Connect with us

កូវីដ-១៩

ហានិភ័យ​ណាស់! អ្នក​ជក់​បារី​ពេល​កំពុង​ផ្ទុក​កូវីដ​កាន់​តែ​ប្រឈម​ខ្ពស់​នៃ​រោគ​សញ្ញា​ធ្ងន់ធ្ងរ

បានផុស

នៅ

ទំព័រ​ហ្វេសប៊ុក​របស់ Mhorwen (វេជ្ជបណ្ឌិត​ទទួល​បន្ទុក) បាន​និយាយ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ថា ​អ្នក​ផ្ទុកជំងឺ​កូវីដ ១៩ ដែល​ញៀន​នឹង​ការ​ជក់​បារី​ខ្លាំងមិនអាចផ្ដាច់បាន ​ងាយ​វិវត្ត​ទៅ​ជា​រោគសញ្ញា​ធ្ងន់ធ្ងរ​ បើ​ធៀប​ទៅ​អ្នក​មិន​ជក់​បារី​សោះ​តែ​ម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ផ្សព្វផ្សាយ​នេះ​បាន​ពន្យល់​ថា ​អ្នក​ជក់បារី​អាច​វិវត្ត​ទៅ​ជា​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ ព្រោះ​កូវីដ ១៩ គឺ​ជា​ជំងឺ​ផ្លូវ​ដង្ហើម ​ហើយ​សួត​របស់​អ្នក​ជក់​បារី​មិន​មាន​សុខភាព​ល្អ​ឬ​រឹងមាំ​នោះ​ទេ។

ទំព័រ​ដដែល​បាន​និយាយ​បន្ថែម​ទៀ​ត​ថា “ មាន​ការ​ប៉ាន់ស្មាន​ថា​បុរស​ច្រើន​ជាង​ស្ត្រី​បាន​ស្លាប់​ក្នុង​រលក​ដំបូង​នៃ​កូវីដ ដែល​បាន​កើតឡើង​នៅ​ប្រទេស​ចិន ​ដោយសារ​បុរស​ជនជាតិចិននិយម​ជក់​បារី​ខ្លាំងក្លា” ។

អ្នកជំងឺ​ដែល​ញៀននឹងការជក់​បារី​អាច​វិវត្ត​ទៅ​ជា​កំណក​ឈាម ហើយ​ភាគច្រើន​នៃ​ពួកគេ​កំពុង​​ព្យាបាល​នៅ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់ (ICU) ។ ដូច្នេះ​អ្នក​ជំងឺ​កូវីដ ១៩ ដែល​ជក់​បារី​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​វិវត្ត​ទៅ​ជា​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ ស្រដៀង​ជាមួយ​អ្នក​ដែល​ធាត់​ទឹក​នោម​ផ្អែម​និង​ជំងឺ​ផ្លូវ​ដង្ហើម​ដទៃ​ទៀត ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖nationthailand

ចុចអាន៖សួតអ្នកកើតជំងឺកូវីដ-១៩ និងសួតអ្នកជក់បារី ខុសគ្នាខ្លាំងកម្រិតណា?

ចុចអាន៖កូវីដ​កំពុង​រីក​រាលដាល​ខ្លាំង ប្រុសៗ​គួរ​ផ្ដាច់​បារី​ក្នុង​ពេល​នេះ​ល្អ​បំផុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម