Connect with us

ព័ត៌មានអន្ដរជាតិ

ចិនគ្រោងជំរុញបណ្ដាញផ្លូវរថភ្លើងល្បឿនលឿនជាមួយប្រទេសជិតខាង

បានផុស

នៅ

មន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាល​ចិន​បាន​ប្ដេជ្ញាកាលពីសប្ដាហ៍មុន លើការជំរុញតភ្ជាប់ជាមួយ​បណ្ដាប្រទេសជិតខាងតាម រយៈគម្រោងផ្លូវរថភ្លើងល្បឿងលឿន ដើម្បីពង្រឹងគំនិតផ្តួចផ្ដើម​ខ្សែវ៉ាត់ និងផ្លូវ។ នេះបើតាមការចុះផ្សាយរបស់កាសែត South China Morning Post ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧបនាយករដ្ឋមន្ត្រីចិន លោក​ Zhang Guoqing បាននិយាយ​ក្នុងពិធីបើកមហាសន្និបាតពិភពលោកលើកទី ១២ ស្តីពីផ្លូវដែកល្បឿនលឿន នៅទីក្រុងប៉េកាំង កាលពី​ដើមសប្ដាហ៍មុន​ថា ​ចិន​មានបំណងលើកកម្ពស់ទាំងការតភ្ជាប់រូបវន្តនៃហេដ្ឋារចនាសម្ព័ន្ធ និង «ការតភ្ជាប់ទន់» នៃស្តង់ដារ និងច្បាប់ ដើម្បីរាប់បញ្ចល​ផ្លូវរថភ្លើង​ល្បឿនលឿនជាមូលដ្ឋានគ្រឹះសម្រាប់ជំរុញគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ប្រទេស។

លោក Zhang បាននិយាយ​បន្ត​ថា៖ «ចិនប្តេជ្ញាអនុវត្តទាំងគម្រោងធំៗ និងតូចៗ​ គំនិតផ្តួចផ្តើម​ផ្តោត​លើ​ប្រជាជន ដែលផ្តល់អត្ថប្រយោជន៍ជាក់ស្តែង។ ក្នុងការអនុវត្តគម្រោងផ្លូវរថភ្លើង​ល្បឿនលឿននៅបរទេស យើងនឹងពង្រឹងការគាំទ្រសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងការបណ្តុះបណ្តាលជំនាញ ដើម្បីផ្តល់អត្ថប្រយោជន៍កាន់តែប្រសើរឡើងដល់ប្រជាជននៅគ្រប់ប្រទេសទាំងអស់»។

​មន្រ្តីជាន់ខ្ពស់ដដែលប្ដេជ្ញាថា ​ចិននឹងបន្តជំរុញគម្រោងផ្លូវរថភ្លើង​អន្តរជាតិសំខាន់ៗ រួមទាំងផ្លូវ​ហុងគ្រី-ស៊ែប៊ី ផ្លូវចិន-កៀហ្ស៊ីស៊ីស្ថាន-អ៊ូសបេគីស្ថាន និងផ្លូវដែកចិន-ថៃ ខណៈ​កំពុងធ្វើការដើម្បី​ជួយ​រៀបចំស្តង់ដារផ្លូវរថភ្លើងសកល។

នៅ​តំបន់អាស៊ីអាគ្នេយ៍ ​ថៃបានអនុម័តដំណាក់កាលទី ២ ​គម្រោង​តភ្ជាប់ផ្លូវរថភ្លើង​ល្បឿនលឿន​ជាមួយ​​​ចិនកាលពី​ដើមឆ្នាំនេះ ​ដោយ​គ្រោងបើកដំណើរការប្រតិបត្តិការនៅឆ្នាំ ២០៣០ ក្រោយ​ពន្យារពេល​ជិតមួយ​ទសវត្សរ៍ ​​ដោយសារតែ​បញ្ហាថវិកា និងវិបត្តិកូវីដជាដើម​។ នៅដើមឆ្នាំនេះ ការសាងសង់ផ្លូវរថភ្លើងចិន-កៀហ្ស៊ីស៊ីស្ថាន-អ៊ូសបេគីស្ថាន ប្រវែង ៣០៤ គីឡូម៉ែត្រ​ ក៏​បាន​ចាប់ផ្ដើមផងដែរ។ ​

លោក Zhang បាននិយាយថា ​ចិនបើកចំហក្នុងការចែករំលែកជំនាញរបស់ខ្លួនក្នុងការអភិវឌ្ឍន៍ផ្លូវរថភ្លើង​ល្បឿនលឿន រួមទាំងផែនការ ការសាងសង់ ឧបករណ៍ និងប្រតិបត្តិការជាមួយប្រទេសដទៃទៀត​។

​គិតត្រឹមចុងឆ្នាំ ២០២៤ ចិន​មាន​បណ្ដាញផ្លូវរថភ្លើងល្បឿនលឿនប្រវែង ៤៨ ០០០ គីឡូម៉ែត្រ ពោលគឺរួចចំណែកជាង ៧០ ភាគរយ នៃផ្លូវរថភ្លៀងសកល។ កន្លងមក​ ចិន​បានសហការជាមួយប្រទេសជាង ៤០ ក្នុង​ហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើង​ ដោយបានបញ្ចប់គម្រោងដូចជាផ្លូវ​ភ្លើង​ចិន-ឡាវ និងខ្សែរថភ្លើងក្រុង​​ហ្សាកាតា-បានឌុង នៅឥណ្ឌូណេស៊ី៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៥ វិនាទី មុន

ចិនគ្រោងជំរុញបណ្ដាញផ្លូវរថភ្លើងល្បឿនលឿនជាមួយប្រទេសជិតខាង

សន្តិសុខសង្គម៦ នាទីutes មុន

បទល្មើសព្រៃឈើចេញពីព្រៃឡង់នៅតែបន្តកើតមានឡើង បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ

ព័ត៌មានជាតិ៨ នាទីutes មុន

មន្ទីរការងារទូទាំងប្រទេស អបអរសាទរការចុះ“បូជនីយដ្ឋានចងចាំ នៃកម្ពុជា ៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមជ្ឈមណ្ឌលផ្សះផ្សា និងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ព័ត៌មានជាតិ៣២ នាទីutes មុន

វិវាទព្រំដែន៖ នាយករដ្ឋមន្ត្រី ថា កម្ពុជាមិនបានទាត់ចោលយន្តការទ្វេភាគីទេ ក្រៅពីតំបន់បួនដែលប្ដឹងទៅ ICJ

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

​​​​​នៅ​មុន​ដាក់​ការឆ្លើយ​បំភ្លឺ​​​ទៅតុលាការធម្មនុញ្ញ​ ​ផែថងថាន ប្រឈម​សម្ពាធ​​ឲ្យ​ចុះ​ចេញ​ពីអំណាច​

Sokha Hotels

ព័ត៌មានពេញនិយម