ព័ត៌មានអន្ដរជាតិ
នៅមុនដាក់ការឆ្លើយបំភ្លឺទៅតុលាការធម្មនុញ្ញ ផែថងថាន ប្រឈមសម្ពាធឲ្យចុះចេញពីអំណាច
មុនដល់ថ្ងៃឱសានវាទដែលនាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ ត្រូវដាក់ការឆ្លើយបំភ្លឺទៅកាន់តុលាការធម្មនុញ្ញនៅថ្ងៃទី១៥ខែកក្កដា លទ្ធផលស្ទង់មតិដែលត្រូវបានចេញផ្សាយជាបន្តបន្ទាប់ បង្ហាញឲ្យឃើញថា ប្រជាប្រិយភាពរបស់នាយករដ្ឋមន្ត្រី បានធ្លាក់ចុះយ៉ាងគំហុក និងទាមទារឲ្យចុះចេញពីអំណាច។

តុលាការធម្មនុញ្ញបានសម្រេចព្យួរតួនាទីរបស់នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ កាលថ្ងៃទី១ខែកក្កដា ដោយលទ្ធផលបោះឆ្នោត៧ទល់២ តបតាមបណ្តឹងរបស់សមាជិកព្រឹទ្ធសភា៣៦រូប ដែលប្តឹងលោកស្រីនាយករដ្ឋមន្ត្រីដោយចោទប្រកាន់រំលោភរដ្ឋធម្មនុញ្ញ ជុំវិញការនិយាយតាមទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។
លទ្ធផលស្ទង់មតិ ដែលធ្វើឡើងដោយ វិទ្យាស្ថានជាតិគ្រប់គ្រងអភិវឌ្ឍន៍ (National Institute of Development Administration) បានស្ទង់មតិមនុស្ស១៣១០នាក់ ចន្លោះថ្ងៃទី៤ដល់ថ្ងៃទី៧ខែកក្កដា ដោយបង្ហាញឲ្យឃើញថា ប្រជាជនថៃ ៤៣,៣៧% យល់ថា នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) គួរចុះចេញពីតំណែងហើយរើសនាយករដ្ឋមន្ត្រីថ្មី ខណៈ ៣៩,៩២% យល់ថានាយករដ្ឋមន្ត្រីត្រូវរំលាយសភាហើយចាត់ចែងបោះឆ្នោតសារជាថ្មី។
ក្នុងករណីរើសនាយករដ្ឋមន្ត្រីថ្មី មតិភាគច្រើនរហូតដល់ទៅ ៣២,៨២% គាំទ្របេក្ខភាពអតីតនាយករដ្ឋមន្ត្រី លោក ប្រាយុធ ចាន់អូចា ខណៈអ្នកឆ្លើយចំនួន ២៧.៩៤% មិនគាំទ្របេក្ខជនដែលមានស្រាប់ក្នុងការបោះឆ្នោតកាលឆ្នាំ២០២៣ ហើយអាចឈរឈ្មោះបានតាមច្បាប់រដ្ឋធម្មនុញ្ញ។
កាសែតបាងកកប៉ុស្តិ៍ បានផ្សាយថា ប្រធានគណបក្ស Bhumjaithai លោក Anutin Charnvirakul ទទួលបានអត្រាអ្នកគាំទ្រ ១១,៥៣ភាគរយ ហើយ ១០,៩២ ភាគរយ ពេញចិត្តចំពោះ លោក Chaikasem Nitisiri ដែលជាបេក្ខជននាយករដ្ឋមន្ត្រីចុងក្រោយនៃគណបក្សភឿថៃដែលកំពុងដឹកនាំរដ្ឋាភិបាលចម្រុះ។
ការស្ទង់មតិរបស់វិទ្យាស្ថានជាតិគ្រប់គ្រងអភិវឌ្ឍន៍នៅដើមខែនេះបានរកឃើញថាជាង៨០ភាគរយ នៃអ្នកឆ្លើយសំណួរចង់ឱ្យនាយករដ្ឋមន្ត្រីផែថងថាន ស៊ីណាវ៉ាត្រ ព្យួរតំណែង ឬរំលាយសភា។
សម្ពាធលើនាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ បានកើនឡើងយ៉ាងខ្លាំង ក្រោយការបែកធ្លាយសំឡេងចរចាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កាលថ្ងៃទី១៧ខែមិថុនា ដែលធ្វើឲ្យនយោបាយថៃងាកទៅរកភាពច្របូកច្របល់ផ្ទៃក្នុងក្រោយពួកគេព្យាយាមបង្វែរការប្រឈមនយោបាយផ្ទៃក្នុងមកកាន់ព្រំដែនកម្ពុជា៕
រ៉ាន់ រើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


