ព័ត៌មានអន្ដរជាតិ
បក្សភឿថៃរបស់កូនស្រីលោក ថាក់ស៊ីន ដាក់ចេញលក្ខខណ្ឌចំនួន ៣ បើបង្កើតរដ្ឋាភិបាលចម្រុះ
មេគ្រួសារបក្សភឿថៃ និងជាបេក្ខជននាយករដ្ឋមន្ត្រីលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ត្រា បានប្រកាសដាក់ចេញលក្ខខណ្ឌចំនួន ៣ សម្រាប់គណបក្សក្នុងការបង្កើតរដ្ឋាភិបាលចម្រុះ ដោយលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌចំនួន ៣ នោះគឺ គណបក្សភឿថៃត្រូវគ្រប់គ្រងគ្រប់ក្រសួងធំៗទាំងអស់ ។

នៅក្នុងបទសម្ភាសន៍តាមរយៈការ Live លើបណ្ដាញ TikTok និង Instagram រយៈពេល ១ ម៉ោង, លោកស្រី ផេថងថាន បាននិយាយថា ការសន្យាក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សភឿថៃ នឹងក្លាយជាការពិតទាំងអស់ ជាពិសេសការប្តេជ្ញារបស់គណបក្ស ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងលើកកម្ពស់ អាជីវកម្មរបស់ពួកគេជាដើម ។
លោកស្រីក៏បានសន្យាដែរថា ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នឹងត្រូវកាត់បន្ថយពាក់កណ្តាលក្នុងរយៈពេល ៦ ខែដំបូងនៃការកាន់អំណាចរបស់គណបក្សភឿថៃ ។ លោកស្រីបញ្ជាក់ថា “បក្សភឿថៃដឹងពីបញ្ហារបស់ប្រទេសជាតិ ហើយក៏ដឹងពីរបៀបដោះស្រាយបញ្ហាទាំងនោះផងដែរ ដូច្នេះឥឡូវនេះបក្សភឿថៃ គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ប្រទេសជាតិ” ។

ទន្ទឹមនោះ កូនស្រីរបស់លោក ថាក់ស៊ីន រូបនេះអះអាងទៀតថា គណបក្សភឿថៃនឹងមិនរួបរួមជាមួយបក្សរបស់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា និងលោកឧត្តមសេនីយ៍ ប្រាវីត វង់ស៊ូវ៉ាន់ នោះទេ ។
ទោះបីជា ការបោះឆ្នោតនៅសល់ប៉ុន្មានថ្ងៃទៀតក៏ដោយ ក៏គណបក្សភឿថៃមានទំនុកចិត្តថា នឹងអាចបង្កើតរដ្ឋាភិបាលបន្ទាប់ ហើយត្រៀមខ្លួនដើម្បីធ្វើការជាមួយគណបក្សផ្សេងទៀតក្រោមលក្ខខណ្ឌចំនួន ៣ នេះ ។
គួរបញ្ជាក់ថា នៅក្នុងការបោះឆ្នោតនាថ្ងៃទី១៤ ខែឧសភា ខាងមុខនេះ អ្នកបោះឆ្នោតថៃនឹងត្រូវគូសលើសន្លឹកឆ្នោតចំនួន ២ គឺសន្លឹកឆ្នោតមួយសម្រាប់បេក្ខជននៅក្នុងមណ្ឌល និងសន្លឹកឆ្នោតមួយទៀត សម្រាប់គណបក្សនយោបាយដែលពួកគេពេញចិត្ត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


