កូវីដ-១៩
ក្តីសង្ឃឹមសម្រាប់កម្ពុជា! ឱសថបុរាណដែលជាជំនួយរបស់ចិន មានប្រសិទ្ធភាពព្យាបាលរោគសញ្ញា ជំងឺកូវីដ-១៩
ឱសថបុរាណ Lianhua Qingwen ដែលរដ្ឋាភិបាលចិនប្រគល់ឲ្យកម្ពុជា គឺត្រូវបានអនុញ្ញាតឲ្យចុះបញ្ជីជាថ្នាំដើម្បីព្យាបាលរោគសញ្ញាដូចជាគ្រុនក្តៅ ក្អក ខ្សោយកម្លាំង ឈឺសាច់ដុំ តឹងច្រមុះ ហៀរសំបោរ ឈឺនិងស្ងួតបំពង់ក ដកដង្ហើមខ្លីនិងអណ្តាតឡើងក្រហម ដែលជារោគសញ្ញាបណ្តាលមកពីជំងឺដូចជាគ្រុនផ្តាសាយ, H1N1, SARS និងករណីស្រាលនិងមធ្យមនៃជំងឺកូវីដ-១៩ ហើយវាមានប្រសិទ្ធភាពនៃការលាងសួតនិងបន្សាបជាតិពុល។

ឱសថបុរាណនេះ ត្រូវបានផ្តល់ការអនុញ្ញាតឲ្យប្រើប្រាស់នៅក្នុងប្រទេសនានា ក្រៅពីប្រទេសចិនដើម្បីព្យាបាលរោគសញ្ញា ដែលបណ្តាលមកពីករណីស្រាលនិងមធ្យមនៃជំងឺកូវីដ-១៩។
Lianhua Qingwen គឺជាផលិតផលឈានមុខគេរបស់ក្រុមហ៊ុនឱសថ Yiling។ ចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩មក វាត្រូវបានគេណែនាំឲ្យប្រើប្រាស់ដោយអាជ្ញាធរជាតិចិន និងសម្រាប់ការព្យាបាលនៅខេត្តជាង២០ក្នុងប្រទេសនេះ។

ថ្នាំនេះត្រូវបានគេប្រើយ៉ាងទូលំទូលាយនៅតាមមន្ទីរពេទ្យដែលចិន កំណត់សម្រាប់ការទទួលយកនិងព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងអំឡុងពេលនៃការផ្ទុះឡើងនៅប្រទេសចិន។
លទ្ធផលនៃការសិក្សារួមគ្នាជាមួយមន្ទីរពេទ្យជាង២០លើការព្យាបាលជំងឺកូវីដ-១៩ជាមួយថ្នាំ Lianhua Qingwen នេះ ត្រូវបានចុះផ្សាយនៅក្នុងទស្សនាវដ្តី Phytomedicine។

វាត្រូវបានគេរកឃើញថា ថ្នាំនេះមានសុវត្ថិភាពនិងប្រសិទ្ធភាពក្នុងការព្យាបាលជំងឺកូវីដ-១៩ រួមផ្សុំជាមួយការព្យាបាលតាមបែបធម្មតា ព្រោះវាអាចកាត់បន្ថយរោគសញ្ញានៃជំងឺកូវីដ-១៩ ដូចជាគ្រុនក្តៅ អស់កម្លាំងនិងក្អក។ លើសពីនេះ វាជួយព្យាបាលការរលាកសួត កាត់បន្ថយរយៈពេលនៃការមានរោគសញ្ញានិងបង្កើនអត្រានៃការជាសះស្បើយ។
គិតមកទល់ពេលនេះ ថ្នាំ Lianhua Qingwen ត្រូវបានអនុញ្ញាតឲ្យចែកចាយទៅកាន់ទីផ្សារនៅក្នុង១៥ប្រទេសនិងតំបន់ រួមមានទាំងប្រេស៊ីល រ៉ូម៉ានី សិង្ហបុរីនិងហ្វីលីពីនផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី ២៩ ខែមេសានេះ បានថ្លែងបញ្ជាក់ថា ប្រភេទថ្នាំដែលរដ្ឋាភិបាលសារធារណរដ្ឋប្រជាមានិតចិន ផ្តល់ជំនួយដល់កម្ពុជា ចំនួន ៨៨,០០០ប្រអប់ គឺជាប្រភេទ ឱសថបុរាណចិន ដែលមិនបានបញ្ជាក់ថាព្យាបាលជំងឺកូវីដ១៩ជានោះទេ។

លោកជំទាវបានថ្លែងថា “ក្រសួងសុខាភិបាលទទួលស្គាល់នេះគឺរបៀបដូចជាថ្នាំឱសថបុរាណផ្សេងៗទៀត ដែលតែងតែមកសុំចុះបញ្ជិកា នៅក្នុងក្រសួងសុខាភិបាល។ គឺជាឱសថបុរាណចិន ហើយនៅក្នុងលិខិតវិញ្ញាបណ្ណបត្រទទួលស្គាល់ចុះបញ្ជិកានេះ ក៏មិនមានដាក់ថា ព្យាបាលជំងឺកូវីដ១៩ជានោះទេ”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bio Space
ចុចអាន៖ ចិនផ្តល់ជំនួយឱសថបុរាណជិត ៩ម៉ឺនប្រអប់ដល់កម្ពុជា មិនមែនជាឱសថព្យាបាលជំងឺកូវីដ១៩
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


