កីឡា
ថ្ងៃនេះ ព្រះខ័នរាជស្វាយរៀង ធ្វើដំណើរទៅម៉ាឡេស៊ី ត្រៀមប្រកួតថ្ងៃស្អែក
ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ត្រូវធ្វើដំណើរទៅប្រទេស ម៉ាឡេស៊ី នៅថ្ងៃចន្ទ ទី១៤ ខែកក្កដានេះ ដើម្បីប្រកួតមិត្តភាពអន្តរជាតិកម្តៅសាច់ដុំចំនួន ២ ប្រកួតដើម្បីត្រៀមខ្លួនសម្រាប់រដូវកាលថ្មី។

លោក Mattew McConkey គ្រូបង្គោលក្លិបព្រះខ័នរាជស្វាយរៀង បានប្រាប់«កម្ពុជាថ្មី»ថា ការប្រកួតមិត្តភាពជាមួយក្រុម Terengganu នៅថ្ងៃអង្គារ៍ ទី១៥ ខែកក្កដា និងប្រកួតជាមួយក្រុម Negeri Sembilan នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥។
លោកបានលើកឡើងថា ៖«ពីរប្រកួតនេះល្អ។ វាជាអ្វីម្យ៉ាងដែលខ្ញុំចង់ឲ្យក្លិបធ្វើ។ យើងមិនអាចរៀបចំព្រឹត្តិការណ៍ប្រកួតត្រៀមរដូវកាលដូចឆ្នាំមុនទេ ពីព្រោះយើងជាប់នៅពានរង្វាន់ Shopee Cup រួចហើយ។ ប៉ុន្តែខ្ញុំគិតថា ពីរប្រកួតនេះក៏ល្អសម្រាប់យើង ជាពិសេសយើងបានចេញទៅក្រៅប្រទេសប្រកួតជាមួយក្រុមផ្សេងដើម្បីតេស្តកីឡាករនៅក្នុងបរិយាកាសផ្សេងគ្នា»។

សម្រាប់ការចេញទៅប្រកួតនៅក្រៅប្រទេសដើម្បីត្រៀមខ្លួនសម្រាប់រដូវកាលថ្មីចាប់ផ្តើម ក្លិបព្រះខ័នរាជស្វាយរៀង ទទួលបានដៃគូឧបត្ថម្ភសម្រាប់ការធ្វើដំណើរគឺក្រុមហ៊ុនអាកាសចរណ៍ AirAsia។
ក្លិបព្រះខ័នរាជស្វាយរៀង បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍មិនស្ទើរទេ។ ក្រោយចប់រដូវកាលភ្លាម លោក Pep Munoz បានប្រកាសចាកចេញ ហើយតែងតាំងគ្រូជំនួយជា Mattew McConkey ជាគ្រូបង្គោលថ្មី។ អ្នកគាំទ្រសោកស្តាយចំពោះខ្សែបម្រើការពារ Breno Caetano និង Gabi ដែលត្រូវបានចែកផ្លូវគ្នា ប៉ុន្តែការនាំចូលកីឡាករក្នុងស្រុកបានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងមែនដោយយកបានកីឡាករដើមកំណើតជប៉ុន សញ្ជាតិខ្មែរ Yudai Ogawa, ខ្សែប្រយុទ្ធ សៀង ចន្ធា និង ខ្សែការពារ សឿត បារាំង។
ចុងក្រោយ ព្រះខ័នរាជស្វាយរៀង នាំចូលខ្សែប្រយុទ្ធបរទេសសញ្ជាតិហ្គាណា Kwame Peprah និងប្រេស៊ីល Patrick Souza Monteiro បន្ថែមលើខ្សែប្រយុទ្ធមានស្រាប់ Cristian និង Bounkong៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង


