អត្ថាធិប្បាយ
លិខិតមិត្តអ្នកអាន៖មន្ត្រីរាជការ និងសាធារណជនគ្រប់មជ្ឈដ្ឋានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងនូវបទបញ្ជាប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលប្រកាសដាក់ចេញដោយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត
នៅក្នុងការដឹកនាំដ៏ឆ្លាតវៃរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទោះបីជាទើបតែបានចូលកាន់តំណែងដឹកនាំរាជរដ្ឋាភិបាលត្រឹមតែរយៈពេល ៦ខែក៏ដោយ ក៏រាជរដ្ឋាបាលថ្មីនេះ បានខិតខំធ្វើការកំណែទម្រង់លើវិស័យសុខាភិបាល ប្រព័ន្ធយុត្តិធម៌ រដ្ឋបាលសាធារណៈ និងវិស័យផ្សេងៗទៀតជាច្រើន។ ជាក់ស្តែងដូចជានៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្នុងឱកាសបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ចេញនូវវិធានការដ៏ម៉ឺងម៉ាត់តាមរយៈដាក់បទបញ្ជាដាច់ខាត ដោយបានណែនាំឱ្យគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំ ចំពោះមន្រ្តីរាជការស៊ីវិល មន្ត្រីនរគបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា ដែលស្ថិតនៅក្រោមឱវាទរបស់ខ្លួន។ ប្រសិនបើរកឃើញថា មានជាប់ពាក់ព័ន្ធនឹងការប្រើបា្រស់គ្រឿងញៀនខុសច្បាប់ ឬពាក់ព័ន្ធការជួញដូរគ្រឿងញៀន គឺត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង។

ការដាក់ចេញនូវបទបញ្ជា និងវិធានការរបស់ប្រមុខដឹកនាំនេះ សបញ្ជាក់ឱ្យឃើញពីការតាំងចិត្តដ៏ម៉ឺងម៉ាត់ និងមុតស្រួច ដោយមិនមានការរារែកក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ដូចយើងបានដឹងស្រាប់ហើយថា បញ្ហាគ្រឿងញៀននេះ មិនមែនជាបញ្ហាដាច់ដោយឡែកមួយ ដែលកើតមានតែក្នុងប្រទេសកម្ពុជានោះទេ ពោល វាគឺជាបញ្ហារួម និងជាបញ្ហាសកលដែលកើតមាននៅទូទាំងពិភពលោក។
គេសង្កេតឃើញថា នាពេលបច្ចុប្បន្ននេះ ប្រទេសជាច្រើនកំពុងរួមដៃគ្នា ដើម្បីដាក់ចេញវិធានការទប់ស្កាត់ ប្រយុទ្ធប្រឆាំង និងបង្ក្រាបគ្រឿងញៀនខុសច្បាប់ តែរហូតមកដល់ពេលនេះ បញ្ហានេះ នៅតែបន្តកើតមាន និងរីកសាយភាយនៅឡើយ ដែលវាបានក្លាយជាកង្វល់របស់ពិភពលោកទៅហើយ។

ប្រទេសកម្ពុជា មិនមែនជាប្រទេសដែលផលិត និងចែកចាយគ្រឿងញៀននោះទេ កម្ពុជាគ្រាន់តែជាទីតាំងដែលក្រុមឈ្មួញទុច្ចរិត ធ្វើការចរាចរគ្រឿងញៀនខុសច្បាប់ឆ្លងកាត់តែប៉ុណ្ណោះ។ កម្ពុជា គឺជាប្រទេសដែលទទួលរងឥទ្ធិពលអវិជ្ជមានពីបញ្ហាគ្រឿងញៀន ក្នុងចំណោមប្រទេសតូចៗជាច្រើនទៀតលើពិភពលោក។ ប៉ុន្តែបើទោះបីជាកម្ពុជា នៅខ្វះខាតទាំងផែ្នកធនធាន និងសម្ភារៈ ក៏ពិតមែន ប៉ុន្តែកម្ពុជា គឺមានឆន្ទៈមោះមុតក្នុងការចាត់វិធានការលើបញ្ហានេះ ដោយមិនរួញរា។ ជាក់ស្តែង វិធានការរបស់រាជរដ្ឋាភិបាលដែលទើបត្រូវបានដាក់ចេញ គឺទទួលបានការសាទរ និងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ព្រោះប្រជាពលរដ្ឋកម្ពុជាបានដឹងច្បាស់ហើយថា គ្រឿងញៀន បានបំផ្លាញទាំងអ្នកប្រើប្រាស់ គ្រួសារ សេដ្ឋកិច្ចនិងសង្គមជាតិទាំងមូល។ ចំពោះបញ្ហាគ្រឿងញៀននេះ យើងមិនអាចស្តីបន្ទោសលើរដ្ឋាភិបាលឬ អ្នកណាម្នាក់បានទេ ព្រោះការស្តីបន្ទោសវាមិនបានធ្វើឱ្យយើងដោះស្រាយបញ្ហាបានឡើយ។
ដូច្នេះដើម្បីចូលរួមលុបបំបាត់គ្រឿងញឿនឱ្យបានជោគជ័យ យើងទាំងអស់គ្នាគប្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ លុបបំបាត់ និងចៀសវាងឱឆ្ងាយពីគ្រឿងញៀន ប្រសិនបើមានករណីសង្ស័យធ្វើការរាយការណ៍ទៅសមត្ថកិច្ចដែលជិតលោកអ្នកបំផុត៕
ដោយ៖ ជា ឧត្តម
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


