ព័ត៌មានជាតិ
អភិបាលក្រុងអរិយក្សត្រស្នើពលរដ្ឋកុំជក់បារីលើសាឡាង ព្រោះប៉ះពាល់សុខភាពអ្នករួមដំណើរ
អភិបាលក្រុងអរិយក្សត្រ លោក ចាន់ តារា បានស្នើដល់ប្រជាពលរដ្ឋកុំឱ្យជក់បារីនៅលើសាឡាង ដោយលោកអភិបាលបញ្ជាក់ថា ដើម្បីបញ្ចៀសផលប៉ះពាល់ដល់សុខភាពអ្នកដែលរួមដំណើរជាមួយនៅលើសាឡាង ឬទូកចម្លង។

ការស្នើរបស់អភិបាលក្រុងអរិយក្សត្រ ក្រោយមានសំណូមពរពីសំណាក់ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងសាឡាង និងទូកចម្លង ពាក់ព័ន្ធ នឹងការជក់បារីនៅសាឡាងចម្លងពីភ្នំពេញ ទៅអរិយក្សត្រ និងភ្នំពេញ ទៅស្វាយជ្រំ។ ក្រោយពីបានទទួលសំណូមពរនេះ លោក ចាន់ តារា បានស្នើសុំដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមសាឡាង និងទូកចម្លង កុំជក់បារី ពេលកំពុងធ្វើដំណើរលើសាឡាង ព្រោះវាអាចបង្ករផលប៉ះពាល់ដល់សុខភាពអ្នកដទៃ ដែលកំពុងធ្វើដំណើររួមជាមួយ ជាពិសេសស្ត្រីមានផ្ទៃពោះ ទារក និងកុមារ ដែលងាយរងគ្រោះពីផ្សែងបារី។

លោកអភិបាលក្រុង ក៏បានរៀបចំដាក់ស្លាកសញ្ញា ហាមជក់បារី គ្រប់សាឡាងចម្លងទាំងអស់ និងថែមទាំងបានហាមិនឱ្យមានការដាក់លក់បារីនៅលើសាឡាងនោះឡើយ៕ ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


