Connect with us

កូវីដ-១៩

ប្រកាស​មុននេះ ពលរដ្ឋខ្មែរ ០៣ នាក់​ទៀត បាន​ស្លាប់ដោយសារ​កូវីដ ១៩

បានផុស

នៅ

តាមសេចក្តីជូនដំណឹង​របស់​ក្រសួង​សុខាភិបាល​បាន​ប្រកាស​ជូនដំណឹង​ករណីស្លាប់ពលរដ្ឋខ្មែរ ០៣ នាក់ទៀតដោយសារជំងឺកូវីដ ១៩។

ជនរងគ្រោះ​ទាំង ៣ នាក់ ស្ថិត​ក្នុង​វ័យ​ចន្លោះ ៣៩ ឆ្នាំ ដល់​ ៧៧ ឆ្នាំ​។ បើ​តាមការ​បញ្ជាក់ពី​ក្រសួង​សុខាភិបាល អ្នកជំងឺទាំង ៣ នាក់​បាន​ស្លាប់​ដោយសារជំងឺកូវីដ ១៩ ដោយ​ពីរនាក់​ស្លាប់នៅមន្ទីរពេទ្យ​នៅ​រាជធានីភ្នំពេញ (មន្ទីរពេទ្យហ្លួងម៉ែ និង​មន្ទីរពេទ្យ​ខ្មែរ​សូវៀត) និងអ្នកជំងឺ​ម្នាក់​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​បង្អែកខេត្តព្រះសីហនុ។

តុល្យការអ្នក​ស្លាប់​ដោយសារកូវីដ ១៩ នៅប្រទេសកម្ពុជា​បាន​ឡើង​ដល់ ៨៣ នាក់ គិត​ត្រឹម​ព្រឹកថ្ងៃ ២៧ មេសា ឆ្នាំ​២០២១៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម