កូវីដ-១៩
ប្រជាជនឥណ្ឌា ងាកទៅបន្ទោសរដ្ឋាភិបាល ដែលអនុញ្ញាតឲ្យពិធីបុណ្យសាសនា ប្រព្រឹត្តទៅបាន
គំនរសាកសព ត្រៀមសម្រាប់ការបូជាទ្រង់ទ្រាយធំនៅក្នុងទីក្រុងញូវដែលី ស្របពេលវីរុសកូវីដ-១៩ បំប្លែងខ្លួនដ៏សាហាវបំផុតលើពិភពលោក កំពុងវាយប្រហារប្រទេសឥណ្ឌា។

ក្រុមគ្រួសារនៃអ្នកស្លាប់ ដែលកំពុងមានកំហឹង បានដាក់ការស្តីបន្ទោសលើរដ្ឋាភិបាល ចំពោះការដែលអនុញ្ញាតឲ្យពិធីបុណ្យសាសនាដ៏ធំមួយ ប្រព្រឹត្តទៅបាន។
ពិធីបុណ្យ Kumbh Mela នៅលើច្រាំងទន្លេគង្គា បានធ្វើឡើងរៀងរាល់១២ឆ្នាំម្តង និងបានប្រមូលផ្ដុំអ្នកកាន់សាសនាហិណ្ឌូជាង៥លាននាក់។

គ្មាននរណាម្នាក់ពាក់ម៉ាសទេនៅក្នុងហ្វូងមនុស្សដ៏ក្រាស់ក្រែល ដែលបានប្រមូលផ្តុំគ្នាសម្រាប់ពិធីងូតទឹកតាមបែបសាសនានេះ។
នៅពេលពិធីបុណ្យនេះចាប់ផ្តើមកាលពីពីរសប្តាហ៍មុន ប៉ូលិសបានទទួលស្គាល់ថា ពួកគេគ្មានសិទ្ធិអំណាចក្នុងការអនុវត្តច្បាប់ប្រឆាំងជំងឺកូវីដ-១៩ទេ។

ការផ្គត់ផ្គង់អុកស៊ីសែនមានកម្រិតទាបនៅក្នុងរដ្ឋធានី ដែលជាហេតុបង្ខំឲ្យមន្ទីរពេទ្យជាច្រើន ត្រូវបិទទ្វារឈប់ទទួលអ្នកជំងឺ។
ពលរដ្ឋម្នាក់ឈ្មោះ Sairi អាយុ៤១ឆ្នាំ បានប្រាប់ The Mirror ថា នាងនិងកូនប្រុសឈ្មោះ Veeir អាយុ៩ឆ្នាំ មានផ្ទុកជំងឺកូវីដ-១៩ ប៉ុន្តែមិនអាចជួយបានទេ បើទោះបីជាគាត់មានបញ្ហាដកដង្ហើមធ្ងន់ធ្ងរ ដែលបណ្តាលមកពីការបំពុលខ្យល់ដ៏អាក្រក់ក៏ដោយ។

ចំណែក មេធាវីមានមូលដ្ឋាននៅទីក្រុងញូវដែលីក៏បាននិយាយផងដែរថា “គ្រប់គ្នា កំពុងស្តីបន្ទោសដល់ការប្រមូលផ្តុំនយោបាយ ហើយពិធីបុណ្យ Kumbh Mela បានធ្វើឡើងដោយមិនមានការទទួលខុសត្រូវឡើយ។ វាជាបទឧក្រិដ្ឋ”។
អង្គការសុខភាពពិភពលោកបានហៅស្ថានភាពនេះថា “ហួសពីរន្ធត់” ហើយកំពុងបញ្ជូនបុគ្គលិកចំនួន២,៦០០នាក់និងការផ្គត់ផ្គង់បន្ថែមជាច្រើនទៀត៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Mirror
ចុចអាន៖ អ្នកដំណើរចេញពីឥណ្ឌា ៥២នាក់រកឃើញឆ្លងកូវីដ ពេលទៅដល់ហុងកុង ទោះតេស្តអវិជ្ជមាន មុនពេលឡើងយន្តហោះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


