ព័ត៌មានអន្ដរជាតិ
ពូទីន ទូលពិត សម្តេចប៉ាប ឡេអូ ទី១៤ រៀបរាប់ពីអំពើអាក្រក់របស់អ៊ុយក្រែន
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានទួលពិតសម្តេចសង្ឃសាសនាកាតូលិក Leo XIV នៅបុរីវ៉ាទីកង់ ដែលទើបចូលកាន់តំណែងកាលថ្ងៃទី១៨ខែឧសភា ក្នុងការសន្ទនាតាមទូរស័ព្ទដ៏កម្រលើកទី១ ដោយរៀបរាប់ពីអំពើអាក្រក់របស់អ៊ុយក្រែនក្នុងសកម្មភាពសង្គ្រាមវាយបកប្រឆាំងនឹងប្រទេសរុស្ស៊ី ជាពិសេសសការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។

ក្រសួងការបរទេសរុស្ស៊ីក្នុងពេលថ្មីៗនេះ បានបង្ហោះខ្លឹមសារនៃការសន្ទនាតាមទូរស័ព្ទរវាងលោក ពូទីន និងសម្តេចសង្ឃកាតូលិក Leo XIV ដោយបានរៀបរាប់ពីរបៀបដែលលោកប្រធានាធិបតី ពូទីន ទាក់ទាញចំណាប់អារម្មណ៍របស់សម្តេចប៉ាប ឡេអូ ទី១៤ (Pope Leo XIV) ក្នុងការសន្ននាគ្នានោះ។
ក្រសួងការបរទេសរុស្ស៊ី បានសរសេរសារ បង្ហោះថា៖«លោក វ្ល៉ាឌីមៀ ពូទីន បានទាក់ទាញការយកចិត្តទុកដាក់ជាពិសេសចំពោះការពិតដែលថា របបក្រុងកៀវកំពុងធ្វើជាកន្លែងបង្កើនជម្លោះ និងអនុវត្តការបំផ្លិចបំផ្លាញប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅលើទឹកដីរុស្ស៊ី។ វាត្រូវបានសង្កត់ធ្ងន់ថា ការវាយប្រហារដោយចេតនា និងចំគោលដៅទៅលើជនស៊ីវិលដែលធ្វើឡើងដោយភាគីអ៊ុយក្រែននាពេលថ្មីៗនេះ ត្រូវបានចាត់ថ្នាក់យ៉ាងច្បាស់លាស់ថាជាអំពើភេរវកម្មដោយច្បាប់អន្តរជាតិ»។
ការលើកឡើងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានកើតឡើងក្រោយការចរចាលើកទី២រវាងរុស្ស៊ីនិងអ៊ុយក្រែនមិនទទួលបានផ្លែផ្កាដុំកំភួន និង ក្រោយពេលអ៊ុយក្រែនវាយប្រហារបំផ្លាញស្ពានតភ្ជាប់ទៅកាន់ឧបទ្វីបគ្រីមៀកាលដើមសប្តាហ៍នេះ។
អ៊ុយក្រែនក៏បានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកយ៉ាងធំសម្បើមបំផ្លាញយន្តហោះយោធារុស្ស៊ីជាង៤០គ្រឿងនៅមូលដ្ឋានទ័ពអាកាស៤កន្លែងរបស់រុស្ស៊ី និង បាញ់ចូលជ្រៅក្នុងទឹកដីរុស្ស៊ីទៀតផង។
ជាការតបត ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានប្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិកថា លោកនឹងសងសឹកចំពោះការវាយប្រហាររបស់អ៊ុយក្រែន។ ជាបន្តបន្ទាប់ រុស្ស៊ីបង្កើនការវាយប្រហារស្ទើរពាសពេញប្រទេសអ៊ុយក្រែន ដោយប្រើប្រាស់ដ្រូន និងមីស៊ីលផ្លោង៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៨ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន