យោងតាម អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសជូនដំណឹងថា ព្រះសង្ឃ និងសិស្សនិស្សិត មួយចំនួន ដែលគង់/ស្នាក់នៅកុដិមួយក្នុងវត្តសារាវ័នតេជោ ធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩ និងត្រូវបាននិមន្ត/នាំយកទៅព្យាបាល កាលពីថ្ងៃទី២៣ ឧសភា ២០២១។ អាជ្ញាធរ និងមន្ត្រីសុខាភិបាល ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលចេញចូល និងមានទំនាក់ទំនងជាមួយព្រះសង្ឃ និងសិស្សនិស្សិតនៅ វត្តសារាវ័នតេជោ ដាក់ខ្លួនឲ្យនៅដាច់ដោយឡែក និង តាមដានសុខភាព រយៈ ១៤ ថ្ងៃ បន្ទាប់ពីបានប៉ះពាល់...
កម្លាំងនរបាលប៉ុស្តិ៍រដ្ឋបាលឃុំអូរបីជាន់ បានល្បាតក្នុងព្រៃប្ញស្សី ក្នុងភូមិសាស្ត្រ ភូមិប្រសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បាន...
ពួកគាត់បម្រុងឆ្លងដែនទៅធ្វើការ និងលក់ដូរនៅក្នងផ្សារលុងគ្លឿទឹកដីថៃ ដោយមេខ្យល់យកលុយក្នុង១នាក់ ៤,០០០បាត និងជនជាតិចិន...
ក្នុងរយៈពេល៣សប្ដាហ៍មកនេះ អាជ្ញាធរខណ្ឌកំបូល បានផ្ដល់ស្បៀងអាហារមនុស្សធម៌របស់សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ជូនពលរដ្ឋ កម្មករកម្មការិនី ដែលមានជីវភាពខ្វះខាត ជាង២០,០០០គ្រួសារ ក្នុងនោះនៅសង្កាត់ឪឡោក មានចំនួន២,៩៣៦គ្រួសារ សង្កាត់កន្ទោក ៦,៤០០គ្រួសារ សង្កាត់កំបូល ៥,១០០គ្រួសារ សង្កាត់ស្នោ ៣,៦២៥គ្រួសារ និងសង្កាត់បឹងធំ ២,៤០០គ្រួសារ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នេះ ដោយមានការចូលរួមចែកជូនពីលោក គឹម វិបុល ប្រធានក្រុមការងារចុះជួយសង្កាត់ឪឡោក និងជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ...
រដ្ឋបាលខេត្តតាកែវ បានចេញសេចក្ដីជូនដំណឹង នៅថ្ងៃទី ២៣ ឧសភា នេះថា ការធ្វើតេស្តសំណាករកមេរោគកូវីដ-១៩ លើប្រជាពលរដ្ឋសង្ស័យពាក់ព័ន្ធ ក្នុងស្រុកចំនួន ៣ រួមមានៈ ស្រុកព្រៃកប្បាស ស្រុកបាទី និងស្រុកកោះអណ្ដែត រកឃើញអ្នកវិជ្ជមានសរុបចំនួន ៤៨នាក់។ អ្នកទាំង ៤៨នាក់នោះ ពួកគាត់គឺជាក្រុមអាជីវករ កសិករ សិស្ស កម្មករ និងកម្មការិនីរោងចក្រ៕
ខេត្តកំពង់ចាមបានយកសំណាកកម្មករកម្មការិនីចំនួន៣,២២៩នាក់ទៅធ្វើតេស្តរកកូវីដ‑១៩ ហើយជាលទ្ធផលរកឃើញវិជ្ជមានចំនួន៥០នាក់ ធ្វើឱ្យចំនួនអ្នកឆ្លងកើនឡើងដល់ជាង៥០០នាក់។ ក្នុងនោះ កម្មកររោងចក្រ ៤៩នាក់ នៅស្រុកជើងព្រៃ និង១នាក់ទៀតនៅស្រុកបាយ។ គិតត្រឹមព្រឹកថ្ងៃទី២៣ ខែឧសភានេះ ខេត្តកំពង់ចាមមានអ្នកឆ្លងជំងឺកូវីដ‑១៩សរុបចំនួន៥៣៤នាក់ជាសះស្បើយចំនួន១៣៧នាក់ រួមទាំងជាថ្ងៃនេះ៩នាក់ផង និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៤០៤នាក់ និងស្លាប់បាត់បង់ជីវិតចំនួន២នាក់៕ អត្ថបទ៖ សំ អឿន
សមត្ថកិច្ចខេត្តតាកែវ បានកាប់ដុតបំផ្លាញដំណាំកញ្ឆាបានចំនួន០៨ទីតាំង អាងស្តុបទឹក០៦ នៅចំណុចដុបភ្នំទទឹងស្ថិតក្នុងភូមិសាស្ត្រ ឃុំគីរីចុងកោះ ស្រុកគីរីវង់ ដែលមានផ្ទៃដីប្រមាណ១,៩៥៦ម៉ែត្រក្រឡា ដែលជនខិលខូចលួចដាំខុសច្បាប់។ ក្រោមការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកគីរីវង់ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ បានដឹកនាំកម្លាំងជំនាញអធិការដ្ឋានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង១២ បានឡើងភ្នំរុករកដំណាំកញ្ឆាដែលជនខិលខូចលួចលាក់ដាំ។ ក្រោយការដកបំផ្លាញកូនកញ្ឆារាប់ពាន់ដើម បច្ចុប្បន្នកម្លាំងជំនាញស្រុកកំពុងបន្តការស្រាវជ្រាវស្វែងរកម្ចាស់អ្នកដាំដើម្បីយកមកផ្តន្ទាទោសតាមច្បាប់បន្តទៀត៕ អត្ថបទ៖ វីរៈ