បុគ្គលិកព្រលានយន្តហោះសិង្ហបុរីចំនួនប្រហែល៩ពាន់នាក់នៅ Terminal 1, Terminal 3 និង Jewel Changi Airport របស់ព្រលានយន្តហោះនឹងធ្វើតេស្តទាំងអស់ ក្រោយរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន៧នាក់នៅថ្ងៃអង្គារ៍ ម្សិលមិញពាក់ព័ន្ធនឹងការឆ្លងសហគមន៍នៅព្រលានយន្តហោះអន្តរជាតិ Changi Airport ដែលសរុបឡើងដល់១៨នាក់ហើយ។ សម្រាប់ករណីឆ្លងថ្មីទាំង៧នាក់នេះ មាន៤នាក់ត្រូវបានតេស្តវិជ្ជមានរកឃើញជាបឋមពីវីរុសបំប្លែងថ្មី B1617 ដែលត្រូវបានគេដឹងថា រកឃើញលើកដំបូងនៅប្រទេសឥណ្ឌា។ គិតត្រឹមថ្ងៃអង្គារ៍ ទី១១ ខែឧសភា ប្រទេសសិង្ហបុរីមានករណីឆ្លងសរុបចំនួន ៦១ ៤០៣នាក់...
កាលពីថ្ងៃចន្ទទី១០ខែឧសភា ប៉ូលិសបាននិយាយថា មនុស្សជាច្រើននាក់ត្រូវបានចោទប្រកាន់ពីបទរំលោភច្បាប់កូវីដ ក្នុងអំឡុងពេលពិធីដង្ហែសពរបស់មេដឹកនាំសាសនាឥស្លាមម្នាក់ឈ្មោះ Qazi Hazrat Abdul Hameed Mohammed Salimul Qadri ដែលបានទទួលមរណភាពកាលពីថ្ងៃអាទិត្យ។ ប៉ូលិសបាននិយាយថា មនុស្សជាច្រើននាក់ត្រូវបានចោទប្រកាន់ពីបទរំលោភច្បាប់កូវីដ ដោយអ្នកខ្លះមិនមានពាក់ម៉ាស់ និងមិនគោរពវិធានការគម្លាតសង្គម ក្នុងអំឡុងពេលពិធីដង្ហែសពរបស់មេដឹកនាំសាសនារូបនេះ។ កាលពីថ្ងៃអង្គារ ប្រទេសឥណ្ឌា បានកត់ត្រាការឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៣២៩,៩៤២ករណី ដែលនាំឲ្យចំនួនសរុបកើនដល់ ២២,៩៩២,៥១៧ករណី។ នេះបើយោងតាមតួលេខដែលចេញផ្សាយដោយក្រសួងសុខាភិបាល។ កន្លងមក ប្រទេសឥណ្ឌាបានកត់ត្រាករណីឆ្លងជាង ៤០ម៉ឺនករណី ៤ថ្ងៃជាប់គ្នា។ ប្រទេសនេះក៏បានរាយការណ៍ពីការស្លាប់ចំនួន ៣.៨៧៦នាក់ផងដែរ នៅថ្ងៃអង្គារ។ ចាប់តាំងពីថ្ងៃទី២៨ខែមេសាមក ចំនួនអ្នកស្លាប់ប្រចាំថ្ងៃមានលើសពី ៣,០០០នាក់ ដោយនាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ២៤៩,៩៩២នាក់៕
កញ្ញា សុង ឆវ័ន្ត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ១១ឧសភា ឆ្នាំ២០២១នេះ បានសម្រេចធ្វើការចោទប្រកាន់នារីម្នាក់ឈ្មោះ មាន ពេជ្ររីតា ហៅ យូប៊ី អាយុ២០ឆ្នាំ ពីបទ « លួចមានស្ថានទម្ងន់ទោស » ( លួចទូរស័ព្ទដៃ ដោយប្រើហិង្សាបណ្តាលឲ្យឧកញ៉ាម្នាក់រងរបួស) ។ យោងតាមប្រភពព័ត៌មានពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា ករណីលួចមានស្ថានទម្ងន់ទោសនេះ កើតឡើង កាលពីថ្ងៃទី៤ ខែឧសភាឆ្នាំ២០២១...
លោក ស្រេង គឹមស្រ៊ន នាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅបានឲ្យដឹងថា ចាប់តាំងពីស្ត្រីឈ្មោះ ម៉ឹត សៃម៉ាស់ អាយុ៥៣ឆ្នាំមុខរបរលក់សាច់គោនៅផ្សារចាមមានទីលំនៅផ្ទះលេខ៥០៦ផ្លូវ៣៦៩ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញបានស្លាប់នៅក្នុងផ្ទះ កាលពីព្រឹកថ្ងៃទី៧ ខែឧសភានេះមកគឺសមាជិកគ្រួសារសពក្នុងផ្ទះចំនួន១៥នាក់ត្រូវបានរកឃើញមានផ្ទុកវីរូសកូវីដ១៩ សរុប៩នាក់ ហើយ។ លោកនាយករងរដ្ឋបានឲ្យដឹងថា បន្ទាប់ពីគ្រូពេទ្យពិនិត្យសពរកឃើញមានវីជ្ជមានកូវីដ១៩មកគឺក្រុមគ្រួសារសពបានបដិសេធថា ស្ត្រីដែលស្លាប់ពុំមានជំងឺកូវីដនោះទេ។ រហូតដល់ពន្យារពេលពិនិត្យសំណាកសពចំនួន២លើកនៅតែរកឃើញមានវិជ្ជមានកូវីដ ទើបគ្រួសារសពសុខចិត្តឲ្យគ្រូពេទ្យដឹកយកទៅបញ្ចុះទាំងកណ្តាលយប់ ថ្ងៃទី៧ ខែឧសភា។ លុះដល់ថ្ងៃទី៨ គ្រូពេទ្យចុះយកសំណាកសមាជិកក្នុងគ្រួសារសពចំនួន១៥នាក់ ក៏បានរកឃើញអ្នកឆ្លង៥នាក់និងបន្តមកថ្ងៃទី១០ខែឧសភា...
ពលករខ្មែរ មកពីថៃម្នាក់ទៀតហើយ ត្រូវបានរកឃើញថា មានវិជ្ជមានកូវីដ១៩។ នេះបើតាម សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តឧត្តរមានជ័យ ដែលចេញនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ
ក្រុមគ្រូពេទ្យបង្អែកខណ្ឌច្បារអំពៅបានចុះមកយកសមាជិកគ្រួសារសពស្ត្រីលក់សាច់គោនៅផ្សារចាមបន្ថែមទៀត
កញ្ញា សុង ឆវ័ន្ត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ១១ឧសភា ឆ្នាំ២០២១នេះ បានសម្រេចធ្វើការចោទប្រកាន់នារីម្នាក់ឈ្មោះ មាន ពេជ្ររីតា ហៅ យូប៊ី អាយុ២០ឆ្នាំ