កីឡា
លោក ងិន សុបញ្ញា៖ សមត្ថភាពកីឡាការិនីកម្ពុជាម្នាក់នេះខ្លាំងមិនធម្មតារំពឹងរក្សាកំណត់ត្រាមេដាយមាសស៊ីហ្គេមនៅប្រទេសថៃ
លោក ងិន សុបញ្ញា ថាស៊ីហ្គេម លើកទី៣៣ ឯប្រទេសថៃនេះ ទ្រីយ៉ាត្លុងកម្ពុជារំពឹងរក្សាកំណត់ត្រាយ៉ាងហោចណាស់ឈ្នះមេដាយមាស១ គ្រឿង ព្រោះកីឡាការិនីខ្មែរ-បារាំង ម៉ាហ្គតមរតក ហ្គារ៉ាប៊ីឌៀន (Margot Garabedian) មានសមត្ថភាពមិនធម្មតានោះឡើយ។

កីឡាការិនី ម៉ាហ្គតមរតក ហ្គារ៉ាប៊ីឌៀន
អគ្គលេខាធិការសហព័ន្ធទ្រីយ៉ាត្លុងកម្ពុជា លោក ងិន សុបញ្ញា បានឲ្យដឹងថា កាលស៊ីហ្គេមនៅកម្ពុជា ទ្រីយ៉ាត្លុង បានឈ្នះមេដាយមាស២ ប្រាក់១ គ្រឿង។ ក្នុងនោះកីឡាការិនី ម៉ាហ្គតមរតក ហ្គារ៉ាប៊ីឌៀន (Margot Garabedian) ឈ្នះមេដាយមាស២គ្រឿងម្នាក់ឯង។

កីឡាការិនី ម៉ាហ្គតមរតក ហ្គារ៉ាប៊ីឌៀន
លោក ងិន សុបញ្ញា បន្ថែមទៀតថា ស៊ីហ្គេម ចុងឆ្នាំ២០២៥ នៅឯប្រទេសថៃនេះសហព័ន្ធជឿជាក់ថាយ៉ាងហោចណាស់រក្សាបានមេដាយមាស១ គ្រឿងជូនកម្ពុជាតាមរយៈសមត្ថភាពដ៏ល្អរបស់កីឡាការិនី ម៉ាហ្គតមរតក ហ្គារ៉ាប៊ីឌៀន។
កីឡាការិនីខាងលើនេះកាលឈ្នះមេដាយមាសនៅស៊ីហ្គេមនៅកម្ពុជា គឺកំណត់ត្រាពេលវេលាឈ្នះដាច់លើដៃគូទាំងពីរវិញ្ញាសាតែម្ដង មិនថាវិញ្ញាសាធំ ទ្រីយ៉ាត្លុង ឬវិញ្ញាសា អាគ័រត្លុងនោះទេ។ មួយវិញទៀតបច្ចុប្បន្ននេះរូបគេកំពុងហ្វឹកហាត់ជាប់លាប់នៅឯប្រទេសបារាំងជាមួយគ្រូជំនាញកម្រិតខ្ពស់ដែលជាកន្លែងប្រភពដើមនៃកីឡាមួយនេះទៀតផង។

កីឡាការិនី ម៉ាហ្គតមរតក ហ្គារ៉ាប៊ីឌៀន
ក្រៅតែពីការហ្វឹកហាត់បានល្អហើយនោះ ម៉ាហ្គតមរតក ហ្គារ៉ាប៊ីឌៀន ក៏បានចូលរួមប្រកួត Triathlon World Cup នៅឯប្រទេសបារាំង និងបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទៅទៀត។ ដូច្នេះតាមរយៈស្ថិតិនេះបានបញ្ជាក់ថា កីឡាការិនីរបស់កម្ពុជារូបនេះមានសមត្ថភាពរីកចម្រើនខ្លាំងកម្រិតពិភពលោកទៅហើយ។ យ៉ាងណាបើប្រៀបធៀបនៅតំបន់អាស៊ាននោះគឺខុសគ្នាឆ្ងាយ។ ហេតុដូចនេះហើយសហព័ន្ធជឿជាក់ថានឹងអាចរក្សាកំណត់ត្រាមេដាយមាសយ៉ាងហោច ១គ្រឿងនៅស៊ីហ្គេម ឯប្រទេសថៃលើកនេះ។

លោក ងិន សុបញ្ញា
បញ្ជាក់ដែរថា កីឡាការិនីកម្ពុជា ម៉ាហ្គតមរតក ហ្គារ៉ាប៊ីឌៀន (Margot Garabedian) កាលឈ្នះមេដាយមាស២ គ្រឿងនៅស៊ីហ្គេម លើកទី៣២ កម្ពុជាជាម្ចាស់ផ្ទះនោះគឺលេងលើវិញ្ញាសាអាគ័រត្លុង (ហែលទឹក ៥០០m និងរត់ប្រណាំង ២៥០០Km) និងវិញ្ញាសា ទ្រីយ៉ាត្លុង (ហែលទឹក ៧៥០m ជិះកង់ ២០Km និងរត់ ៥Km)។ ស៊ីហ្គេម លើកទី៣៣ ឯប្រទេសថៃ កីឡាការិនី ម៉ាហ្គតមរតក ហ្គារ៉ាប៊ីឌៀន នឹងលេងវិញ្ញាសា ទ្រីយ៉ាត្លុង (នារី) ដដែល។ ស៊ីហ្គេមលើកនេះប្រភេទកីឡាទ្រីយ៉ាត្លុង គឺម្ចាស់ផ្ទះថៃដាក់ភាគច្រើនវិញ្ញាសាលេងជាក្រុម។ ព្រឹត្តិការណ៍នៅតំបន់អាស៊ាន លើកទី៣៣ ឯប្រទេសថៃនេះនឹងចាប់ផ្ដើមពីថ្ងៃទី៩ ដល់ ២០ ខែធ្នូ ឆ្នាំ២០២៥ ដែលមាន ៥០ប្រភេទកីឡានឹងដាក់ឲ្យប្រកួតប្រជែង៕

ក្រុមទ្រីយ៉ាត្លុងកម្ពុជាអំឡុងស៊ីហ្គេម ២០២៣
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


