កូវីដ-១៩
សមាជិកសភាជាន់ខ្ពស់អាមេរិកហ៊ានធានាពីសុវត្ថិភាពវ៉ាក់សាំងកូវីដ ហើយជំរុញប្រជាជនកុំខ្លាចរអាក្នុងការចាក់
នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយភាពស្ទាក់ស្ទើរក្នុងចំណោមសាធារណជននិងអ្នកអភិរក្សមួយចំនួន ដើម្បីទទួលយកវ៉ាក់សាំងកូវីដ ក្រុមសមាជិកសភាជាន់ខ្ពស់អាមេរិក GOP និងក្រុមគ្រូពេទ្យបានចេញវីដេអូមួយកាលពីថ្ងៃអង្គារ ដោយលើកទឹកចិត្តពលរដ្ឋទូទៅឲ្យមកទទួលថ្នាំបង្ការបានគ្រប់គ្នា ហើយហ៊ានធានាអះអាងថាការចាក់វ៉ាក់សាំងគឺមានសុវត្ថិភាព។

នៅក្នុងវីដេអូដែលដឹកនាំដោយព្រឹទ្ធសមាជិក លោក Roger Marshall, R-Kan ដែលជាគ្រូពេទ្យឯកទេសខាងសម្ភពបានបង្ហាញឈុតខ្លីៗ ពីកិច្ចពិភាក្សានៃអត្ថប្រយោជន៍ការការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។ លោកបន្ថែមទៀតថា រដ្ឋាភិបាលសហព័ន្ធបានធ្វើការអស់រយៈពេលជាងមួយឆ្នាំ ដើម្បីនាំវ៉ាក់សាំងដែលមានសុវត្ថិភាពនិងប្រសិទ្ធភាពដល់សាធារណជន។
សមាជិកសភាដែលជាគ្រូពេទ្យមួយរូបក៏បានកត់សំគាល់នៅក្នុងវីដេអូថា ការចាក់វ៉ាក់សាំងក៏មានន័យថា ឈានដល់ការដាក់កម្រិតលើការឆ្លងមេរោគដែរ។ ពួកគេបាននិយាយថា ការទទួលថ្នាំបង្ការគឺជាមធ្យោបាយលឿនបំផុត ដើម្បីត្រលប់ទៅរកភាពធម្មតាវិញទាំងអស់គ្នា។ ក្រុមនេះក៏បានលើកទឹកចិត្តដល់ជនជាតិអាមេរិក ដែលនៅមានមន្ទិលសង្ស័យឲ្យនិយាយជាមួយអ្នកជំនាញវេជ្ជសាស្ត្រ។

យោងតាមការស្ទង់មតិរបស់ CBS News / YouGov កាលពីថ្ងៃច័ន្ទ នៃអ្នកឆ្លើយសំណួររបស់សាធារណរដ្ឋ ចំនួន ៣០ ភាគរយបាននិយាយថា ពួកគេមិនទទួលវ៉ាក់សាំងនោះទេ ខណៈ ១៩ ភាគរយទៀតនិយាយថា ពួកគេអាចនឹងទទួលថ្នាំបង្ការ។ ចំណែក ២២ភាគរយនៃអ្នកឆ្លើយសំណួរទាំងអស់នៅក្នុងការស្ទង់មតិបាននិយាយថា ពួកគេមិនមានគម្រោងទទួលថ្នាំបង្ការឡើយ។

លោក Marshall បានបន្ថែមនៅក្នុងវីដេអូថា ការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំនឹងអនុញ្ញាតឲ្យជនជាតិអាមេរិក “ឈប់ពាក់ម៉ាសនិងអាចរស់នៅដោយសុខសប្បាយសន្តិភាព ដូចយើងគ្រប់គ្នាបានធ្វើពីមុនមក ” ៕
សូមទស្សនាវីដេអូខាងក្រោម
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖UPI
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


