អត្ថាធិប្បាយ
តើក្ដីសុបិនចូលស្រុកវិញរបស់លោក ថាក់ស៊ីន ក្លាយជាការពិតឬយ៉ាងណា?
អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ដែលកំពុងរស់នៅនិរទេសបានប្រកាសវិលត្រឡប់ចូលស្រុកវិញសរុប ១៨ ដងមកហើយ ចាប់តាំងពីឆ្នាំ ២០០៩ មក ខណៈកាលពីពេលថ្មីៗនេះ លោកក៏បានបង្ហើបតម្រុយស្រដៀងគ្នានេះផងដែរ ។

រដ្ឋាភិបាលរបស់លោក ថាក់ស៊ីន ត្រូវបានទម្លាក់ចេញពីតំណែងដោយរដ្ឋប្រហារយោធាដែលដឹកនាំដោយលោកឧត្តមសេនីយ Sonthi Boonyaratglin នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០០៦ ។ បន្ទាប់ពីបានភៀសខ្លួនចេញពីប្រទេស លោក ថាក់ស៊ីន ត្រូវបានកាត់ទោសកំបាំងមុខឲ្យជាប់ពន្ធនាគារសរុបចំនួន ១២ ឆ្នាំពីបទចោទប្រកាន់អំពើពុករលួយ គេចពន្ធ និងរំលោភអំណាច ។
ទន្ទឹមនោះ លោក ថាក់ស៊ីន ក៏ធ្លាប់បានត្រឡប់មកប្រទេសថៃវិញផងដែរនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨ ដោយគ្រាន់តែជាន់លើទឹកដីនៃអាកាសយានដ្ឋានសុវណ្ណភូមិភ្លាម លោកបានក្រាបលុតជង្គង់សំពះដល់ដី នៅពីមុខអ្នកគាំទ្ររបស់លោកយ៉ាងច្រើនកុះករ ។

ទោះបីជាយ៉ាងណាក៏ដោយ នាយកដ្ឋានព្រហ្មទណ្ឌរបស់តុលាការកំពូលបានផ្តល់សំណើរឲ្យលោក ថាក់ស៊ីន ចាកចេញពីប្រទេសទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងប៉េកាំងក្នុងខែសីហា ឆ្នាំ២០០៨ ហើយចាប់ពីពេលនោះមកលោក ថាក់ស៊ីន បានរស់នៅនិរទេស ដោយភាគច្រើនលោកចំណាយពេលរស់នៅនៅទីក្រុងឌូបៃ ។
លោកបានប្រកាសវិលត្រឡប់មកប្រទេសថៃជាលើកដំបូង ក្នុងអំឡុងពេលថ្លែងសុន្ទរកថាតាមវីដេអូនៅឯការជួបជុំរបស់រណសិរ្សរួបរួមដើម្បីប្រជាធិបតេយ្យប្រឆាំងនឹងរបបផ្តាច់ការ (អាវក្រហម) នៅវិមានរដ្ឋាភិបាលក្នុងទីក្រុងបាងកក កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០០៩ ។

ក្រោយមកទៀត រដ្ឋាភិបាលដែលដឹកនាំដោយប្អូនស្រីរបស់លោកគឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា ក៏ត្រូវបានទម្លាក់ចេញពីរដ្ឋប្រហារដឹកនាំដោយលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នៅក្នុងឆ្នាំ២០១៤ ហើយដោយសារតែបញ្ហានេះ ទើបលោក ថាក់ស៊ីន បានស្បថថានឹងវិលត្រឡប់មកប្រទេសថៃវិញទៀតកាលពីខែមករាឆ្នាំមុន ដោយផ្តល់ហេតុផលចំនួន ៤ យ៉ាង៖
-គាត់ចង់ជួយចិញ្ចឹមចៅរបស់គាត់នៅក្នុងជីវិតដែលនៅសេសសល់
-គាត់បានត្រៀមខ្លួនជាស្រេចដើម្បីជួយរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាដោយមិនគិតថ្លៃ
-គាត់ចង់ចែករំលែកការបង្រៀន ហើយសុំថ្លៃឈ្នួលត្រឹមតែកាហ្វេទឹកកកមួយកែវប៉ុណ្ណោះ
-គាត់ចង់ឃើញប្រជាជនថៃដែលមានទ្រព្យធនគាំទ្រការចាប់ផ្តើមអាជីវកម្ម

ស្របពេលជាមួយគ្នានេះ លោក ថាក់ស៊ីន បានប្រកាសជាលើកទី១៦ ក្នុងអំឡុងពេលបទសម្ភាសន៍ជាមួយសារព័ត៌មានក្យូដូរបស់ប្រទេសជប៉ុននៅថ្ងៃទី២៤ ខែមីនាឆ្នាំនេះថា លោកសុខចិត្តប្រឈមមុខនឹងវិធានការផ្លូវច្បាប់ និងជាប់ពន្ធនាគារ ប្រសិនបើគាត់អាចត្រឡប់ទៅរស់នៅជាមួយគ្រួសាររបស់គាត់វិញ ។
លោកក៏បានសម្តែងទំនុកចិត្តផងដែរថា គណបក្សភឿថៃនឹងឈ្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតថ្ងៃទី១៤ ខែឧសភា ប៉ុន្តែលោកបានបន្ថែមថា លោកនឹងមិនប្រើជ័យជម្នះណាមួយដើម្បីស្វែងរកការលើកលែងទោសពីព្រះមហាក្សត្រឡើយ ។

សម្រាប់ការប្រកាសលើកទី១៧ និងទី១៨ របស់លោក ថាក់ស៊ីន នេះដែរក៏ធ្វើឲ្យស្ថានភាពនយោបាយថៃក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ ឈានទៅដល់កម្ដៅថ្មីមួយ មុនការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ ។
ដោយឡែកកាលពីថ្ងៃទី១ ខែឧសភា ពោលប៉ុន្មានម៉ោង បន្ទាប់ពីកូនស្រីពៅរបស់លោកគឺលោកស្រី ផេថងថាន សម្រាលបានកូនទី២, លោក ថាក់ស៊ីន បានសរសេរបង្ហោះថា “ខ្ញុំនឹងឈានដល់វ័យ ៧៤ ឆ្នាំក្នុងខែកក្កដានេះ ដូច្នេះខ្ញុំចង់សុំការអនុញ្ញាតឲ្យខ្ញុំត្រឡប់ទៅមើលចៅទី៧ របស់ខ្ញុំវិញ ។ ជួបគ្នាឆាប់ៗ” ។

បន្ទាប់មកនៅថ្ងៃអង្គារនេះ លោក ថាក់ស៊ីន បានប្រកាសជាលើកចុងក្រោយថា “ខ្ញុំបានសម្រេចចិត្តរួចហើយ ខ្ញុំនឹងត្រឡប់មកផ្ទះវិញដើម្បីនៅជាមួយចៅប្រុសថ្មីរបស់ខ្ញុំក្នុងខែកក្កដានេះ ពោលនៅមុនថ្ងៃខួបកំណើតរបស់ខ្ញុំ ដោយសារតែបច្ចុប្បន្ន ខ្ញុំបានឃ្លាតឆ្ងាយពីក្រុមគ្រួសារជិត ១៧ ឆ្នាំមកហើយ ម្យ៉ាងខ្ញុំក៏ចាស់ហើយដែរ“ ។
ដូច្នេះតើក្ដីសុបិន ក៏ដូចជាការប្រកាសវិលត្រឡប់ចូលប្រទេសថៃវិញលើកទី១៨ របស់លោក ថាក់ស៊ីន អាចក្លាយជាការពិតឬក៏យ៉ាងណា? ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ បក្សភឿថៃរបស់កូនស្រីលោក ថាក់ស៊ីន ដាក់ចេញលក្ខខណ្ឌចំនួន ៣ បើបង្កើតរដ្ឋាភិបាលចម្រុះ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
៩ឆ្នាំទៀត Chompoo ទំនងសម្រាកពីសិល្បៈ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ទស្សនិកជនរិះគន់ Baifern រឿងសម្រកទម្ងន់ជ្រុលហួសហេតុពេក
-
កីឡា១ សប្តាហ៍ មុន
គ្រូហ្វីលីពីន Rob Gier និយាយថា អ្នកគាំទ្រកម្ពុជាពិតអស្ចារ្យណាស់
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ផលិតកម្មថោនចេញលិខិតសុំទោសពលរដ្ឋឥណ្ឌូនេស៊ី វៀតណាម និងមីយ៉ាន់ម៉ា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន
លោកយាយជនជាតិ ចិន វ័យ ១០៧ ឆ្នាំ ដុះស្នែងលើក្បាលស្មានថានិមិត្តរូបអាយុវែង ក្រោយទៅពេទ្យទើបដឹងការពិត
-
កីឡា១ សប្តាហ៍ មុន
គ្រាប់ពេជ្រកម្ពុជា ខាន់ ចេសា ប្រកួត២វិញ្ញាសាក្នុងស៊ីហ្គេម
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ដឹងទេ! អំបិលកំពតកែប មាន ៥ ប្រភេទ តម្រូវតាមទីផ្សារអតិថិជន
-
វប្បធម៌ ជំនឿ១ សប្តាហ៍ មុន
ព្រឺសម្បុរក្រោយដឹង ការត្រៀមបង្ហាញកម្ពុជា ក្នុងថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេម