្ឋ និងទំនាក់ទំនងផ្នែកវប្បធម៌ សង្គមកិច្ច និងពាណិជ្ជកម្មជាមួយប្រទេសចិន។
ជាមួយគ្នានេះ ពិធីបើកជាផ្លូវការ ពិព័រណ៍មិនអចិន្រ្តៃយ៍ស្តីពី «អង្គរ និងចិន៖ ក្បឿង និងជំនួញតាមផ្លូវសមុទ្រ» ធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងមានការចូលរួមជាកិត្តិយសពី លោក លូ ឈីជឺ (LU Qizhi) អគ្គកុងស៊ុលនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំខេត្តសៀមរាប ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកអាជ្ញាធរជាតិអប្សរា។
សូមជម្រាបថា ពិព័រណ៍ខាងលើចាប់ផ្តើមពីថ្ងៃទី០៦ ខែមិថុនា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ហើយទេសចរជាតិ និងអន្តរជាតិអាចចូលទស្សនា និងសិក្សាស្វែងយល់អំពីពិព័រណ៍នេះ និងទស្សនានូវវត្ថុសិល្បៈយ៉ាងសម្បូរបែបផ្សេងទៀត ដែលទទួលបានអំពីកំណាយស្រាវជ្រាវ ជួសជុល អភិរក្ស និងថែរក្សាទុកនៅក្នុងសារមន្ទីរ៕



-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
សន្តិសុខសង្គម១១ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


