ព័ត៌មានជាតិ
ប្រទះឃើញពលករលួចឆ្លងដែន១៩នាក់ និងស្រាវជ្រាវចាប់បានមេខ្យល់២នាក់
បន្ទាយមានជ័យ៖ កម្លាំងនរបាលប៉ុស្តិ៍រដ្ឋបាលឃុំអូរបីជាន់ បានល្បាតក្នុងព្រៃប្ញស្សី ក្នុងភូមិសាស្ត្រ ភូមិប្រសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានប្រទះឃើញពលករខ្មែរលួចឆ្លងដែនទៅប្រទេសថៃ ចំនួន១៩នាក់ ក្នុងនោះស្រី៨នាក់ និងបាននាំពួកគេមកប៉ុស្តិ៍សួរនាំ រសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។

ពលករបានឆ្លើយសារភាពថា មានមេខ្យល់២នាក់ធានាជូនពួកខ្លួនឆ្លងដែនទៅថៃដោយសុវត្តិភាព ទើបខ្លួនទៅ។
ក្រោយពីធ្វើការស្រាវជ្រាវ សមត្ថកិច្ចបានរកឃើញមេខ្យល់ចំនួន២នាក់ ១មាន ឈ្មោះ ម៉ៅ ដែ ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិប្រសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និង ម្នាក់ទៀតឈ្មោះ ពៅ បូរី ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

មេខ្យល់ត្រូវបញ្ជូនមកស្នងការខេត្តបន្ទាយមានជ័យ និងកសាងសំនុំរឿងបញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមច្បាប់។ ចំណែកពលករចំនួន១៩នាក់ ត្រូវបានបញ្ជូនឱ្យក្រុមការងារចម្រុះមណ្ឌលសំចតប្រចាំការនៅច្រកអូរបីជាន់ ដើម្បីត្រួតពិនិត្យ និងធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ ទើបអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ៕
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


