កីឡា
ក្រុមបាល់ទះកម្ពុជា ធ្លាក់ច្រើនលេខពីតារាង FIVB ក្រោយចប់ SEA V. League ជុំទី១
បរាជ័យ ៤ ប្រកួតជាប់គ្នាក្នុងព្រឹត្តិការណ៍ SEA V. League ជុំទី១ ឆ្នាំ ២០២៥ ក្រុមបាល់ទះជម្រើសជាតិ កម្ពុជា បានធ្លាក់ពីលេខ ៦៦ ដល់ លេខ ៧៥ ក្នុងតារាងចំណាត់ថ្នាក់បាល់ទះពិភពលោក FIVB Ranking។

សហព័ន្ធកីឡាបាល់ទះអន្តរជាតិ (FIVB) បានបញ្ចូលចំណាត់ថ្នាក់របស់ក្រុមបាល់ទះ កម្ពុជា ជាផ្លូវការកាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៥ ស្ថិតនៅចំណាត់ថ្នាក់លេខ ៦៦ ដោយមាន ៤២.២៦ ពិន្ទុ។ ការទទួលបានចំណាត់ថ្នាក់ល្អនេះ បន្ទាប់ពីប៉ុន្មានឆ្នាំចុងក្រោយ កម្ពុជាធ្វើបានល្អទាំងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និង SEA V. League Challenge ឆ្នាំ២០២៤។

ទោះបីជាយ៉ាងណា ការចាញ់ ៤ លើកជាប់គ្នាក្នុងព្រឹត្តិការណ៍ SEA V. League ជុំទី១ដែលបញ្ចប់ទៅកាលពីថ្ងៃទី១៣ ខែកក្កដា កម្ពុជាបាត់បង់ពិន្ទុចំនួន ២៥.១៥ ដែលធ្វើឲ្យធ្លាក់ដល់ចំណាត់ថ្នាក់លេខ ៧៥ ដោយនៅសល់ត្រឹមតែ ២៤.៨៥ពិន្ទុ។ កម្ពុជា ចាញ់ វៀតណាម ០-៣ បាត់បង់ ៧.៧៤ពិន្ទុ, ចាញ់ ឥណ្ឌូណេស៊ី ០-៣ បាត់បង់ ៧.៤៥ពិន្ទុ, ចាញ់ ហ្វីលីពីន ២-៣ បាត់បង់ ៣.៦២ពិន្ទុ និងចាញ់ ថៃ ០-៣ បាត់បង់ ៦.៣៤ពិន្ទុ។

ប្រទេសនៅតំបន់អាស៊ានមានតែ ថៃ ឥណ្ឌូណេស៊ី វៀតណាម ហ្វីលីពីន និង កម្ពុជា ដែលមាននៅក្នុងតារាងចំណាត់ថ្នាក់ FIVB Ranking រហូតដល់ពេលនេះ ខណៈប្រទេសផ្សេងទៀត ដូចជា ម៉ាឡេស៊ី សិង្ហបុរី ឡាវ មីយ៉ាន់ម៉ា ព្រុយណេ និង ទីម័រខាងកើត មិនទាន់មានទេ។
តារាងចំណាត់ថ្នាក់ក្រុមតំបន់អាស៊ាន
- ថៃ លេខ ៥៥ មាន ៦៥.៤០ពិន្ទុ
- ឥណ្ឌូណេស៊ី លេខ ៦០ មាន ៦១.៨៤ពិន្ទុ
- វៀតណាម លេខ ៦១ មាន ៥៤.១០ពិន្ទុ
- ហ្វីលីពីន លេខ ៧០ មាន ៣៤.៦៨ពិន្ទុ
- កម្ពុជា លេខ ៧៥ មាន ២៤.៨៥ពិន្ទុ







អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


